រូបភាព​ជុំវិញ​ពិភពលោក ១០ មីនា ២០២០

បុរស​ម្នាក់​លុតជង្គង់​នៅ​ខាងមុខ​ប៉ូលិស​ដែល​បាន​រារាំង​ការ​ហែក្បួន​ដែល​រៀបចំ​ដោយ​មេដឹក​នាំ​បក្ស​ប្រឆាំង​លោក Juan Guaido ក្នុង​ទីក្រុង​ការ៉ាកាស​ប្រទេស​វ៉េណេស៊ុយអេឡា។

បុគ្គលិក​សុខាភិបាល​ធ្វើការ​នៅខាងក្នុង​ស្តង់​សង្រ្គោះ​បន្ទាន់​ដែល​ត្រូវ​បាន​សង់ឡើង​ដើម្បី​សម្រួល​ការងារ​នៅខាងក្រៅ​មន្ទីរពេទ្យ​ទីក្រុង​ Brescia​ ភាគខាងជើង​ប្រទេស​អ៊ីតាលី។

គ្រាប់មីស៊ីល​ជាច្រើន​ត្រូវ​បាន​បាញ់​ឡើង​តាម​រយៈរូបភាព​ដែល​ទទួល​បាន​ពីភា្នក់ងារ​ព័ត៌មាន​កូរ៉េខាងជើង​កាលពី​ថ្ងៃទី​០៩ ខែមីនា ឆ្នាំ២០២០។

បុគ្គលិក​ពេទ្យ​ម្នាក់​ពិនិត្យ​មើល​ទារក​ម្នាក់​ដែល​មាន​ផ្ទុក​មេរោគ​កូរ៉ូណា​នៅ​មន្តីរពេទ្យ​កុមារ​ទីក្រុង​វូហានខេត្ត​ហ៊ូប៉េ​ប្រទេស​ចិន។

សាល​សភា​ដែលគ្មាន​មនុស្ស​បន្ទាប់ពី​ប្រទេស​អេស្ប៉ាញ​បាន​ផ្អាក​សកម្មភាព​នានា​ក្នុង​សភា​នៅពេល​ដែល​តំណាង​រាស្ត្រ​ជាន់ខ្ពស់​ម្នាក់​មាន​ផ្ទុក​វីរុស COVID-19។

អ្នក​ដំណើរ​ម្នាក់​បំពេញ​បែបបទ​នៅប៉ុស្តិ៍​ត្រួតពិនិត្យ​ររៀបចំ​ដោយ​ប៉ូលិស​ព្រំដែន​នៅ​ស្ថានីយ៍​រថភ្លើង​ទីក្រុងរ៉ូម​ប្រទេស​អ៊ីតាលី។

ជួរ​ផ្លូវទៅកាន់កន្លែងត្រួតពិនិត្យ​មិនមាន​មនុស្ស​នៅ​អាកាសយានដ្ឋានអន្តរជាតិ​ John F. Kennedy នៅទីក្រុង​ញូវយ៉ក​កាលពី​ថ្ងៃទី​០៩ ខែមីនា ឆ្នាំ២០២០។