រូបភាពជុំវិញពិភពលោក ២៥ មីនា ២០២០
បុរសម្នាក់ដើរកាត់ផ្លូវរវាងដើមផ្លែប៉ោមសិប្បនិមិ្មត ដែលគ្របដណ្តប់ដោយទឹកកកនៅក្នុងចម្ការផ្លែប៉ោមខាងក្រៅភូមិ Miloslavov-Alzbetin Dvor ក្បែរទីក្រុង Bratislava ប្រទេសស្លូវ៉ាគីកាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០។
អ្នកលក់ស្រីម្នាក់ នៃហាងនំ Schuerener Backparadies បង្ហាញថាសនំខេករូបក្រដាសអនាម័យក្នុងទីក្រុង Dortmund ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០។
បុគ្គលិកម្នាក់ពាក់ម៉ាស់ អំឡុងវីរុសកូវីដ១៩ ដាក់ក្រដាសអធិស្ឋានដែលមានឈ្មោះ ជាមួយចង្រ្កៀងគោមសម្រាប់ពិធីបុណ្យពុទ្ធសាសនាក្នុងព្រះវិហារមួយក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០។
កូនក្រមុំជនជាតិឥណ្ឌូណេស៊ីម្នាក់ពាក់ម៉ាស់ ត្រូវបានគេបាញ់ថ្នាំសម្អាតមេរោគនៅថ្ងៃអាពាហ៍ពិពាហ៍របស់ខ្លួនក្នុងទីក្រុង Surabaya ខេត្តចាវ៉ាខាងកើត។
នាង Dana Baer និងកូនប្រុស Jacob Baer ជូនពរថ្ងៃកំណើត៦ឆ្នាំរបស់ Avery ពីក្នុងឡាននៅពេលដែលវីរុសកូវីដ១៩កំពុងផ្ទុះក្នុងប្រទេសនេះនៅទីក្រុង West Bloomfield រដ្ឋ Michigan កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០។
ផ្ទាំងប៉ាណូមួយត្រូវបានគេដាក់លើអគារក្នុងទីក្រុង Cape Town ភាគខាងត្បូងអាហ្រិ្វកខាងត្បូងមុននឹងប្រទេសដែលមានប្រជាជន៥៧លាននាក់ ត្រូវបានបិទទាំងស្រុងក្នុងរយៈពេល២១ថ្ងៃដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃវីរុសកូរ៉ូណាថ្មី។
ប្រជាជនដែលត្រូវបានឃុំក្នុងផ្ទះដោយសារការបិទទីក្រុងដើម្បីទប់ស្កាត់វីរុសកូរ៉ូណា បាននាំគ្នាមកទទួលអាហារក្នុងទីក្រុង Hyderabad ប្រទេសប៉ាគីស្ថាន។
បុគ្គលិកសុខាភិបាលយកសាកសពចេញពីមន្ទីរពេទ្យGregorio Maranon ក្នុងទីក្រុង Madrid ប្រទេសអេស្ប៉ាញ។ ចំនួនប្រជាជនស្លាប់នៅអេស្ប៉ាញបានកើនឡើងដោយសារតែការរាតត្បាតរបស់វីរុសកូរ៉ូណា។
លោក Cao Junjie បីទារកអាយុ២ខែក្នុងប្រអប់សុវត្ថិភាពដើម្បីការពារកូននេះពីជំងឺវីរុសកូវីដ១៩ក្នុងទីក្រុងសៀងហៃប្រទេសចិន។
បុគ្គលិកសាងសង់ទីតាំងដាក់សពបណ្តោះអាសន្ននៅខាងក្រោយមន្ទីរពេទ្យមួយអំឡុងការរាតត្បាតវីរុសកូរ៉ូណាក្នុងទីក្រុងញូវយ៉ក។
ទាហានលីបាវគ្រឿងទេសទៅចែគកឲ្យប្រជាជនក្នុងភូមិ Los Pinos ដែលជាវិធានការប្រឆាំងនឹងការរីករាលដាលវីរុសកូរ៉ូណាក្នុងទីក្រុង Tegucigalpa ប្រទេសហុងឌូរ៉ាស។