រូបភាព​ជុំវិញ​ពិភពលោក​ ២៩ មីនា ២០១៧

តារាបង្ហាញ​ម៉ូត​ក្នុង​ទីក្រុង​ Utrecht ប្រទេស​ហូឡង់ ស្លៀក​ពាក់​តុបតែង​ដោយ​ផ្កា​នៅ​ពេល​ដែល​ពួកគេ​និយាយ​ជាមួយ​អ្នកដំណើរ​ដើម្បី​ផ្សព្វផ្សាយ​កម្មវិធី​បង្ហាញ​ម៉ូត​ផ្កា​ធំជាងគេ​បំផុត​ក្នុង​ពិភពលោក Keukenhof។

ប្រជាជន​ម្នាក់​និង​ឆ្កែ​របស់​គាត់​ឈរ​នៅ​នឹង​មុខទ្វារ​ចូល​ផ្ទះ​លេចទឹករបស់​គាត់​នៅ​ទីក្រុង​ Piura ភាគ​ខាងជើង​ប្រទេស​ ប៉េរូកាល​ពី​ថ្ងៃទី​២៨ ខែមីនា ២០១៧។

ក្រុម​ប៉ូលិស​យោធា​ប្រតិព័ទ្ធ​កំពុង​ហ្វឹកហាត់​នៅ​ទីក្រុង Guigang តំបន់ស្វយ័ត Guangxi Zhuan ប្រទេសចិន។​

បុរស​ប៉ុន្មាន​នាក់​អង្គុយ​នៅ​មាត់បង្អួច​វិហារ​ឥស្លាម​អំឡុង​ពិធី​បុណ្យ​សព​ជនសង្ស័យ​ Tauseef Ahmad Wagay ដែល​ប្រព័ន្ធផ្សព្វផ្សាយ​បាន​និយាយ​ថា​លោក​ត្រូវ​បាន​សម្លាប់​ដោយ​ការ​ប្រយុទ្ធ​កាំភ្លើង​ជាមួយ​នឹង​កងទ័ព​ឥណ្ឌា​កាល​ពី​ថ្ងៃអង្គារ​ក្នុង​ស្រុក Kulgam ភាគ​ខាងត្បូង​ ទីក្រុង Kashmir។

រូបសំណាក​របស់ Winston Churchill ត្រូវ​បានគេ​ឃើញ​នៅ​ខាង​មុខ​ Big Ben និងអគារ​សភា​ក្នុង​ទីក្រុង​ឡុងដ៏។​​

សិស្ស​និស្សិត​ពាក់ស្រោម​មុខ​ប្រពៃណី​ហើយ​ចូល​រួម​វគ្គ​ហ្វឹក​ហាត់​មួយ​ក្នុង​កំពង់ផែ Wuhan ខេត្ត Hubei ប្រទេស​ចិន។

កូន​ខ្លា​ម៉ាឡេស៊ី​មួយក្បាល​កំពុង​លេង​ជាមួយ​នឹង​ឆ្កែ​ថែទាំ​អ្នក​ជំងឺ​ឈ្មោះ Blakely នៅ​សួនសត្វ Cincinnati និង Botanical Gardens។

ក្មេង​ប្រុស​សាអូឌីត​ម្នាក់​ឈរ​ថតរូប​ជាមួយ​នឹង​សត្វ​អូដ្ឋ​ក្នុង​ទិវា King Abdulazziz Camel ប្រចាំឆ្នាំនៅ​ Rumah ដែល​មាន​ចម្ងាយប្រមាណ​​១៥០គ.មទីក្រុង​ Riyadh។​​

បុរស​ជនជាតិ​បាលី​ម្នាក់​អោបកូន​ប្រុស​របស់​គាត់​អំឡុង​ការ​មុជភក់​តាម​ប្រពៃណី​ដែល​ត្រូវ​បាន​គេ​ស្គាល់ថា Mebuug-buugan ក្នុង​ភូមិ​ Kedonganan ក្បែរទីក្រុង ​Denpasar លើកោះ​រមណីយដ្ឋាន​បាលី​របស់​ប្រទេស​ឥណ្ឌូនេស៊ី។​​