រូបភាព​ជុំវិញ​ពិភពលោក ២១ ឧសភា ២០១៩

កម្មករ​សំណង់​ម្នាក់​ជិះកង់​ទៅធ្វើ​ការ​នៅ​ក្នុង​ភូមិ​សំរោង​​ ជាយរាជធានី​ភ្នំពេញ​ប្រទេស​កម្ពុជា។
 

ប្រធាន​ក្រុម​ហ៊ុន Huawei លោក George Zhao សម្ពោធ​ទូរសព្ទ​ទំនើប​​ថ្មី​ Honor 20 នៅ​ក្នុង​ទីក្រុង​ឡុងដ៍។ 
 

អាវ​វេជ្ជបណ្ឌិត​ពណ៌សត្រូវ​បាន​គេ​តម្រៀប​នៅ​តាម​ផ្លូវ​នៅ​ជុំវិញ​សារ​ដែល​សរសេរ​ថា​«No to the veto» សម្រាប់​ប្រធានាធិបតី Mario Abdo Benítez ស្នើ​សុំ​កុំឲ្យ​យល់ព្រម​អនុម័ត​ច្បាប់​ដែល​នឹង​ឲ្យ​វេជ្ជបណ្ឌិត​ទាំង​នៅ​ស្ថាប័ន​រដ្ឋ​និង​ឯកជន​ចូល​និវត្ត​បន្ទាប់​ពី​បាន​បំពេញ​ការងារ​២៥​ឆ្នាំ​នៅ​ក្នុង​ទីក្រុង​ Asuncion ប្រទេស​ប៉ារ៉ាហ្គាយកាលពី​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ២០១៩។
 

ផ្កា​ដេស៊ី​ត្រូវ​បាន​ឆ្លុះ​ចេញ​ពី​តំណក់​ទឹក​ភ្លៀង​នៅ​លើ​ស្លឹក​ស្មៅក្នុង​ទីក្រុង​ Laatzen ភាគ​ខាងជើង​ប្រទេស​អាល្លឺម៉ង់។
 

សំណង់​ចាស់​ៗត្រូវ​បាន​គេថត​នៅ​ក្នុង​ទីក្រុង​ដែល​រងគ្រោះ​ដោយសារ​សង្រ្គាម Marawi ខេត្ត Lanao del Sur ប្រទេស​ហ្វីលីពីន​។ តំបន់​នេះ​ត្រូវ​បាន​គេ​បោះ​បង់ចោល​២ឆ្នាំ​តាំង​ពី​ក្រុម​យោធាដែល​គាំទ្រ​​រដ្ឋឥស្លាមបាន​ចាប់​ផ្តើម​វាយប្រហារ​កាលពី​ថ្ងៃទី​២៣ ខែឧសភា​ ឆ្នាំ២០១៧។ ទីក្រុង​ Marawi ធ្លាប់​ជា​ទីក្រុង​ដ៏ស្រស់​ស្អាត​មួយ​របស់​ហ្វីលីពីន។
 

ប្រជាជន​ក្នុង​ស្រុក​បំពេញ​ធុង​ទឹក​របស់​ខ្លួន​ពី​អាង​ទឹក​រួម​មួយ​អំឡុង​ថ្ងៃក្តៅ​ខ្លាំង​នៅ​ទីក្រុង​ Ahmedabad ប្រទេស​ឥណ្ឌា​កាលពី​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ២០១៩។
 

ក្រុម​និស្សិត​ឆ្នាំ​ទីមួយ​​រួម​គ្នា​សង់ជាពីរ៉ាមីត​ដើម្បី​ឡើង​វិមាន Herndon Monument នៅ​សាលា​ទាហាន​ជើង​ទឹក​សហរដ្ឋ​អាមេរិក​ក្នុង​ទីក្រុង​ Annapolis រដ្ឋ​ Maryland​ កាលពី​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ២០១៩។
 

ប្រជាជន​នៃ​ តំបន់ Ezbet Hamada ស្រុក Cairo's Mataria ប្រទេស​អេហ្ស៊ីប​ប្រមូល​ផ្តុំ​គ្នា​បរិភោគ Iftar ដែល​អាហារ​បញ្ចប់​ការតម​របស់​ពួកគេ​នៅពេល​ព្រះអាទិត្យ​លិច​អំឡុង​ខែរ៉ាម៉ាដង់​កាលពី​ថ្ងៃទី២០​ ខែឧសភា ឆ្នាំ២០១៩។
 
 

យុវជន​ឥណ្ឌា​ម្នាក់​ជីក​រក​ក្តាម​ភក់​និង​ត្រីក្បាល​ពស់​នៅក្នុង​បឹង​ Chembarambakkam ជាយក្រុង Chennai។