រូបភាពជុំវិញពិភពលោក ៣០ មីនា ២០២០

  • VOA English

ស្រ្តីម្នាក់បួងសួងមុខវិហារ Holy Sepulchre នៅក្រុង Jerusalem ប្រទេសអ៊ីស្រាអែល បន្ទាប់ពីវិហារនេះបានបិទក្រោយពីមានការផ្ទុះវីរុសកូរ៉ូណា។ 

បុគ្គលិកក្រុមហ៊ុនសេវាដឹកជញ្ជូនអាហារ Yandex.Eats ឆ្លងផ្លូវមួយ ខណៈពេលមានការបិទដោយផ្នែក ដើម្បីការពារការរីករាលដាលវីរុសកូរ៉ូណា នៅក្រុងមូស្គូ ប្រទេសរុស្ស៊ី។ 

បុរសម្នាក់យកអាហារចេញពីកន្រ្តកមួយ ខណៈពេលដែលអ៊ីតាលីព្យាយាមការពារការរីករាលដាល់ជំងឺកូវីដ១៩ នៅក្រុង Naples។ 

នាវា USNS Comfort ចូលចតនៅកំពង់ផែ New York Harbor អំឡុងពេលការផ្ទុះជំងឺកូវីដ ១៩។ 

ពលរដ្ឋឈោងចាប់អាហារដែលផ្តល់ឲ្យ អំឡុងពេលប្រទេសប៉ាគីស្ថានបិទផ្សារ និងកន្លែងសាធារណៈទាំងអស់ ក៏ដូចជាកាត់បន្ថយការជួបជុំ ខណៈពេលមានការផ្ទុះជំងឺកូវីដ១៩ នៅក្រុង Karachi។ 

សមាជិកសភាអ៊ុយក្រែនពាក់ម៉ាសដើម្បីការពារខ្លួនពីវីរុសកូរ៉ូណា អំឡុងពេលសមាជប្រជុំមួយ នៅក្រុងកៀវ។ 

មន្រ្តីប៉ូលិសប្រើរបាំងការពារបាតុករ ដើម្បីរក្សាចម្ងាយក្នុងការការពារប្រឆាំងនឹងការឆ្លងវីរុសកូរ៉ូណា នៅប៉ុស្តិ៍ប៉ូលិស Tha Phra ក្នុងក្រុងបាងកក ប្រទេសថៃ។ 

សិស្សវិលត្រឡប់មកសិក្សាវិញ បន្ទាប់ពីមានការផ្អាកដោយសារការរីករាលដាលវីរុសកូរ៉ូណា នៅក្រុង Huaian ខេត្ត Jiangsu ប្រទេសចិន។ 

មន្រ្តីប៉ូលិសរុស្ស៊ីពាក់ម៉ាសឈរល្បាតផ្លូវមួយ បន្ទាប់ពីមានការប្រកាសបិទក្រុងដោយផ្នែក ដើម្បីការពារការរីករាលដាលវីរុសកូរ៉ូណា នៅក្រុងមូស្គូ។ 

Iraqi health ministry workers pray by a coffin of a person who died from coronavirus at a new cemetery for the people outside the town of Najaf.

មន្រ្តីក្រសួងសុខាភិបាលអ៊ីរ៉ាក់បួងសួងនៅជិតមឈូសបុគ្គលម្នាក់ដែលបានស្លាប់ដោយសារវីរុសកូរ៉ូណា នៅជាយក្រុង Najaf។ 

បុរសម្នាក់លើបដានៅមុខអាគារក្រុមហ៊ុន Amazon នៅក្រុងញូវយ៉ក បន្ទាប់ពីមានការផ្ទុះជំងឺកូវីដ ១៩។ 

មន្រ្តីវេណេស៊ុយអេឡាមកយកសម្ភារៈមនុស្សធម៌ប្រឆាំងនឹងជំងឺកូវីដ១៩ ផ្តល់ដោយប្រទេសចិន នៅព្រលានយន្តហោះ Simon Bolivar ក្នុងក្រុង La Guaira។