រូបភាពជុំវិញពិភពលោក ១៤ ឧសភា ២០១៩

ទាហានបារាំងនៃមេបញ្ជាការ Hubert សែងម្ឈូសដែលត្រូវគ្របដោយទង់ជាតិបារាំងរបស់ទាហានជើងទឹកបារាំងពីរនាក់អំឡុងពិធីបុណ្យជាតិមួយនៅសណ្ឋាគារជាតិ Invalides ក្នុងទីក្រុងប៉ារីស។ លោក Cedric de Pierrepont និង Alain Bertoncello បានបាត់បង់ជីវិតអំឡុងការសង្រ្គោះជនដែលត្រូវគេចាប់នៅទីក្រុង Burkina Faso។

លោក Seungri អតីតសមាជិកក្រុមចម្រៀងបុរសកូរ៉េ Big Bang ឈ្មោះពិត Lee Seung-hyun ត្រូវបាននាំខ្លួនទៅឃុំឃាំងបន្ទាប់ពីចេញពីតុលាការកំពូលក្នុងទីក្រុងសេអ៊ូល។ តារាចម្រៀងអាយុ២៨ឆ្នាំរូបនេះជាប់ទាក់ទិននឹងការស៊ើបអង្កេតរបស់ប៉ូលិសនៅក្លឹប Burning Sun ដែលបុគ្គលិកត្រូវបានចោទប្រកាន់ពីបទថតវីដេអូស្រ្តីនិងកុមារហើយប្រើថ្នាំញៀននិងសុរាដើម្បីបៀតបៀនផ្លូនភេទពួកគេ។

សមាជិកនៃក្រុមតន្រ្តីប៉ាឡេស្ទីនសម្តែងនៅអគារបាក់បែកមួយដោយការបាញ់ប្រហារតាមអាកាសរបស់អ៊ីស្រាអែលក្នុងទីក្រុងហ្គាហ្សា។

ផ្ទះជាច្រើនខ្នងបានលិចទៅក្នុងទឹកជំនន់បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងនៅជាយក្រុង Asuncion ប្រទេសប៉ារ៉ាហ្គាយកាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩។
ក្រុមប្រណាំងកង់បានជិះកាត់ Pitigliano ក្នុងវគ្គទីបួននៃការជិះកង់លើកទី១០២របស់អ៊ីតាលី ក្នុងចម្ងាយ២៣៥គីឡូម៉ែត្រពីទីក្រុង Orbetello ទៅទីក្រុង Frascati។
បុរសម្នាក់ដាក់ផ្កាដើម្បីរំលឹកដល់តារាសម្តែង Doris Day ដែលទើបនឹងស្លាប់នៅ Hollywood Walk of Fame ក្នុងទីក្រុង Los Angeles រដ្ឋកាលីហ្វ័រញ៉ាកាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩។