រូបភាពជុំវិញពិភពលោក ១១​ មីនា ២០២០

អ្នក​ពន្លត់អគ្គិភ័យ​បាញ់​ថ្នាំ​សម្លាប់​មេរោគ​នៅខាងក្រៅ​ផ្សារ​មួយ​ក្នុង​ទីក្រុង​ម៉ានីល​ប្រទេស​ហ្វីលីពីន។

តារាសម្តែងស្ត្រី​ក្រិក​នាង Xanthi Georgiou ព្រះជាន់ខ្ពស់​ កាន់​ភ្លើង​នៃកីឡា​អូឡាំពិក​តូក្យូ​ឆ្នាំ២០២០អំឡុង​វគ្គ​ហ្វឹកហាត់​នៃ​ពិធី​ អុជ​ភ្លើង​នៅ​ទីតាំង​កីឡា Ancient Olympia ភាគខាងត្បូង​ប្រទេស​ក្រិក។

ស្ត្រីជនជាតិ​មូស្លីម Shi'ite ពាក់​ម៉ាស់​ការពារ​នៅ​ Imam Ali Shrine បន្ទាប់ពី​មាន​ការ​ផ្ទុះ​វីរុស​កូរ៉ូណា​ក្នុង​ទីក្រុង​ពិសិដ្ឋ​ Najaf​ ប្រទេស​អ៊ីរ៉ាក់។

គិលានុបដ្ឋាក​ម្នាក់​ដាក់​សំណាក​ដែល​យក​ពី​អ្នក​ជំងឺ​ម្នាក់​នៅ​ក្នុង​រថយន្ត​របស់​លោក​នៅ​ឯកន្លែង​ធ្វើតេសត្ត​រក​វីរុស​កូរ៉ូណា (COVID-19) នៅ​មន្ទីរពេទ្យ​តំបន់​មួយ​ក្នុង​ទីក្រុង​ Liege ប្រទេស​ប៊ែលហ្ស៊ិក។

និស្សិត​ម្នាក់​ប្រឈម​នឹង​ប៉ូលិស​កូបកម្ម​អំឡុង​បាតុកម្ម​មួយ​ប្រឆាំង​នឹង​រដ្ឋាភិបាល​របស់​ប្រធានាធិបតី​ឈីលី​លោក Sebastian Pinera ក្នុង​ទីក្រុង​ Santiago។

មេធាវី​បារាំងធ្វើបាតុកម្ម​ប្រឆាំង​នឹង​កំណែទម្រង់ប្រាក់សោធន និង​ភាព​យុត្តិធម៌​នៅខាងមុខ​ Opera Garnier ទីក្រុង​ប៉ារីស។

បុគ្គលិក​មកពីក្រុមហ៊ុនសេវាកម្មសម្លាប់មេរោគ​ កំពុង​សម្អាត​ឃ្លាំង​រថយន្ត​ក្រោម​ដី​នៅពេល​ដែល​វីរុស​កូរ៉ូណា​ផ្ទុះ​ក្នុង​ទីក្រុង​សេអ៊ូល​ប្រទេស​កូរ៉េខាងត្បូង។

មន្ត្រី​ប៉ូលិស​ចូល​រួម​ក្នុង​ប្រតិបត្តិការ​ស្វែងរក​មនុស្ស​ដែល​បាត់​ខ្លួន​ក្នុង​គ្រោះ​រញ្ជួយដី​និង​ស៊ូណាមិ​កាលពី​ថ្ងៃទី​១១ ខែមីនា ឆ្នាំ២០២០ ក្នុង​ទីក្រុង​ Namie ប្រទេស​ជប៉ុន។