រូបភាពជុំវិញ​ពិភពលោក ៣១ មីនា ២០២០

ព្រះសង្ឃ​ព្រះពុទ្ធសាសនា​ពាក់​របាំង​មុខ​ដើម្បី​ការពារ​ខ្លួន​ឯង​ពី​វីរុស​កូរ៉ូណាពេល​កំពុង​បិណ្ឌបាត​ក្នុង​ទីក្រុង​បាងកក​ប្រទេស​ថៃ។

កុមារា Uzbillah អាយុ​៧ឆ្នាំ​លក់​ម៉ាស់​អំឡុង​ពេលការ​បិទទីក្រុង​បន្ទាប់ពី​ប្រទេស​ប៉ាគីស្ថាន​បិទ​ផ្សារ​ ទីសារធារណៈ និង​ហាមឃាត់​ការ​ប្រមូលផ្តុំ​គ្នា​​ពេល​វីរុស​ COVID-19 កំពុង​រាតត្បាត។

រូបភាព​មួយ​ត្រូវ​បាន​ថត​ដោយ​ដ្រូន​ បង្ហាញទៀនជាច្រើន​ក្នុង​សួន​ផ្លែឈើ​ក្នុង​ទីក្រុង​ Balatonvilagos ប្រទេស​ហុងគ្រី។

បុគ្គលិក​ម្នាក់​បាញ់​ថ្នាំ​សម្លាប់មេរោគ​ក្នុ​ង Piazza Duomo ទីក្រុង Milan អំឡុង​ការ​បិទ​ប្រទេស​អ៊ីតាលី​ដើម្បី​បញ្ឈប់​ការរាលដាល​នៃ​វីរុស​កូវីដ​១៩។

ប៉ូលិស​អ៊ីស្រាអែលម្នាក់​នាំ​យុវជន​សាសនាយូដាចេញ​ពីវិហារ​នៅពេល​ដែល​ពួកគេ​កំពុង​ពង្រឹង​ការ​បិទទីក្រុង​ប្រឆាំង​នឹង​វីរុស​កូរ៉ូណាក្នុង​ទីក្រុង​យេរូសាឡឹមកាលពី​ថ្ងៃទី​៣០​ ខែមីនា ឆ្នាំ២០២០។

មជ្ឈមណ្ឌល​ពាណិជ្ជកម្ម One World បញ្ចាំង​ភ្លើង​ពណ៌ក្រហម ខៀវ​និងស ដើម្បី​បង្ហាញពីកិច្ចខិតខំប្រឹងប្រែង​ទូទាំងប្រទេស​ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​វីរុស​កូរ៉ូណាក្នុង​ទីក្រុង​ញូវយ៉ក កាលពី​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ២០២០។

ប៉ូលិស​ចរាចរ​ពាក់មួក​រូប​កូរ៉ូណា​សម្តែង​ខាងមុខ​អ្នក​បើករម៉ូតូ​ម្នាក់​នៅពេលដែល​ពួកគេ​ចូល​រួម​ក្នុង​យុទ្ធនាការ​ដើម្បី​អប់រំ​សាធារណៈជន​អំឡុង​ការ​បិទប្រទេស។