រូបភាព​ជុំវិញ​ពិភពលោក​ ១១ មីនា​ ២០១៩

  • VOA English

ស្រ្តី​ម្នាក់​មើល​ទៅ​សមុទ្រ​ និង​បួងសួង​​ដល់​ជនរងគ្រោះ​នៃ​ហេតុការណ៍​រញ្ជួយដី និង​រលកយក្ស​ស៊ូណាមិ​ នៅ​ក្រុង​ Iwaki ខេត្ត​ Fukushima ប្រទេស​ជប៉ុន។

សមាជិក​ម្នាក់​នៃ​សមាគម​អ្នក​បើកយន្តហោះ​អេត្យូពី​ចូលរួម​កាន់​ទុក្ខ​ជនរងគ្រោះ​ពី⁠ឧប្បត្តិហេតុ​ធ្លាក់​យន្តហោះ​ជើង​ហោះហើរ ET 302 របស់​ក្រុមហ៊ុន​អាកាសចរណ៍​ Ethiopian Airlines នៅ​ក្រុង​ Addis Ababa ប្រទេស​អេត្យូពី។ 

សមាជិក​ឆ្មាំ​សមុទ្រ​បូលីវី​រារាំង​កុមារ​ម្នាក់​ពី​ដួស​ទឹក​ពី​ចង្អូរ​លូ​មួយ​នៅ​ទន្លេ​ Guaire ក្នុង​ក្រុង​ ការ៉ាកាស បន្ទាប់​ពី​ការ​ដាច់ភ្លើង​ទំហំ​ធំ​នៅ​តែ​បន្ត​បង្ក​ការ​ប៉ះពាល់​ដល់​តំបន់​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស។ 

បុរសម្នាក់​ឈរ​នៅ​ផ្នូរ​របស់​កុមារា Berkin Elvan អំឡុង​ពេល​រំឭក​ខួប​ប្រាំ​ឆ្នាំ​នៃ​ការ​ស្លាប់​របស់​កុមារ​រូប​នេះ​នៅ​ក្រុង​អ៊ីស្តង់ប៊ូល។ កុមារា Elvan ដែល​នៅ​គ្រា​នោះ​អាយុ ១៤​ឆ្នាំ បាន​ជាប់​នៅ​ក្នុង​ការ​ធ្វើ​បាតុកម្ម​នៅ​ពេល​ខ្លួន​ដើរ​ទៅ​ទិញ​នំប៉័ង​និង​បាន​ត្រូវ​នឹង​កំប៉ុង​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក​របស់​ប៉ូលិស។​កុមារា​រូប​នេះ​បាន​ស្លាប់​ដោយ​របួស​រយៈពេល​ ៩​ខែ​បន្ទាប់​មក។ 

​អ្នក​ទេសចរដើរ​កាត់​កន្លែង​រំឭកវិញ្ញាណក្ខន្ធ​ Empty Sky Memorial នៅ​ក្រុង​ Jersey City រដ្ឋ​ New Jersey កាល​ពី​ថ្ងៃ​ទី១០ ខែ​មីនា ឆ្នាំ​២០១៩។ 

​រូបភាព​បង្ហាញ​ពី​ការ​ខូចខាត​ដោយ​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ដង​ផ្លូវ​មួយ​ក្នុង​ក្រុង​ Sao Paulo ប្រទេស​ប្រេស៊ីល។ 

​អ្នក​ចូលរួម​នៅ​ក្នុង​ពិធី​បុណ្យ​កាណីវ៉ាល់​អំឡូងពេល​ដង្ហែក្បួន​បែប​ប្រពៃណី Morgenstreich តាម​ដង​ផ្លូវ​ក្រុង​ Basel ប្រទេស​ស្វីស។ 

អ្នក​ចូលរួម​ក្នុង​ពិធី​បុណ្យ​​ «សង្រ្គាម​ម្សៅ» នៅ​ក្រុង​ Galaxidi ប្រទេស​ក្រិក។

​កុមារា​ម្នាក់​ហាត់​លោត​ក្រឡាប់​ខ្លួន​អំឡុងពេល​ហាត់ប្រាណ​នៅ​ក្រុង​ Kochi ប្រទេស​ឥណ្ឌា។ 

សុនខ​មួយ​ក្បាល​ត្រូវ​បាន​គេ​ធ្វើ​ខ្លួន​ឲ្យ​អំឡុងពេល​ថ្ងៃ​ចុង​ក្រោយ​នៃ​ពិព័រណ៍​សុនខ​ Crufts Dog Showនៅ​ក្រុង​ Birmingham ប្រទេស​អង់គ្លេស កាល​ពី​ថ្ងៃ​ទី១០ ខែ​មីនា ឆ្នាំ​២០១៩។