កម្រងរូបភាព VOA៖ កីឡាករ​បាល់ទាត់​ដែល​​​រក​ប្រាក់​ចំណូល​បាន​ខ្ពស់​ជាង​គេ​ក្នុង​លំដាប់​ថ្នាក់​កំពូល​ទាំង ១០ សម្រាប់ឆ្នាំ ២០១៦

Lionel Messi
ប្រាក់​ចំណូល​សម្រាប់​កីឡាករ​បាល់ទាត់​ដែល​ឈ្នះ​ពានរង្វាន់​បាល់មាស​ (Ballon d'Or) រូប​នេះ ត្រូវ​បាន​ប៉ាន់ប្រមាណ​ថា មាន ៧៤ លាន​អឺរ៉ូ​ក្នុង​មួយ​ឆ្នាំ ដែល​ក្នុង​នោះ ៣៦ លាន​អឺរ៉ូ​ជា​ប្រាក់​បៀវត្សរ៍ផ្សេងៗ ០៣​​លាន​អឺរ៉ូ​ជា​ប្រាក់​រង្វាន់​បន្ថែម និង ៣៥​លាន​អឺរ៉ូ​ជា​ប្រាក់​ចំណូល​បាន​មក​ពី​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​នានា។

Cristiano Ronaldo
កីឡាករ​បាល់ទាត់​ក្លឹប Real Madrid រូប​នេះ​មាន​ប្រាក់​ចំណូល ៦៧,៤ លាន​អឺរ៉ូ។ ប្រាក់​បៀវត្សរ៍​សម្រាប់​កីឡាករ​សញ្ជាតិ​ប៉រទុយហ្គាល់​មួយ​នេះ​មាន​ត្រឹមតែ​ពាក់កណ្តាល​នៃ​ប្រាក់​ចំណូល​សរុប​ប៉ុណ្ណោះ។

Neymar da Silva Santos Júnior
កីឡាករ​សញ្ជាតិ​ប៊្រេស៊ីល​រូបនេះ​ជាប់​ចំណាត់ថ្នាក់​លេខ​បី​ជា​កីឡាករ​ដែល​ទទួល​បាន​ប្រាក់​ចំណូល​ខ្ពស់​ជាង​គេ។ កីឡាករ​ Neymar រក​ប្រាក់​ចំណូល​បាន ៤៣,៥ លាន​អឺរ៉ូ​ក្នុង​មួយ​ឆ្នាំ ដែល​ក្នុង​នោះ​រួម​មាន​ប្រាក់​បៀវត្សរ៍ ២០ លាន​អឺរ៉ូ ប្រាក់​រង្វាន់​បន្ថែម ២,៥ លាន​អឺរ៉ូ និង​ប្រាក់​ចំណូល​ដទៃ​ទៀត ២១ លាន​អឺរ៉ូ។

Zlatan Ibrahimovic
កីឡាករ​នេះ​ជា​កីឡាករ​រក​ប្រាក់​ចំណូល​បាន​ខ្ពស់​ជាង​គេ​ពី​លីក​បាល់ទាត់​បារាំង​ដែល​បាន​ជាប់​នៅ​ក្នុង​តារាង​ចំណាត់ថ្នាក់​នេះ។ កីឡាករ Zlatan Ibrahimovic រក​ប្រាក់​ចំណូល​បាន​ ២៨,៥ លាន​អឺរ៉ូ​ក្នុង​មួយ​ឆ្នាំ ដែល​ក្នុង​នោះ​រួម​មាន​ប្រាក់​បៀវត្សរ៍ ២០ លាន​អឺរ៉ូ។ ហើយ​នេះ​គឺ​ជា​កីឡាករ​មួយ​នៅ​ក្នុង​ចំណោម​កីឡាករ​បី​នាក់​មក​ពី​ក្លឺប​បាល់ទាត់​ PSG ​ ដែល​បាន​ជាប់​នៅ​ក្នុង​ចំណាត់​ថ្នាក់​កំពូល​ទាំង​ ១០ នេះ។

