រូបភាពជុំវិញពិភពលោក ១៥ ឧសភា ២០១៩

សុនខមួយក្បាលដែលគ្មានជើងមុខទាំងពីរឈ្មោះ Cora Rose ប្រើជើងក្រោយឈរចាំលោក Zach Skow ជួសជុលរទេះរបស់ខ្លួននៅតាមផ្លូវក្នុងរដ្ឋធានីវ៉ាស៊ីនតោន។

ទូកចាស់មួយចូលកំពង់ផែនៅក្នុងភាគកណ្តាលហុងកុង។

ទាហានអ៊ីស្រាអែលពន្លត់អគ្គិភ័យនៅព្រំដែនអ៊ីស្រាអែលនិងហ្គាហ្សា។

អាចារ្យនៃគ្រឹស្តសាសនាសែងម្ឈូសរបស់អតីតសម្តេចសង្ឃ Mar Nasrallah Boutros Sfeir ទៅកាន់ ព្រះវិហារ Maronite ក្នុងភូមិ Bkirki ភាគខាងជើង Beirut ប្រទេសលីបង់។
សត្វបក្សីសមុទ្រសម្លឹងមើលកាម៉េរ៉ានៅកោះសមុទ្រខាងជើង Helgoland ប្រទេសអាល្លឺម៉ង់។
មន្ត្រីប៉ូលិសម្នាក់និយាយតាមអាយកូមនៅពេលដែលបាតុករប្រមូលផ្តុំគ្នាដើម្បីតវ៉ាគម្រោងសាងសង់ព្រះវិហារនៅក្នុងសួនកម្សាន្តមួយក្នុងទីក្រុង Yekaterinburg ប្រទេសរុស្ស៊ី។
ប្រជាជនធ្វើការនៅស្រែអំបិលមួយដែលមានចម្ងាយ៤៨គីឡូម៉ែត្រភាគឦសានពីទីក្រុង Cusco ប្រទេសប៉េរូ។