រូបភាព​ជុំវិញពិភពលោក ២៤ មីនា ២០២០

បុរស​ម្នាក់​ជិះ​ម៉ូតូ​ដែល​ពេញ​ដោយ​ស្បែកជើង​ជជុស​សម្រាប់​លក់​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា។

សត្វ​ក្តាន់​មួយ​ក្បាល​ឆ្លង​ផ្លូវ​ក្នុង​ទីក្រុង​ Nara ប្រទេស​ជប៉ុន។

ស្ត្រី​ម្នាក់​ពាក់ម៉ាស់​មុខ​ម្ចាស់ក្សត្រី​នៃ​ប្រទេស​អង់គ្លេស Elizabeth អានកាសែត​នៅ​ក្បែរ​ស្ពាន​ក្នុង​ទីក្រុង​ឡុងដ៍។

ក្រុម​យោធា​នៃ​ប្រទេស​ស៊ែប៊ី​រៀប​ចំ​គ្រែ​ក្នុង​សាល​នៃ​អគារ Belgrade Fair ដើម្បី​ដាក់មនុស្ស​ដែល​មាន​រោគ​សញ្ញា​វីរុស​កូរ៉ូណា​ស្រាល​ក្នុង​ទីក្រុង​ Belgrade។

ជនជាតិ​អ៊ីរ៉ង់​កប់​សាកសព​អ្នក​កាសែត​លោក Abdollah Zavieh ដែល​បាន​ស្លាប់​ដោយសារ​វីរុស​កូវីដ​១៩ នៅ​ទីលាន​កប់​ខ្មោច​ Behesht Zahra ក្នុង​ទីក្រុង​តេហេរ៉ង់​ប្រទេស​អ៊ីរ៉ង់។

ស្ត្រី​ជនជាតិ​ប៉ាគីស្ថាន​ដើរ​កាត់​អ្នកលក់​ម៉ាស់​ក្នុង​ទីក្រុង Peshawar។

ទិដ្ឋភាព​ទូទៅ​នៃផ្លូងហាយវ៉េ​ចូល​ទីក្រុង Los Angeles បន្ទាប់​ពី​រដ្ឋ​កាលីហ័្វរញ៉ា​ចេញ​បទបញ្ជា​ឲ្យ​ប្រជាជន​នៅ​ផ្ទះ​ដោយសារ​វីរុស​កូវីដ១៩​កាលពី​ថ្ងៃទី​២៣​ ខែមីនា ឆ្នាំ២០២០។

កូនកំលោះ​ជនជាតិ​ប៉ាឡេស្ទីន​លោក​ Mohamed abu Daga និង​កូនក្រមុំ​របស់លោក​អ្នក​នាង Israa ពាក់ម៉ាស់​ពេល​ថត​រូប​មុន​នឹង​ពិធី​អាពាហ៍​ពិពាហ៍​ក្នុង​ទីក្រុង Khan Yunis ភាគ​ខាងត្បូង​ Gaza Strip កាលពី​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ២០២០។