រូបភាព​ជុំវិញ​ពិភពលោក ២២ មីនា ២០១៧

អគារ​ Edicule ដែល​បាន​កែលម្អ​រួច​នៅ​ក្នុង​ពិធីមួយ​ក្នុង​ព្រះវិហារ​នៃ Holy Sepulchre ដែល​ត្រូវ​បាន​គេ​ជឿ​តាម​ប្រពៃណី​ថា​គឺ​ជា​កន្លែង​បូជា​ព្រះ​យេស៊ូ​គ្រឹះ​ក្នុង​ទីក្រុង​ Jerusalem ចាស់។

ស្រ្តីម្នាក់​បាន​រងរបួស​បន្ទាប់​ពី​មាន​ការ​បាញ់ប្រហារ​នៅ Westminster Bridge ទីក្រុង​ឡុងដ៏។

យុទ្ធជន​រត់​តាម​ដងផ្លូវ​មួយក្នុង​ទីក្រុង Tayyibat al-Imam ​ខេត្ត Aleppo នៃ ប្រទេស​ស៊ីរី​។

ទាហាន​អបអរ​របស់ចិន​ ទទួល​បានប្រអប់​ដែល​មាន​ដាក់​ធាតុ​របស់​ទាហាន​ចិន​ ពីទាហាន​កូរ៉េខាងត្បូង​អំឡុង​ពិធី​ប្រគល់នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ Incheon ទីក្រុង​ Incheon ប្រទេស​កូរ៉េខាងត្បូង​។ ទាហាន​ចិន​ចំនួន​២៨នាក់​បាន​ស្លាប់​អំឡុង​សង្រ្គាម​កូរ៉េក្នុង​ឆ្នាំ១៩៥០-១៩៥៣។

ស្រ្តី​ជនជាតិ​ភាគតិចម្នាក់​ប្រមូល​ទឹក​ពីទុយោ​ទឹក​សាធារណ​នៅ​ល្ងាចមួយ​ក្នុង​ទិវា​ទឹក​ពិភពលោក​ ជាយក្រុង​ Hyderabad ឥណ្ឌាកាល​ពី​ថ្ងៃទី​២១ មីនា ២០១៧។

កុមារី​ជនជាតិ​អ៊ីរ៉ាក់ទួញយំ​ក្បែរសាកសព​របស់​ឪពុករបស់​នាង​ដែល​ត្រូវ​បាន​សម្លាប់​ដោយគ្រាប់បែក​របស់ក្រុម​​រដ្ឋឥស្លាមជីហាដលើ​ជន​ស៊ីវិល​ដែលបាន​ប្រមូល​ផ្តុំ​គ្នា​ដើម្បី​ទទួល​ជំនួយ​នៅ​តំបន់ Al-Risala ខាងលិចទីក្រុង Mosul ប្រទេស​អ៊ីរ៉ាក់។

ក្រុម​កុមារា​ជិះ​អូដ​ប្រណាំង​ប្រកួត​គ្នា​ក្នុង​ពិធី​បុណ្យ​ប្រណាំងអូដអន្តរជាតិ​នៅ​វាល​ខ្សាច់​ Sarabium ទីក្រុង Ismailia ប្រទេស​អេហ្ស៊ីប​កាល​ពី​ថ្ងៃទី​២១ មីនា ២០១៧។

អ្នកធ្វើការ​ក្នុង​ល្អាង​ Poco Azul (អណ្តូង​ខៀវ​) ជ្រមុជទឹក​ដើម្បី​ស្វែង​រក​សម្ភារៈរបស់​ភ្ញៀវទេសចរ​ដែល​បាន​ធ្លាក់មុន​ទិវា​ទឹក​ពិភពលោក​ក្នុង​ទីក្រុង​ Bahia ប្រទេស​ប្រេស៊ីលកាល​ពី​ថ្ងៃទី​២១ មីនា ២០១៧។

ព្រះអាទិត្យ​ចាំង​ចូល​ទន្លេ Allegheny ក្នុង​ទីក្រុង​ Pittsburgh ក្នុង​ថ្ងៃទី​១នៃ​រដូវផ្ការី​កាល​ពី​ថ្ងៃទី ២១ មីនា ២០១៧។