រូបភាព​ជុំវិញ​ពិភពលោក ០៣ មីនា ២០២០

ជនភៀស​ខ្លួន​ម្នាក់​ប្រើ​ភួយ​ដើម្បី​កម្តៅ​ខ្លួន​នៅទីវាល​មួយ​​ក្បែរទីក្រុង​ Edirne ក្បែរព្រំដែន​ប្រទេស​ក្រិក​និង​តួកគី។

បុគ្គលិក​ម្នាក់ស្លៀកឈុត​ការពារ​ដើម្បី​ការពារ​វីរុសកូរ៉ូណា COVID-19 នៅពេល​ដែល​នាង​កំពុង​ឃ្លាំមើល​អតិថិជន​ក្នុងផ្សារទំនើប​ក្នុង​ទីក្រុង​ប៉េកាំង​។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ Donald Trump ថ្លែង​ក្នុង​ការ​ជួបជុំ​មួយ​នៅក្នុង​ទីក្រុង Charlotte រដ្ឋ North Carolina កាលពី​ថ្ងៃទី​០២ ខែមីនា ឆ្នាំ២០២០។

រថយន្ត​ Trabant ដែល​តំណាង​ឲ្យ​ប្រទេស​អាល្លឺម៉ង់​ភាគខាងកើត​ ត្រូវ​បាន​គេ​ដាក់​តាំង​នៅ​លើក្នុង​ទីក្រុង​បែរឡាំង​អំឡុងកម្មវិធី​សាធារណ​មួយ​នៅ​ក្នុង​សួន​កម្សាន្ត។

អគារ​មួយ​ត្រូវ​បាន​ខ្ទេចខ្ទី​ដោយសារ​តែ​ព្យុះ​នៅ​ក្នុង​ទីក្រុង​ Nashville រដ្ឋ Tennessee។

នាយករដ្ឋ​មន្ត្រី​ Benjamin Netanyahu និង​ភរិយា Sara ថ្លែង​ទីកាន់​អ្នកគាំទ្រ​អំឡុង​យុទ្ធនាការ​របស់​គណបក្ស Likud ក្នុង​ទីក្រុង Tel Aviv បន្ទាប់​ពី​ការ​បោះឆ្នោត​ត្រូវ​បាន​បញ្ចប់។

កូនខ្លាឃ្មុំ​ញី Finja ដើរ​ក្នុង​សួន​សត្វ Schoenbrunn ក្នុង​ទីក្រុង Vienna ប្រទេស​អូទ្រីស។

និស្សិត​មើល​តាម​បង្អួច​មួយ​ខណៈដែលបេក្ខជន​ប្រធានាធិបតី​ឆ្នាំ២០២០​នៃ​គណបក្ស​ប្រជាធិបតេយ្យ​ Elizabeth Warren មកបោះឆ្នោត​នៅក្នុង​ថ្ងៃ Super Tuesday ក្នុង​ទីក្រុង Cambridge រដ្ឋ Massachusetts។

សុនខ​មួយ​ក្បាល​ពាក់ម៉ាស​នៅតាម​ផ្លូវ​ក្នុង​ទីក្រុង Shanghai ប្រទេស​ចិន​ដែល​កំពុង​ផ្ទុះ​ជំងឺឆ្លង​វីរុស​កូរ៉ូណា​កាលពី​ថ្ងៃទី​០២ ខែមីនា ឆ្នាំ២០២០។