រូបភាពជុំវិញពិភពលោក ១៧ មីនា ២០២០
បុគ្គលិកសុខាភិបាលរុញអ្នកជំងឺម្នាក់ទៅកាន់ឧទ្ធម្ភាគចក្រដែលកំពុងរង់ចាំក្នុងទីក្រុង Mulhouse ភាគខាងកើតប្រទេសបារាំង នៅពេលដែលវីរុសកូរ៉ូណាកំពុងរាតត្បាត។
លោក Torsten Roth បង្ហាញស្ករដែលលោកបានរចនាឈ្មោះថា«ស្ករអង់ទីក័រកូរ៉ូណា» នៅហាងនំ Roth Backery in Erfurt ភាគកណ្តាលប្រទេសអាល្លឺម៉ង់។
អ្នកគ្រូម្នាក់កំពុងបង្រៀនតាមរយៈកម្មវិធី«School on Third» នៅឯទីស្នាក់ការកណ្តាលទូរទស្សន៍ជាតិក្រូអាស៊ីក្នុងទីក្រុងZagreb។ បន្ទាប់ពីមានការផ្ទុះជំងឺវីរុសកូរ៉ូណា សាលានានាក្នុងប្រទេសក្រូអាស៊ីបានបិទ។ កុមារអាចសិក្សានៅផ្ទះតាមកម្មវិធីទូរទស្សន៍។
បុរសម្នាក់អង្គុយលើបង់ លើស្ពាន Pont Des Arts ក្នុងទីក្រុងប៉ារីសនៅពេលដែលទីក្រុងនេះត្រូវបានបិទទាំងស្រុងដើម្បីប្រយុទ្ធនឹងការរាលដាលរបស់វីរុសកូវីដ១៩ក្នុងប្រទេសបារាំង។
ស្ត្រីម្នាក់ដើរជាមួយកូនៗនិងឆ្កែមួយក្បាលក្នុងទីក្រុង Prague សាធារណៈរដ្ឋឆែក។
ក្មេងស្រីម្នាក់សរសេរអក្សរចិននៅលើផ្លូវមួយក្នុងសួនបន្ទាប់ពីមានការផ្ទុះវីរុសកូរ៉ូណាកូវីដ១៩ ក្នុងទីក្រុងសៀងហៃប្រទេសចិន។
ក្មេងៗជាច្រើនជិះក្តារស្គីនៅ Freedom Plaza នៅពេលដែលអភិបាលក្រុងលោក Muriel Bowser ប្រកាសអាសន្នដោយសារតែមានការផ្ទុះវីរុសកូរ៉ូណាកូវីដ១៩ក្នុងទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០។
អ្នកនាង Makrina Anastasiadou និងដៃគូរាំចង្វាក់ Tango «El Morocho» រាំឲ្យសាធារណៈជនមើលនៅក្នុងភោជនីយដ្ឋានដែលស្ទើតែគ្មានមនុស្សមួយក្នុងទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីនកាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០។
ជនស្ម័គ្រចិត្តរៀបចំផ្លែប៉ោមនៅឃ្លាំងអាហារ Marin ក្នុងទីក្រុង San Francisco នៅពេលដែលវីរុសកូរ៉ូណាកំពុងផ្ទុះក្នុងទីក្រុងនេះ រដ្ឋកាលីហ្វ័រញ៉ាកាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០។