រូបភាពជុំវិញពិភពលោក ០៨ មីនា ២០១៧

ក្រុម​ស្រ្តី​កំពុង​ហែក្បួន​ដើម្បី​អបអរ​ទិវា​នារី​អន្តរជាតិ​ ៨​ មីនា នៅ​រដ្ឋធានី​ម៉ានីល​ ប្រទេស​ហ្វីលីពីន។

ផ្កា​និង​កាត​ដែល​មាន​ដាក់​ឈ្មោះ​និង​មូល​ហេតុ​នៃ​ការ​ស្លាប់​ ត្រូវ​បាន​គេ​ដាក់​នៅ​លើ​ដី​ក្នុង​ពេល​ការ​សម្តែង​ដើម្បី​បង្កើន​ការ​យល់​ដឹង​អំពីគ្រោះ​ថ្នាក់​របស់​ស្រ្តី​ដែល​ត្រូវ​បាន​សម្លាប់​ដោយ​សារ​ដៃគូ​របស់​ខ្លួន​ក្នុង​ប្រទេស​រ៉ូម៉ានី​ ដើម្បី​អបអរ​ទិវា​នារី​អន្តរជាតិ​ក្នុង​ទីក្រុង​ Bucharest។

ជាង​ថត​រូប​ម្នាក់​កំពុង​ថត​រូបសំណាក​ក្មេង​ស្រី​ ម្នាក់​នៅ​នឹង​មុខ​រូប​សំណាក​គោជល់​របស់​ Wall Street ក្នុង​តំបន់​ហិរញ្ញវត្ថុ​ បុរី​ញូវយ៉ក​ កាល​ពី​ថ្ងៃទី​០៧ មីនា ២០១៧។ រូបសំណាក​នេះ​ត្រូវ​បាន​ដាក់​ដោយ​ទី​ភ្នាក់​ងារ​វិនិយោគ​ State Street Global Advisors។ ចំណារ​នៅ​លើ​រូប​សំណាក​នោះ​សរសេរ​ថា​ «ស្វែង​យល់​ពី សក្តានុពល​របស់​នារី​ក្នុង​ការ​ដឹកនាំ នាង​នឹង​ធ្វើ​ឲ្យ​ការ​ផ្លាស់​ប្តូរ»។

មនុស្ស​ម្នា​នាំ​គ្នា​ឈប់​ដើម្បី​ថត​រូប​រូប​សំណាក «​ក្មេង​ស្រី​ដែល​ក្លាហាន​អង់អាច» ក្នុង​បុរី​ញូវយ៉ក។

រលក​កំពុង​បក់​បោក​ប៉ះ​នឹង​ចំណាំង​ថ្ម​ ទី​ដែល​រចនា​សម្ព័ន្ធ​ធម្មជាតិ​ដ៏​ល្បី​ឈ្មោះ​ Azure Window ​ បាន​រលំ​បន្ទាប់​ពី​កោះ​ Maltese បាន​រងគ្រោះ​ដោយ​ខ្យល់ព្យុះ​នៅ​សមុទ្រ​ដ៏​ខ្លាំង នៅ​ឯ Dwejra នៃ​កោះ​ Gozo សាធារណរដ្ឋម៉ាល់ត៏។

ស្រ្តី​ម្នាក់​ទម្រេត​ខ្លួន​លើ​ដី​ខណ​ដែល​ប្រជាជន​ស៊ីវិល រត់​គេច​ពី​ទីក្រុង​ Mosul ខណ​ដែល​កងកម្លាំង​ពិសេស​របស់​អ៊ីរ៉ាក់ កំពុង​ប្រយុទ្ធ​នឹងយុទ្ធជន​រដ្ឋឥស្លាម​​ខាងក្នុង​ទីក្រុង។

ប្រជាជន​ស៊ីរី ដែល​បាន​បំលាស់ទី ប្រមូល​ផ្តុំ​នៅ​ជំរំ​បណ្តោះ​អាសន្ន ក្បែរ​ទីក្រុង​ភាគ​ខាងជើង​ Manbij នៅ​ពេល​ដែល​ចំនួន​ប្រជាជន​ដែល​រត់​ភៀស​ខ្លួន​ពី​ខេត្ត Aleppo ភាគខាងជើង​ កើនឡើង​ដោយសារ​តែ​ការ​ប្រយុទ្ធគ្នា​រវាងកងកម្លាំង​​រដ្ឋាភិបាល​ស៊ីរី និង​យុទ្ធជន​រដ្ឋឥស្លាម​កាន់​តែ​តឹង​តែង។​

កសិករ​ពី​កោះ​ Crete ប៉ះ​ទង្គិច​ជាមួយ​នឹង​ប៉ូលិស​កុបកម្ម ក្នុង​បាតុកម្ម​មួយ​ខាង​ក្រៅ​ក្រសួង​កសិកម្ម​ក្នុង​ទីក្រុង​ Athens ប្រទេស​ក្រិក។

អ្នកសម្តែង​តាមផ្លូវ​ម្នាក់​ស្លៀកពាក់​ជា​ទេពអប្សរ​នៅ​ស្ងៀម​ ពេល​ដែល​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ​ម្នាក់​ឲ្យ​លុយ​គាត់​នៅ​សាល​ Plaza de Armas ក្នុង​ទីក្រុង​ Santiago ប្រទេស​ឈីលី កាល​ពី​ថ្ងៃ​ទី​ ០៧ មីនា ២០១៧។

អ្នក​រាំ​របាំ​ម្នាក់ជាមួយ​មហោស្រព​របាំ Legend Lin សម្តែង «The Eternal Tides» ក្នុង​ពេល​ហាត់​សម​មួយ​នៅ​សាល​មហោស្រព​ជាតិ​ទីក្រុង​តៃប៉ិ​ នៅប្រទេស​តៃវ៉ាន់។

អាចារ្យ​សាសនា​ហិណ្ឌូ បាច​ម្សៅ​ពណ៌​ទៅកាន់​អ្នក​គោរព​សាសនា​ខាងក្នុង​ព្រះវិហារ Banke Bihari ហើយ​ឧទ្ទិស​ដល់ Lord Krishna ក្នុង​ទិវាអបអរ​ Holi ក្នុង​ទីក្រុង Vrindavan ប្រទេស​ឥណ្ឌា។