រូបភាពជុំវិញពិភពលោក ៣០ មីនា ២០១៧
ពលរដ្ឋសូម៉ាលីដែលបាត់បង់ទីលំនៅដោយសារតែគ្រោះរាំងស្ងួត បានមកដល់ជំរំបណ្តោះអាសន្នមួយនៅក្នុងតំបន់ Tabelaha នៅជាយក្រុងម៉ូហ្គាឌីស្យូ ប្រទេសសូម៉ាលី។
រូបថតរបស់ប៉ូលិស Queensland បង្ហាញឲ្យឃើញត្រីឆ្លាមមួយឡើងមកលើផ្លូវនៅជិតក្រុង Ayr ប្រទេសអូស្ត្រាលី។
សន្តិសុខកិត្តិយសចិនកំពុងស្រែកនៅពេលដែលពួកគេធ្វើព្យុហយាត្រាក្នុងពិធីស្វាគមន៍ប្រធានាធិបតីស៊ែប៊ី លោក Tomislav Nikolic នៅវិមាន Great Hall of the People ក្នុងទីក្រុងប៉េកាំង។
កុមារ George អាយុ ៥ ឆ្នាំ កាន់ផ្លែក្រូចដើម្បីឲ្យចំណីមេអំបៅ Owl នៅសារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិនៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។
លោក Alexei Navalny ដែលជាអ្នករិះគន់វិមានក្រឹមឡាំងឥតសំចៃមាត់ ដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២៦ ខែមីនា ក្នុងបាតុកម្មប្រឆាំងរដ្ឋាភិបាលរុស្ស៊ី ត្រូវបានប៉ូលិសនាំយកមកតុលាការដើម្បីបើកសវនាការឧទ្ធរណ៍នៅទីក្រុងមូស្គូ។
ក្មេងស្រីម្នាក់ត្រូវបានតារាបង្ហាញម៉ូតម្នាក់លើកបី ខណៈតារារូបនោះបង្ហាញការច្នៃប្រឌិតដោយអ្នករចនាម៉ូតមកពីទីបេ គឺលោក AJ Namo ក្នុងកម្មវិធីបង្ហាញម៉ូតមួយនៅទីក្រុងប៉េកាំង ប្រទេសចិន។
ក្រុមអ្នកទស្សនាកំពុងដាក់ឆ្កែរបស់ពួកគេនៅក្នុងរទេះរុញ ក្នុងកម្មវិធី Interpets នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
អ្នកចូលរួមខ្លះក្នុងចំណោមអ្នកចូលរួម៤០៤នាក់ ឈប់ដើម្បីថតរូបក្នុងពេលពួកគេចូលរួមប្រកួតកម្មវិធី «Einstein បន្ទាប់» ដែលបានជាប់កំណត់ត្រា Guinness ពិភពលោក សម្រាប់ការប្រមូលអ្នកដែលតែងខ្លួជាអ្នកប្រាជ្ញ Einstein ច្រើនជាងគេ នៅទីក្រុងតូរ៉ន់តូ ប្រទសកាណាដា។
ប្រធានាធិបតីរុស្ស៊ី Vladimir Putin ធ្វើទស្សនកិច្ចទៅភ្នំទឹកកកនៅកោះ Alexandra Land ក្នុងតំបន់ដាច់ស្រយ៉ាល់នៃប្រជុំកោះតំបន់អាកទិច។
សត្វស្វាប្រភេទ chimpanzee កំពុងផឹកភេសជ្ជៈនៅពេលវាត្រូវបានគេបាញ់ទឹកដាក់នៅក្នុងថ្ងៃដ៏ក្តៅមួយនៅសួន Dusit ក្នុងទីក្រុងបាងកក ប្រទេសថៃ។
ដង្កៀបត្រៀមចាប់យកសំរាមដើម្បីដាក់ចូលក្នុងឡចំហុយសំរាម នៅរោងចក្រចម្រាញ់សំរាម Lujishan ដែលបានចាប់ដំណើរការកាលពីឆ្នាំ២០១៣។ រហូតមកដល់ពេលនេះវាបានចម្រាញ់សំរាមបាន៣ពាន់តោន ឬស្មើរនឹង១ភាគ៨ នៃសំរាមទាំងអស់នៅទីក្រុងប៉េកាំង ប្រទេសចិន។