រូបភាព​ជុំវិញពិភពលោក ២០ ឧសភា ២០២០

ប្រជាជន​ឈរ​តម្រង់ជួរ​ដើម្បី​យក​អាហារ​អំឡុង​ការ​រាតត្បាតវីរុស​កូរ៉ូណា​នៅ​ជំរំ Itireleng ក្បែរទីក្រុង Laudium ក្នុងរដ្ឋធានី​ Pretoria អាហ្វ្រិក​ខាងត្បូង។

ស្ត្រី​ម្នាក់​ទូរ​ក្រណាត់​ដើម្បី​បាំង​ថ្ងៃ​នៅពេល​ដែល​ខ្លួននិង​កូន​ៗ​និង​ជនចំណាកស្រុក​ផ្សេងទៀត​ចាំ​រថភ្លើង​ដើម្បី​ធ្វើដំណើរ​ទៅ​ស្រុក​កំណើត​របស់​ខ្លួនបន្ទាប់ពី​រដ្ឋាភិបាលឥណ្ឌា​ដកបន្ធូរ​ការ​បិទ​ទីក្រុង​ក្នុង​ទីក្រុង​ញូវដែលី​ប្រទេស​ឥណ្ឌា។

ស្ត្រី​ម្នាក់​ចែវ​ទូកកាយ៉ាក់​ទៅ​ផ្ទះ​របស់​នាង​នៅ​ផ្លូវ Oakridge Road បឹង Wixom ទីក្រុង Beaverton រដ្ឋ Michigan។ ទឹក​បាន​ឡើង​ខ្លាំង​រហូត​ដល់​បាក់ទំនប់​។ មនុស្ស​ជា​ង​១ម៉ឺន​នាក់​ត្រូវ​បាន​ជម្លៀស​ចេញ​ពី​សហគមន៍​នេះ។

អ្នក​ដំណើរ​ពាក់ម៉ាស់​ឈរ​ជិត​គ្នា​នៅពេល​ដែលគេ​ជិះទូក​អំឡុងម៉ោង​មមាញឹក​ក្នុង​ទីក្រុង​បាងកក​ប្រទេស​ថៃ។

សិស្ស​នៃ​វិទ្យាល័យ Ponder High School ចូល​រួម​ក្នុង​ពិធី​បញ្ចប់​ការ​សិក្សា​របស់​ខ្លួន​ក្នុង​ទីប្រណាំង​ឡាន Texas Motor Speedway ទីក្រុង Fort Worth រដ្ឋ Texas កាលពី​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ២០២០។

សិស្ស​បរិភោគ​អាហារ​ថ្ងៃត្រង់​នៅ​តុ​ដែល​មាន​របាំង​ដើម្បី​ការពារ​ជំងឹ​កូវីដ​១៩​នៅ​វិទ្យាល័យ Daejeon ប្រទេស​កូរ៉េខាងត្បូង។

តង់​ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ​មាន​ចម្ងាយ​ពី​គ្នា​នៅ​ភូមិ Safe Sleeping Village ក្បែរសាលាក្រុងទីក្រុង San Francisco រដ្ឋ​កាលីហ្វ័រញ៉ា​កាលពី​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ២០២០។

ប៉ូលិស​ប្រាប់​ប្រជាជន​កុំឲ្យ​អង្គុយ​នៅ​ឆ្នេរ​ក្នុង​ទីក្រុង Barcelona ប្រទេស​អេស្ប៉ាញ ខណៈដែល​ការ​ដេក​ហាលថ្ងៃ​និង​ការហែលទឹក​នៅ​មិនទាន់បាន​អនុញ្ញាត។