រូបភាពជុំវិញពិភពលោក ២៧ មីនា ២០១៧
លោក Mohammed Mohiedin Anis ឬ Abu Omar អាយុ ៧០ ឆ្នាំជក់ខ្សៀររបស់គាត់នៅពេលដែលលោកកំពុងអង្គុយក្នុងបន្ទប់ដែលបាក់បែករបស់លោកហើយស្តាប់ភ្លេងលើម៉ាស៊ីនចាក់ឌីស ក្នុងតំបន់ Aleppoដែលកាលពីមុនកាន់កាប់ដោយក្រុមឧទ្ទាម។
អ្នកនេសាទត្រីចែវទូករបស់ពួកគេដែលមានសមាជិកគ្រួសារផងនោះក្នុងបឹង Vembanad Lake ទីក្រុង Kochi ប្រទេសឥណ្ឌា។
ប្រជាជនដើរតាមទំនប់ទឹក Tidal Basin ខណដែលអាប់បានគ្របដណ្តប់ពណ៌របស់ផ្កាឈើរីដែលកំពុងរីកនៅលើដើមឈើរីក្នុងទីក្រុងវ៉ាស៊ីនតោន។ ផ្ការីកឆ្នាំនេះខុសពីឆ្នាំមុនៗពីព្រោះតែអាកាសធាតុត្រជាក់បានធ្វើឲ្យដើមឈើរី Yoshino ងាប់នៅពេលដែលវាជិតរីក។
បុរសកាន់សាសនាហិណ្ឌូម្នាក់រត់កាត់ផ្កាភ្លើងក្នុងពិធីសាសនា «Mesabatan Api» ក្នុងពេលល្ងាចនៃទិវាស្ងាត់ស្ងៀមដើម្បីឆ្លុះបញ្ចាំងពីខ្លួនឯង Nyepi ដើម្បីអបអរពិធីចូលឆ្នាំថ្មីនៅ Gianyar ទីក្រុង Bali ប្រទេសឥណ្ឌូនេស៊ី។
ព្យុះធូលីបានបក់កាត់ជំរំបណ្តោះអាសន្នមួយក្នុងតំបន់ Baidoa ភាគខាងលិចរដ្ឋធានី Mogadishu ប្រទេសសូម៉ាលីកាលពីថ្ងៃទី២៦ មីនា ២០១៧។
កុមារម្នាក់ប៉ះរូបសំណាកមួយរបស់តារាបាល់ទាត់ជនជាតិព័រទុយហ្គាល់ក្នុងទីក្រុង Funchal រដ្ឋធានីនៃកោះ Madeira។
ស្រ្តីជាច្រើននាក់ស្លៀកពាក់ប្រពៃណីចិនរួមគ្នាថតរូបលើផ្លូវដើរជ្រោះក្នុងពិធីមួយ ក្នុង Chongqing Municipality ប្រទេសចិនកាលពីថ្ងៃទី២៦ មីនា ២០១៧។
អ្នកលបបាញ់កាំភ្លើងនៃប៉ូលិសសម័្ពន្ធអ៊ីរ៉ាក់ចូលក្នុងអគារបាក់បែកមួយនៅក្នុងស្រុក Bab al Jadid ក្នុងទីក្រុចាស់ Mosul ប្រទេសអ៊ីរ៉ាក់។
បង្គោលភ្លើងហ្វារនៅ South Foreland និងជ្រោះ Dover ពណ៌សត្រូវបានឃើញពីចម្ងាយរវាង Dover ក្នុងប្រទេសអង់គ្លេសនិង Calais ប្រទេសបារាំង។
បុរសជនជាតិស៊ីរីម្នាក់ឈរនៅជិតមីស៊ីលមិនទាន់ផ្ទុះលើដី ដែលបានបាញ់ដោយកងកម្លាំងរដ្ឋាភិបាលភាគខាងត្បូងទីក្រុង Daraa នៃប្រទេសស៊ីរី។
សត្វតោសមុទ្រមួយក្បាលត្រូវបានវាយប្រហារដោយត្រីបាឡែនមួយនៅជិតឆ្នេរ Punta Norte ប្រទេសអាហ្សង់ទី។
ជំនួយការក្នុងវិចិត្រសាលម្នាក់ឈរឲ្យជាងថតរូបថតក្នុងការថតរូបដើម្បីផ្សព្វផ្សាយការតុបតែងភ្លើងថ្មីរបស់សិល្បករ Welsh លោក Cerith Wyn Evans «ទម្រង់ក្នុងអាកាស ដោយអំពូលភ្លើង» ដែលធ្វើឡើងដោយអំពូលភ្លើងជិត២គ.ម. នៅ Tate Britain ទីក្រុងឡុងដ៏។
កីឡាករជប៉ុនស៊ូម៉ូ Kisenosato ទទួលបានពានរង្វាន់បន្ទាប់ពីជ័យជម្នះរបស់លោកក្នុងការប្រកួត Spring Grand Sumo ទីក្រុងOsaka កាលពីថ្ងៃទី២៦ មីនា ២០១៧។