រូបភាព​ជុំវិញ​ពិភពលោក ១១ មីនា ២០១៨

លោក Narendra Modi នាយករដ្ឋមន្ត្រី​ឥណ្ឌា​ (រូប​ស្តាំ) ស្វាគមន៍​លោក​ប្រធានាធិបតី​បារាំង Emmanuel Macron នៅ​ក្នុង​សន្និសីទ​នៃ​សម្ព័ន្ធ​សូឡា​អន្តរជាតិ​ក្នុង​ក្រុង​ញូវដេលី។

អ្នក​ទេសចរណ៍​មើល​ផ្ទាំង​ទឹកកក Perito Moreno Glacier នៅ​ឧទ្យាន​ជាតិ Los Glaciares ក្នុង​ក្រុង Santa Cruz កាលពី​ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨។ ទឹកកក​នៅ​ចុង​ផ្ទាំង Perito Moreno ចាប់ផ្តើម​ដួល​ចូល​ទៅ​ក្នុង​ទឹក។

មនុស្សម្នា​រត់​គេច​ខ្លួន បន្ទាប់​ពី​យុទ្ធជន​កងទ័ព​រំដោះ​ស៊ីរី​ដែល​គាំទ្រ​ដោយ​តួកគី​វាយ​ដណ្តើម​យក​ភូមិ Khaldieh ក្នុង​ប្រទេស​ស៊ីរី កាលពី​ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨។

លោក Travis Gardner ជួយ​នាង Margana Wood ខណៈ​ដែល​នាង​ដើរ​កាត់​គំនរ​ពស់​ក្នុង​ការ​ប្រកួត Sweetwater Rattlesnake Roundup នៅ​មជ្ឈមណ្ឌល Nolan County Coliseum ក្នុង​ក្រុង Sweetwater រដ្ឋ Texas កាលពី​ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨។

សមាជិក​នៃ​ក្រុម Jouvay Fest ​រាំ​ និង​លេង​តន្ត្រី​នៅ​ក្នុង​ការ​ដើរ​ក្បួន​មួយ ក្នុង​ពេល​ចាប់​ផ្តើម​កម្មវិធី African Performing Arts Market នៅ​ក្នុង​ក្រុង Abidjan ប្រទេស​កូតឌីវ័រ (Ivory Coast) កាលពី​ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨។

កីឡាករ Sebastian Ogier និង​កីឡាករ Julien Ingrassia បើក​រថយន្ត Ford Fiesta WRC ក្នុង​ថ្ងៃ​ទី១​នៃ​ការ​ប្រកួត 2018 FIA World Rally Championship នៅ​ក្នុង​ក្រុង Leon រដ្ឋ Guanajuato ប្រទេស​ម៉ិកស៊ិក កាលពី​ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨។

សមាជិក​នៃ​ក្រុមហ៊ុន SubCielo សម្តែង​ក្នុង​កម្មវិធី​ Puerto Rico Circo Fest ប្រចាំ​ឆ្នាំ​លើក​ទី៥ នៅ​ក្នុង​ក្រុង San Juan ប្រទេស​ព័រតូរីកូ កាលពី​ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨។

ពលរដ្ឋ​បូលីវី​កាន់​ទង់ជាតិ​របស់​ពួកគេ​នៅ​តាម​មហាវិថី​មួយ​នៅ​ចន្លោះ​ក្រុង Oruro និង​ក្រុង La Paz ប្រទេស​បូលីវី កាលពី​ថ្ងៃទី១០ ខែមីនា​ ឆ្នាំ២០១៨។