រូបភាពជុំវិញពិភពលោក ១៦ មីនា ២០២០
ពលរដ្ឋជិះរថភ្លើងដ៏កកកុញនៅក្រុង Soweto ប្រទេសអាហ្វ្រិកខាងត្បូង។
អ្នកសម្អាតមេរោគនៅជំរំ Aida ក្នុងប្រទេសប៉ាឡេស្ទីន បន្ទាប់ពីមានការរីករាលដាលវីរុសកូរ៉ូណា។
ប្រធានាធិបតីស្លូវ៉ាគី Zuzana Caputova (ខាងស្តាំ) នាយករដ្ឋមន្រ្តីលោក Peter Pellegrini (កណ្តាល) និងនាយករដ្ឋមន្រ្តីនឹងឡើងតំណែងលោក Igor Matovic ពាក់ម៉ាសដើម្បីការពារខ្លួនពីវីរុសកូរ៉ូណាអំឡុងពេលកិច្ចប្រជុំមួយនៅវិមានរដ្ឋាភិបាល ក្នុងក្រុង Bratislava។
បុរសម្នាក់ស្លៀកពាក់ជា St. Patrick ដើរកាត់បារមួយដែលបានបិទនៅក្រុង Dublin ប្រទេសអៀរឡង់។
ស្រ្តីម្នាក់ទទួលវ៉ាក់ស៊ាំងប្រឆាំងនឹងវីរុស COVID-19 ដែលកំពុងត្រូវបានធ្វើតេស្តនៅដំណាក់កាលធ្វើតេស្តដំបូង នៅវិទ្យាស្ថានស្រាវជ្រាវសុខាភិបាល Kaiser Permanente Washington Health Research Institute ក្នុងក្រុង Seattle សហរដ្ឋអាមេរិក។
ពលរដ្ឋធ្វើដំណើរពីប្រទេសអេហ្ស៊ីប ស៊ីរី និងលីបង់មកធ្វើតេស្តរកវីរុស COVID-19 នៅក្រុងកូវ៉ែត។
យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Lufthansa នៅក្រុង Frankfurt ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០។
កីឡាករប្រណាំងសេះធ្វើការប្រកួតប្រជែតនៅក្រុង Hokkaido ប្រទេសជប៉ុន។
អ្នកស្ម័គ្រចិត្តម្នាក់ធ្វើការសម្អាតមេរោគអំឡុងពេលមានការរីកសាយភាយវីរុស COVID-19 នៅក្រុង Hubei ខេត្ត Wuhan ប្រទេសចិន។
ពលរដ្ឋម្នាក់ពាក់ម៉ាសអំឡុងពេលមានការរីកសាយភាយវីរុសកូរ៉ូណានៅក្រុង Mumbai ប្រទេសឥណ្ឌា។
អ្នកគាំទ្ររាប់ពាន់នាក់ចូលរួមក្នុងពិធីបុណ្យតន្រ្តី "Vive Latino" ខណៈពេលដែលមន្រ្តីសុខាភិបាលម៉ិចស៊ិកចាប់ផ្តើមចាត់វិធានការទប់ទល់នឹងការរីករាលដាលវីរុសកូរ៉ូណា នៅក្រុងម៉ិចស៊ិក កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០។