កម្មករពីរនាក់បានស្លាប់ភ្លាមហើយតួលេខចុងក្រោយនៅថ្ងៃនេះបង្ហាញថាកម្មករចំនួន១២នាក់រងរបួសធ្ងន់និងស្រាល។
ភ្នំពេញ៖ នៅក្នុងអគារទទឹងថ្ងៃសង់ផ្ទាល់ដីប្រក់ដោយដំបូលសង្កសីពណ៌ក្រហមនៃមន្ទីរពេទ្យកាល់ម៉ែត្រ ក្រុងភ្នំពេញ កម្មករ កម្មការិនី នៃរោងចក្រផលិតស្បែកជើង Wing Star Shoes ចំនួនប្រាំបួននាក់កំពុងសម្រាកព្យាបាលក្រោមការត្រួតពិនិត្យពីក្រុមគ្រូពេទ្យជាប្រចាំ។
ដៃរបស់ពួកគេភ្ជាប់ជាមួយខ្សែសេរ៉ូម ពួកគេសណ្តូកខ្លួនលើគ្រែដែលមានកម្រាលពណ៌ស ដោយទឹកមុខក្រៀមក្រំហាក់ដូចជានៅដក់ជាប់នឹងព្រឹត្តិការណ៍ដែលបានកើតឡើងចំពោះពួកគេកាលពីថ្ងៃព្រហស្បតិ៍ម្សិលម៉ិញនេះ។
រោងចក្រដែលមានកម្មករជាង៧០០០នាក់នេះស្ថិតក្នុងឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺដែលស្ថិតនៅចម្ងាយប្រមាណជាង៥០គីឡូម៉ែត្រ ភាគខាងត្បូងរាជធានីភ្នំពេញ។
ពិដានឡៅតឿមួយនៃអគារបណ្តោយថ្ងៃសង់ផ្ទាល់ដីបានបាក់រលំដោយសារដាច់ទឹក បន្សារនៃធ្នឹមធ្វើអំពីដែកហើយបានទម្លាក់សម្ភារៈនិងផ្ទាំងថ្មពិដានសង្កត់លើកម្មករដែលទើបនឹងចាប់ផ្តើមធ្វើការបានបន្តិច។
កម្មករពីរនាក់បានស្លាប់ភ្លាមហើយតួលេខចុងក្រោយនៅថ្ងៃនេះបង្ហាញថាកម្មករចំនួន១២នាក់រងរបួសធ្ងន់និងស្រាល។
ជនរងគ្រោះម្នាក់គឺអ្នកស្រីហេង ណាវីបានរៀបរាប់ឡើងវិញប្រាប់វីអូអេថា៖
«កំពុងរកលេខបាទស្បែកជើងដាក់ទៅ នៅពេលដែលឮសូរស្រុតទៅ រួចខ្ញុំក៏ងើយទៅខាងលើឃើញបាក់មកខ្ញុំក៏ខំរត់ចេញ តែចេញឥតរួចហើយថ្មក៏សង្កត់មកជាប់ទៅ»។
អ្នកស្រីហេង ណាវី បានរំលឹកឡើងវិញទាំងមិនអាចក្រោកអង្គុយកើត។ ថ្ងាសផ្នែកខាងស្តាំ ភ្នែកស្តាំ មានស្នាមជាំដោយការប៉ះទង្គិច។ ជើងឆ្វេងរបស់អ្នកស្រីហើមធំត្រូវរុំដោយស្បៃរុំរបួសនិងមិនអាចកម្រើកបានដោយសារតែមានឆ្អឹងមួយបាក់។
