រូបភាព​ជុំវិញពិភពលោក ២៦ ឧសភា ២០២០

មន្ត្រីប៉ូលិស​ហ្វឹកហាត់​ការ​ឈររក្សាគម្លាត​នៅ​ស្ថានីយ៍​រថភ្លើង LRT-2 ក្នុង​រដ្ឋធានីម៉ានីល​ប្រទេស​ហ្វីលីពីន​ ដើម្បី​ត្រៀម​នៅពេល​មាន​ការ​បើក​ឲ្យ​ដំណើរការ​ឡើង​វិញ​នៅ​មធ្យោបាយធ្វើដំណើរ​សាធារណៈ ខណៈដែល​ការ​បិទ​ទីក្រុង​អាច​នឹង​ត្រូវ​បាន​បន្ធូរនៅ​សប្តាហ៍ក្រោយ។

សាច់ញាតិ​សព​បាន​មក​ចូល​រួម​ពិធី​បញ្ចុះ​សព​របស់​អ្នក​ស្លាប់ដោយសារ​វីរុស​កូរ៉ូណា​នៅ​ទីបញ្ចុះ​សព Parque Taruma ទីក្រុង Manaus ប្រទេស​ប្រេស៊ីល។

បុគ្គលិក​វេជ្ជសាស្ត្រ​ស្វាគមន៍​គ្នា​ដោយ​កែងដៃ​មុនពឹ​អគារ​ទីផ្សារ​ភាគហ៊ុនក្នុង​ទីក្រុង​ញូវយ៉ក​វាយកណ្តឹង​បើក​អគារ​ឡើង​វិញ​​បន្ទាប់ពី​ត្រូវ​បានបិទ​អស់រយៈពេល​ពីរខែ។

បុគ្គលិក​ឈរ​ក្នុង​ស្តង់​សម្លាប់មេរោគ​មុន​នឹង​ចូល​ក្នុង​ការិយាល័យ​ក្នុង​ទីក្រុងកូឡុំបូល​ប្រទេស​ស្រីលង្កា។

អ្នក​ទុកបាល់​ម្នាក់​ដែលពាក់ម៉ាស់​ឲ្យ​កូនបាល់ទីកីឡាការនី Petra Kvitova អំឡុង​ការ​ប្រកួត​វាយតេនីសដើម្បី​សប្បុរសឆែកជាមួយ​នឹង​កីឡាការនី Barbora Krejcikova ក្នុង​ទីក្រុង​ Prague សាធារណៈរដ្ឋ​ឆែក។

ប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen បក់ដៃ​ទៅ​កាន់​ប្រជាជន​​បន្ទាប់ពី​បាន​មកត្រួត​ពិនិត្យ​ទីស្នាក់ការកណ្តាល​របស់​ប៉ូលិស​យោធា​​ក្នុង​ទីក្រុង​តៃប៉ិ។

ស្ត្រី​ម្នាក់​(ស្តាំ) និយាយ​តាមបង្អួចមន្ទីរពេទ្យជាមួយ​ម្តាយ​របស់​អ្នកស្រី​ដែល​មាន​អាយុ​៩០ឆ្នាំ ហើយ​មាន​ជំងឺ​ដាច់សរសៃឈាមខួរក្បាលក្នុងទីក្រុង Sao Paulo ប្រទេស​ប្រេស៊ីល។