រូបភាព​ជុំវិញ​ពិភពលោក ១៩ ឧសភា ២០២០

ក្មេង​ប្រុស​ម្នាក់​ដើរ​កាត់​រូប​សត្វ​ដាយណូស័រ​ពាក់ម៉ាស់​មួយ​អំឡុង​ពេល​ដែល​មាន​ការ​បិទទីក្រុង​ដើម្បី​កបង្ការ​ការ​រីករាលដាល​នៃ​វីរុស​កូរ៉ូណានៅ​សារមន្ទីរប្រវត្តិធម្មជាតិ​ក្នុង​ទីក្រុង​ប្រ៊ុចសែល​ប្រទេស​ប៊ែលហ្ស៊ិក។

ក្មេង​ស្រី​ជនជាតិ​ប៉ាឡេស្ទីន​ម្នាក់​លេង​ទឹក​អំឡុង​អាកាសធាតុ​ក្តៅ​នៅ​ជំរំ​ជនភៀស​ខ្លួន​ Bureij ភាគ​កណ្តាល​តំបន់ Gaza។

តារា​ Youtube ពាក់មុខ​សត្វ​ជ្រូក​ហើយ​ថត​វីដេអូនៅ​ម្តុំ​ផ្សារទំនើប​ក្នុង​ទីក្រុង​តូក្យូ​ប្រទេស​ជប៉ុន។

ប្រជាជន​អធិស្ឋាន​ក្នុង​ទីក្រុង Semarang ពាក់កណ្តាល​ខេត្ត​ Java ប្រទេស​ឥណ្ឌូណេស៊ី​កាលពី​ថ្ងៃទី​១៨ ខែឧសភា​ ឆ្នាំ២០២០។

ប្រជាជន​ក្នុង​ភូមិ Dhalchar នៃកោះ Bhola ត្រូវ​បាន​ជម្លៀស​នៅពេល​ដែល​ខ្យល់ព្យុះ Amphan បក់បោក​កាត់​ឆ្នេរនៃប្រទេស​បង់ក្លាដែស។

អ្នក​ជំងឺ​កូវីដ​១៩ ត្រូវ​បាន​ព្យាបាលដាក់​នៅ​ក្នុងប្រព័​ន្ធជំនួយ​អុកស៊ីសែន​ឈ្មោះថា«Vanessa Capsule»​ នៅ​ក្នុង​មន្ទីរពេទ្យ Gilberto Novaes ទីក្រុង Manaus ប្រទេស​ប្រេស៊ីល កាលពី​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ២០២០។

រូបអ្នក​គាំទ្រ​ក្រុម​បាល់ទាត់ Borussia Moenchegladbach ត្រូវ​បាន​គេកាត់​យក​មក​ដាក់នៅ​កីឡដ្ឋាន Borussia Park ក្នុង​ទីក្រុង​ Moenchengladbach ភាគខាងលិច​ប្រទេស​អាល្លឺម៉ង់​អំឡុង​ពេល​មាន​ការ​រាតត្បាត​ជំងឺកូវីដ​១៩។