រូបភាព​ជុំវិញ​ពិភពលោក ០៦ មីនា​ ២០១៧

សត្វ​ក្រសា​ដេញ​សត្វក្រសា​មួយ​ទៀត​ចេញ​ពី​សំបុក​របស់​វា​នៅ​ Biebesheim ភាគ​ខាងត្បូង​ទីក្រុង Frankfurt ប្រទេស​អាល្លឺម៉ង់។

កម្មករ​ជនជាតិ​ឥណ្ឌា​ម្នាក់​រែង​ម្សៅពណ៌​«gulal» ដែល​សម្រាប់​ទុក​ប្រើ​ក្នុង​ពិធី​បុណ្យ​រដូវ​ផ្ការីក Holi ​ដែល​នឹង​មក​ដល់​ក្នុង​ពេល​ខាង​មុខ​ក្នុង​រោងចក្រ​មួយ​នៅ​ក្នុង​ភូមិ​ Fulbari ជាយក្រុង Siliguri។

អ្នក​រក្សាដំណាក់​ទីក្រុង​ឡុងដ៏លោក Peter Kane បង្ហាញ​សាស្រ្តាចារ្យ​ជនជាតិ​អង់គ្លេស​ Stephen Hawking បណ្ណសរសើរ​សេរីភាព​ទីក្រុង​ឡុងដ៏​​ ចំពោះ​ការ​ចូលរួម​ចំណែក​ដ៏​ឆ្នើម​របស់​លោក​ក្នុង​ផ្នែក​ រូបវិទ្យាទ្រឹស្ដីនិងលោហធាតុវិទ្យា អំឡុង​ពិធី​មួយ​នៅ​សាល Guildhall។

Unos automóviles aparecen aplastados debajo de una casa que se derrumbó después de un terremoto en Guánica, Puerto Rico, el lunes 6 de enero de 2020.

ស្រ្តី​ជនជាតិ​ប៉ាឡេស្ទីន​ម្នាក់យំ​សោក​ខណ​ដែល​នាង​អង្គុយ​នៅ​ក្បែរ​គំនរ​បែក​បាក់​ផ្ទះ​របស់​នាង​បន្ទាប់​ពី​វា​ត្រូវ​បាន​កំទេច​ដោយ​ទាហា​ន​អ៊ីស្រាអែល​ដោយ​សារ​តែ​ផ្ទះ​នោះ​មិន​មាន​ការ​អនុញ្ញាត​ឲ្យសាង​សង់​ពី​អ៊ីស្រាអែល​ ក្នុង​ទីក្រុង​ West Bank នៃ​​ Hebron។

កុមារ​សូម៉ាលី​ដែល​ត្រូវ​បាន​ផ្លាស់​ទី​កំពុង​ហូប​បាយ​ខាង​ក្រៅ​ជម្រក​បណ្តោះ​អាសន្ន​របស់​គ្រួសារ​ពួកគេ​នៅ​ជំរំ Al-cadaala​ ទីក្រុង​ Mogadishu។

ទស្សនិកជន​ម្នាក់​កំពុងមើល​សត្វ​ដំរី​ទឹក​ក្នុង​សួន​សត្វ Hamburg ក្នុង​ប្រទេស​អាល្លឺម៉ង់។

បុរស​ម្នាក់​កំពុង​មើល​ខ្យល់ព្យុះ​ដែល​ជិត​មក​ដល់​នៅទីក្រុង​ Nice ភាគ​អាគ្នេយ៍​នៃ​ប្រទេស​បារាំង។

ស្រ្តី​ម្នាក់​ថត​រូប​ក្នុង​ការ​ប្រារព្ធ​ពិធី Holi ក្នុង​ក្រុង​ Barsana នៃរដ្ឋ Uttar Pradesh ប្រទេស​ឥណ្ឌា។

ភ្ញៀវទេសចរ​កំពុង​ជិះ​សត្វ​ចៀម​ក្នុង​ទីក្រុង Merzouga ប្រទេស​ម៉ារ៉ុក​នៅ​តាម​ដង​ផ្លូវ​ដែល​គេហៅ​ថា​ ផ្លូវ​នៃ​បន្ទាយ​រាប់​ពាន់​ក្នុង​ភ្នំ​ Atlas Mountains កាល​ពី​ថ្ងៃទី០៥ មីនា ២០១៧។

កីឡាករ​ប្រកួត​ម្នាក់​ចូល​រួម​ក្នុង​វគ្គ​ហ្វឹក​ហាត់​ការ​ជិះ​ស្គី​សេរី​នៅ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ពិភពលោក​​ជិះ​ស្គី​លើ​ភ្នំ​ FIS និង​សេរី​ក្នុង​ទីក្រុង​ Sierra Nevada ប្រទេសអេស្ប៉ាញ។