រូបភាព​ជុំវិញ​ពិភពលោក​ ១៧ ឧសភា ២០១៩

  • VOA English

ក្រុម​អ្នកស្រឡាញ់​ភេទ​ដូចគ្នា​អបអរសាទរ​ បន្ទាប់​ពី​កោះ​តៃវ៉ាន់​បាន​ក្លាយ​ជា​ទីតាំង​ដំបូង​នៅ​អាស៊ី​ ដែល​អនុញ្ញាត​ឲ្យ​មាន​ការ​រៀបការ​ស្រប​ច្បាប់​រវាង​អ្នកស្រឡាញ់​ភេទ​ដូចគ្នា​។ 

ភ្ញៀវទេសចរ​គយគន់​ទេសភាព​ពី​បង្អួច​សណ្ឋាគារ Xiangshan ដែល​ត្រូវ​បាន​រចនាឡើង​ដោយ​ស្ថាបត្យករ​ចិន​អាមេរិកាំង​លោក I.M. Pei និង​ត្រូវ​បាន​សាងសង់​ឡើង​ក្នុង​ឆ្នាំ​ ១៩៨២ នៅ​ក្រុង​ប៉េកាំង​ ប្រទេស​ចិន។ 

ក្រុម​សកម្មជន​គាំទ្រ​ការ​ជួយ​សង្រ្គោះ​ជនចំណាកស្រុក​នៅ​តំបន់​សមុទ្រ​មេឌីទែរ៉ានេ​ភ្ជាប់​ពោង​ទៅ​នឹង​រូបសំណាក​ «Molecule Man» នៅ​ក្រុង​ប៊ែរឡាំង ប្រទេស​អាល្លឺម៉ង់។ 

អ្នក​ថតរូប​ម្នាក់​ថត​រូប​ស្នាដៃ​សិល្បៈ​ «អ្វីៗ​ទាំងអស់​ជា​សិល្បៈ។ អ្វីៗ​ទាំងអស់​ជា​នយោបាយ» របស់​សិល្បករ​​លោក​​​ Ai Weiwei នៅ​ក្រុង​ Dusseldorf ប្រទេស​អាល្លឺម៉ង់​ កាល​ពី​ថ្ងៃ​ទី១៦ ខែ​ឧសភា ឆ្នាំ​២០១៩។ 

បេក្ខជន​​ធ្វើ​លំហាត់​សម​​មុន​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ការ​ប្រកួត​ចម្រៀង Eurovision Song Contest ឆ្នាំ​២០១៩ នៅ​ក្រុង​ Tel Aviv ប្រទេស​អ៊ីស្រាអែល។ 

អ្នក​ថ្មើរ​ជើង​ម្នាក់​ដើរ​ឆ្លងកាត់​ស្ពាន​មួយ​ឆ្ពោះ​ទៅ​កាន់​ស្ថានីយ​រថភ្លើង​នៅ​សង្កាត់ Shiodome ក្រុង​តូក្យូ ប្រទេស​ជប៉ុន។ 


កូន​ខ្លាឃ្មុំ​ ដែល​កំព្រា​ម៉ែឪ ត្រូវ​បាន​ទទឹក​នឹង​ទឹកដោះគោ អំឡុងពេល​វា​ស៊ី​អាហារ​ថ្ងៃ​ត្រង់ នៅ​ភូមិ Gunjani ប្រទេស​បូស្នី កាល​ពី​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០១៩។