រូបភាព​ជុំវិញ​ពិភពលោក​ ០៤ មីនា​ ២០១៩​ 

  • VOA English

កម្ទេចកម្ទី​​ដែល​នៅ​សេសសល់​នៃ​ផ្ទះ​មួយ​បន្ទាប់​ពី​មាន​គ្រោះ​ខ្យល់​កំបុតត្បូង​នៅ​ក្រុង​ Beauregard រដ្ឋ​ Alabama។ 

សមាជិក​នៃ​ក្រុម​​រាំ​ចង្វាក់​សាំបា Unido da Tijuca ធ្វើ​ការ​សម្តែង​អំឡុងពេល​យប់​ដំបូង​នៃ​ពិធី​បុណ្យ​កាណាវ៉ាល់​នៅ​ក្រុង​ Rio de Janeiro ​ប្រទេស​ប្រេស៊ីល។ 

បាឡុង​ហោះ​រូប​ប្រធានាធិបតី​អាមេរិក​លោក Donald Trump និង​ប្រធានាធិបតី​រុស្ស៊ី​លោក​ Vladimir Putin ហែក​សន្ធិសញ្ញា​ INF Treaty អំឡុង​ពេល​ដង្ហែ​ក្បួន​បែប​ប្រពៃណី​មួយ​នៅ​ក្រុង​ Duesseldorf ប្រទេស​អាល្លឺម៉ង់។ 

​ផ្សែង​⁠ និង​ភ្លើង​ផុល​ឡើង​ទៅ​លើ​មេឃ​ បន្ទាប់​ពី​ការ​បាញ់​កម្ទេច​ទីតាំង​របស់​ក្រុម​រដ្ឋ​ឥស្លាម​នៅ​ភូមិ Baghouz ខេត្ត​ Deir Ezzor ភាគខាងកើត​ប្រទេស​ស៊ីរី​កាល​ពី​ថ្ងៃ​ទី​០៣ ខែ​មីនា​ ឆ្នាំ​២០១៩។ 

អ្នក​កាន់​សាសនា​ហិណ្ឌូ​ម្នាក់​ធ្វើ​ចាក់​ខ្លួន​ជាមួយ​នឹង​កាំបិត​ប្រពៃណី​ Kris អំឡុងពេល​ពិធី​បុណ្យ​ Melasti នៅ​កោះ​បាលី​ ប្រទេស​ឥណ្ឌូនេស៊ី។

ព្រះ​អង្គ​ម្ចាស់​ Harry ត្រូវ​បាន​ទទួល​ស្វាគមន៍​ដោយ​បុគ្គលិក​ និង​ក្រុម​អ្នក​ជូនពរ​ ស្រប​ពេល​ព្រះអង្គ​យាង​ចេញ​ពី​វិទ្យាស្ថាន​ The Institute of Translational Medicine នៅ​មន្ទីរ​ពេទ្យ​ Queen Elizabeth នៅ​ក្រុង​ Birmingham ប្រទេស​អង់គ្លេស។

អ្នក​ចូលរួម​ក្នុង​ពិធី​បុណ្យ​កាណាវ៉ាល់​ជិះ​ពោង​អំឡុងពេល​ការ​ប្រកួត​ជិះ​ក្បូន​មួយ​នៅ​ក្រុង​ Schramberg ប្រទេស​អាល្លឺម៉ង់។ 

A statue of a Kansa warrior titled "Ad Astra," atop the Kansas Statehouse is silhouetted against the setting moon in Topeka, Kansas.

កន្ធាយ​ ដែលត្រូវ​បាន​ឈ្មួញ​រុំ​នឹង​ស្កុត​ ត្រូវ​បាន​គយ​នៅ​ហ្វីលីពីន​ចាប់​បាន​នៅ​ក្រុង​ម៉ានីល កាល​ពី​ថ្ងៃ​ទី​០៣ ខែ​មីនា ឆ្នាំ​២០១៩។ 

​អ្នក​បួស​ម្នាក់​ស្លៀក​ពាក់​ជា​ទេវតា​ Lord Shiva ដាក់​ពស់​ចូល​ក្នុង​មាត់​អំឡុងពេល​ពិធី​បុណ្យ​ Mahashivrati នៅ​ក្រុង​ Prayagraj រដ្ឋ​ Uttar Pradesh ប្រទេស​ឥណ្ឌា។