«សង្កត់ចំជើងមួយខាងឆ្វេងហ្នឹង! បាក់ជើង។ ខ្លួនខ្ញុំបានកញ្ច្រែងដាក់បាតស្បែកជើងខ្ញុំហ្នឹងស្តុកទុក វាច្រើនកញ្ជ្រែងដែរ ដោយបានអាហ្នឹងវារងថ្ម បានក្បាលខ្ញុំហ្នឹងវាគេចរួចកុំអីវាសង្កត់សំប៉ែតបាត់ហើយ គឺស៊ីម៉ង់ត៍វាយគ្របវាយជំហរយើងដួលផ្កាប់មុខ។ ជើងហ្នឹងរើឥតរួច ព្រោះស៊ីម៉ង់ត៍វាដុំធំៗសង្កត់ជាប់តែម្តង។ គេឥតឃើញខ្ញុំទេ ខ្ញុំស្រែកៗ ឲ្យគេជួយ។ ខ្ញុំថាពូអើយជួយខ្ញុំផង។ ខ្ញុំនៅក្នុងហ្នឹង ជាប់នៅខាងនេះ ទាល់តែវាយយកថ្មចេញទើបបានខ្ញុំ។ គេវាយយកជិតអស់ហើយ វានៅផ្ទាំងធំពេក។ គេពិបាកកាត់ដែកកាត់អីហ្នឹង គេក៏យកខ្សែពួហ្នឹងសូកម្តងពីរៗតាមប្រហោង គេវាយឲ្យបានប្រហោង តាមខ្លួនខ្ញុំ ទើបឲ្យអាអិចទាញបានចេញ»។
អ្នកស្រីហេង ណាវី អាយុ៣៥ឆ្នាំ ជាស្ត្រីមេម៉ាយកូនពីរ។ នាងក៏ដូចជាកម្មកររងគ្រោះដទៃទៀតដែលកំពុងសម្រាកក្នុងមន្ទីរពេទ្យកាល់ម៉ែត្រ សុទ្ធតែចង់ឲ្យក្រុមហ៊ុនផ្តល់សំណងនិងផ្តល់ការព្យាបាលឲ្យបានត្រឹមត្រូវដល់ពួកគេ។
អ្នកស្រីង៉ែត ផាត ងើបអង្គុយដោយពិបាកដោយសារតែខ្លួនរបស់គាត់ត្រូវឡាំងសម្ភារៈផលិតស្បែកជើងធ្លាក់សង្កត់លើហើយសំណាងល្អសសរដែលដែលបាក់រលំនោះមិនបានទៅសង្កត់លើខ្លួនអ្នកស្រី។
«កំពុងកាន់ស្បែកជើង ក៏ជ្រុះបាត់ស្បែកជើងហើយអ្នកផ្សេងនៅជូតស្បែកជើង។ អ្នកខ្លះទៀតនៅលាងបាត លាបទឹកថ្នាំបង្ហូរតាមខ្សែ ធ្លាក់មួយគ្រឹកមកគ្មានអ្នកណាដឹងខ្លួនទេ។ ខ្ញុំមិនដឹងថាមកពីមូលហេតុអីទេ ប៉ុន្តែនៅពេលព្រឹកកម្ចេចដីហ្នឹងធ្លាក់មកពីខាងលើ ហើយធ្លាក់មកប្រឹបៗ ហើយខ្ញុំមិនដឹងថាអាហ្នឹងវាបាក់ទេ។ ហើយអីចឹងនាំគ្នាធ្វើការ ធ្វើការហើយប្រហែល១០នាទី អាហ្នឹងបាក់មក ដោយម្នាក់ៗមិនដឹងខ្លួនថាអាហ្នឹងធ្លាក់មក។
អាឡាំងធ្លាក់មកចំខ្នងខ្ញុំ។ ខ្ញុំមានប្រឡោះមួយ ខ្ញុំខំត្បុលរត់ចេញ ខ្ញុំយំ ខ្ញុំភ័យ ខ្ញុំស្រែកឲ្យគេជួយ»។
ក្រុមកម្មករដែលនៅរស់រានមានជីវិតសុទ្ធតែបានអះអាងថាជាសំណាងមួយដែលពួកគេមិនបានរំពឹងទុក។
លោកចន សុភ័ក្ត្រ បានធ្លាក់ពីពិដានឡៅតឿមកដល់ខាងក្រោម។
