រូបភាពជុំវិញពិភពលោក ០៩ មីនា ២០២០

  • VOA English

ពលរដ្ឋឥណ្ឌាបាចល័ក្ខដាក់គ្នា ខណៈពេលអបអរសាទរពិធីបុណ្យ Holi នៅក្រុង Jammu។ 

ទណ្ឌិតធ្វើបាតុកម្មប្រឆាំងនឹងច្បាប់ទប់ទល់នៅពេលគ្រោះអាសន្នវីរុសករុណា ដែលក្នុងនោះរួមមានការផ្អាកមិនឲ្យជួបសាច់ញ្ញាតិ នៅលើដំបូលពន្ធនាគារ San Vittore នៅក្រុង Milan ប្រទេសអ៊ីតាលី។ 

ព្រះអង្គម្ចាស់ Harry និងព្រះនាង Meghan មកចូលរួមក្នុងពិធីបុណ្យ Commonwealth Day ​ប្រចាំឆ្នាំ នៅវិហារ Westminster Abbey ក្នុងក្រុងឡុងដ៍។ 

ប្រធានាធិបតីបារាំងលោក Emmanuel Macron និងភរិយា លោកស្រី Brigitte Macron ដើរនៅលើវិថី Champs-Elysees បន្ទាប់ពីចូលរួមសម្ពោធហាងកាហ្វេ Cafe Joyeux នៅក្រុងប៉ារីស។ ហាងកាហ្វេនេះទទួលយកបុគ្គលិក ដែលមានជំងឺ Down syndrome ជំងឺ Autism និងជំងឺពិការផ្នែកប្រសាទដទៃទៀត ឲ្យមកធ្វើការ។ 

បុរសម្នាក់ឈរនៅពីមុខទឹកធ្លាក់ Skogafoss នៅក្រុង Skogar ប្រទេសអៀរឡង់ កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២០។ 

ស្រ្តីប៉ះទង្គិចគ្នាជាមួយប៉ូលិសអំឡុងពេលការប្រមូលផ្តុំនៅថ្ងៃបុណ្យសិទ្ធិនារីនៅក្រុងសាន់ត្យាហ្គោ កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២០។ 

ស្រ្តីម្នាក់និយាយទូរសព្ទឆ្លើយឆ្លងតាមបង្អួចជាមួយនឹងម្តាយរបស់ខ្លួន អាយុ ៨១​ឆ្នាំ ដែលត្រូវបានធ្វើតេស្តរកឃើញថា មានផ្ទុកវីរុសកូរ៉ូណា​ នៅមន្ទីរសម្រាកព្យាបាល Life Care Center ក្នុងក្រុង Kirkland រដ្ឋ Washington កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២០។ 

ស្រ្តីចូលរួមក្នុងការ​ប្រមូលផ្តុំរៀបឈ្មោះជនរងគ្រោះប្រមាណ ៣០០០នាក់ ដែលត្រូវបានសម្លាប់ដោយសារតែភេទជាស្រីនៅទីលាន The Zocalo នៅថ្ងៃបុណ្យសិទ្ធិនារី កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២០។ 

ប៉ូលិសចាប់បាតុករម្នាក់ ដែលធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលកាម៉េរូន អំឡុងពេលពិធីបុណ្យ Commonwealth Day នៅវិហារ Westminster Abbey ក្នុងក្រុងឡុងដ៍។ 

កូនខ្លាសបីក្បាលនៅជិតម៉ែរបស់ពួកវានៅសួនសត្វ Amneville ប្រទេសបារាំង។