ផ្ទះរបស់អ្នកពន្លត់អគ្គិភ័យម្នាក់នៅតំបន់ Los Angeles ត្រូវបានអគ្គិភ័យ Eaton ឆាបឆេះ

Your browser doesn’t support HTML5

អគ្គិភ័យ​ដែល​បាន​បង្ក​ឱ្យ​មាន​មនុស្ស​ស្លាប់​នៅ​តំបន់ Los Angeles បាន​បន្ដ​ឆាបឆេះ​អស់​រយៈពេល​មួយ​សប្ដាហ៍ ទោះ​បី​ជា​មាន​កិច្ចប្រឹងប្រែង​ពី​ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​ដើម្បី​ជួយ​ពន្លត់​ក៏​ដោយ។ អគ្គិភ័យ​នេះ​បាន​បង្ក​ឱ្យ​មនុស្ស​យ៉ាង​ហោច​ណាស់​ចំនួន ២៤ នាក់​ស្លាប់​គិត​ត្រឹម​ថ្ងៃទី ១២ ខែមករា។ ក្រុម​មន្ត្រី​និយាយ​ថា ហេដ្ឋារចនាសម្ពន្ធ​ជាង ៧.០០០ ត្រូវ​បាន​ឆាបឆេះ​នៅ​ក្នុង​ហេតុការណ៍​ដែល​គេ​ហៅ​ថា​ជា​អគ្គិភ័យ Eaton ដោយ​ក្នុង​នោះ​ផ្ទះ​របស់​អ្នក​ពន្លត់​អគ្គិភ័យ​ម្នាក់​ក៏​បាន​ឆេះ​ផង​ដែរ។ អ្នកស្រី Genia Dulot នៃ​វីអូអេ​បាន​ជួប​ជាមួយ​នឹង​អ្នក​ពន្លត់​អគ្គិភ័យ​រូប​នោះ​ជាមួយ​នឹង​ក្រុម​គ្រួសារ​របស់​លោក​ដោយ​ផ្ទាល់ ហើយ​ធ្វើ​សេចក្ដីរាយការណ៍​អំពី​រឿង​នេះ។ អ្នកស្រី ហុង ចិន្តា ជូន​សេចក្ដី​ប្រែសម្រួល៕