«ខ្ញុំឡើងលើពិដានមកចាក់ទ្វារ ចាក់ទ្វារហើយខ្ញុំទាញជើងម៉ាអង្គុយ គ្រាន់ឮសូរតែប្រ៉ស ធ្លាក់ទៅដល់ក្រោមបាត់។ ខ្ញុំទៅជាមួយអីវ៉ាន់ ទៅជាមួយថ្ម ជាមួយតុ ហើយបានតុយោង ប្រសិនបើអត់តុវិញ ដុំថ្មកិនបែកក្បាលងាប់បាត់។ ធ្លាក់ទៅ ខ្ញុំធ្លាក់ទៅមុនតុ ហើយបានតុហ្នឹងក្រុងខ្ញុំជាប់»។
ក្រុមកម្មករបានអះអាងថាពួកខ្លួនមានការធូរស្បើយបន្តិចនៅថ្ងៃនេះបន្ទាប់ពីសម្រាកពេទ្យបានមួយថ្ងៃ។ ក៏ប៉ុន្តែសម្រាប់អ្នកមានរបួសធ្ងន់ហាក់បីដូចជាទើបនឹងដឹងថាទទួលការឈឺចាប់ខ្លាំងនៅថ្ងៃនេះ។
លោកវេជ្ជបណ្ឌិតប្រុស វិចិត្រា ជាគ្រូពេទ្យប្រចាំការផ្ទាល់ជាមួយកម្មករដែលរងរបួស។
«ជំងឺអ្នកទាំងប្រាំបួននាក់ហ្នឹងគឺប៉ះពាល់ក្បាល អ្នកខ្លះទ្រូង អ្នកខ្លះប៉ះពាល់ពោះ ហើយអ្នកខ្លះបាក់ជើងខាងឆ្វេង ហើយអ្នកខ្លះប៉ះពាល់ខាងខ្នង»។
លោកវេជ្ជបណ្ឌិតបញ្ជាក់ថា ក្នុងចំណោមជនរងគ្រោះទាំងនោះ មានតែជនរងគ្រោះពីរនាក់ប៉ុណ្ណោះមានសភាពធ្ងន់ធ្ងរ ហើយត្រូវការសម្រាកព្យាបាលនិងធ្វើការតាមដានបន្តទៀត។
«ជំងឺទី១ គាត់មានបាក់ជើង ហើយយើងមានការវះកាត់ជូនគាត់ហើយ។ ឥឡូវយើងតាមដាននឹងដាក់ថ្នាំបន្ត ហើយចំណែកអ្នកជំងឺមួយទៀតក៏ដូចគ្នាអីចឹងដែរ យើងនឹងធ្វើការព្យាបាលដាក់ថ្នាំជូនគាត់ដែរ។ ចំណែកឯប្រាំពីរផ្សេងទៀត សុខភាពរបស់គាត់ល្អទេ។ ប្រហែលជាបួន ទៅប្រាំនាក់អាចចេញបានឆាប់»។
ថ្លៃសេវាព្យាបាលកម្មកររងគ្រោះត្រូវគេរាយការណ៍ថាជាបន្ទុករបស់ក្រុមហ៊ុនរោងចក្រ Wing Star Shoes។ នៅថ្ងៃនេះលោកវ៉ាន់ ស៊ូអៀង ប្រធានសមាគមរោងចក្រកាត់ដេរនិងលោកអាត់ ធុន ប្រធានសហភាពការងារកម្ពុជាបានទាមទារឲ្យថៅកែរោងចក្រកាត់ស្បែកជើងខាងលើទទួលខុសត្រូវចំពោះកម្មកររងគ្រោះ។
ប៉ុន្តែតំណាងក្រុមហ៊ុននេះមិនអាចទាក់ទងបានទេនៅថ្ងៃនេះដោយសារតែទូរស័ព្ទចំនួនពីរខ្សែរបស់ក្រុមហ៊ុនមិនដំណើរការ។
បើយោងតាមលោកអាត់ ធន់ កម្មកររងគ្រោះដល់ស្លាប់ម្នាក់អាចនឹងទទួលបានសំណងចំនួន៦០០០ដុល្លារអាមេរិក។ រីឯកម្មកររងរបួសអាចនឹងទទួលសំណងពីរោងចក្រចំនួន១.៥០០ ដុល្លារក្នុងម្នាក់៕