Thiago Silva
ប្រធាន​ក្រុម​បាល់ទាត់ PSG រូប​នេះ​រក​ប្រាក់​ចំណូល​បាន ២៦,៥ លាន​អឺរ៉ូប​ក្នុង​មួយ​ឆ្នាំ។ ប្រាក់​បៀវត្សរ៍​របស់​កីឡាករ​រូប​នេះមាន ២៣ លាន​អឺរ៉ូ​ដែល​មាន​ខ្ពស់​ជាង​ប្រាក់​បៀវត្សន៍​របស់​កីឡាករ Ibrahimovic។ ប៉ុន្តែ​ប្រាក់​ចំនូល​ដទៃ​ទៀត ដែល​រួម​មាន​ប្រាក់​ចំណូល​ពី​ការ​ផ្សាយ​ពាណិជ្ជកម្ម មាន​តិច​ជាង។ 

Angel Di Maria
កីឡាករ​សញ្ជាតិ​អាហ្សង់ទីន​រូបនេះ ដែល​មក​ពី​ក្លឹប​បាល់ទាត់ PSG គឺ​ជា កីឡាករ​រក​ប្រាក់​ចំណូល​បាន​ខ្ពស់​ជាង​គេ​ទី​ ០៦ នៅ​លើ​ពិភពលោក​ជាមួយ​នឹង​ប្រាក់​ចំណូល​ប្រមាណ ២៦ លាន​អឺរ៉ូ។ ក្លឺប PSG ផ្តល់​ប្រាក់​បៀវត្សរ៍​ឲ្យ​កីឡាករ​រូប​នេះ​ចំនួន ២៤​លាន​អឺរ៉ូ។  

Gareth Bale
នា​ឆ្នាំ​នេះ កីឡាករ​សញ្ជាតិ​វ៉ែល​ ដែល​លេង​ឲ្យ​ក្លឹប Real Madrid នៅ​តែ​ជា​កីឡាករ​បាល់ទាត់​រក​ប្រាក់​ចំណូល​បាន​ខ្ពស់​ជាង​គេ​នៅ​ក្នុង​ក្រុម​បន្ទាប់​ពី​កីឡាករ Cristiano Ronaldo។ កីឡាករ​រូបនេះ​រក​ប្រាក់​ចំណូល​បាន ២៤,៥ លាន​ដុល្លារ ដែល​ក្នុង​នោះ​រួម​មាន ១៤ លាន​អឺរ៉ូ ជា​ប្រាក់​បៀវត្សរ៍។ 

Thomas Müller
កីឡាករ​ខ្សែ​បម្រើ​របស់​ក្លឹប Bayern Munich មួយ​នេះ គឺ​ជា​ កីឡាករ​តែ​ម្នាក់​គត់​មក​ពី​លីក​បាល់ទាត់​អាល្លឺម៉ង់​ ដែល​ជាប់​នៅ​ក្នុង​ចំណាត់​ថ្នាក់​កីឡាករ​រក​ប្រាក់​ចំណូល​ខ្ពស់​ជាង​គេ​ទាំង​ ១០ នៅ​លើ​ពិភពលោក។ កីឡាករ​រូបនេះ​រក​ប្រាក់​ចំណូល​បាន ២៣,៦ លាន​អឺរ៉ូ​ក្នុង​មួយ​ឆ្នាំ។

Wayne Rooney
កីឡាករ​រូប​នេះ​គឺ​ជា​ កីឡាករ​តែ​ម្នាក់​គត់​មក​ពី​លីក​បាល់ទាត់​អង់គ្លេស​ដែល​ស្ថិតនៅ​ក្នុង​តារាង​ចំណាត់​ថ្នាក់​កីឡាករ​រក​ប្រាក់​ចំណូល​ខ្ពស់​ជាង​គេ​ទាំង​ ១០ នៅ​លើ​ពិភពលោក។ Rooney រក​ប្រាក់​ចំណូល​បាន​ ២២​លាន​អឺរ៉ូ។

Andrés Iniesta
កីឡាករ​ខ្សែ​បម្រើ​សញ្ជាតិ​អេស្ប៉ាញ​ស្ថិត​នៅ​ក្នុង​ចំណាត់​ថ្នាក់​ទី ១០ ជាមួយ​នឹង​ប្រាក់​ចំណូល ២១,៥ លាន​អឺរ៉ូ​នៅ​ក្នុងសណ្ឋាន​ជា​ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ។ កីឡាករ​នេះ​ក៏​ជា​កីឡាករ​ដែល​បាន​ស៊ុត​បញ្ចូល​ទី​នូវ​គ្រាប់​បាល់​ឈ្នះ​សម្រាប់​ប្រទេស​អេស្ប៉ាញ​នៅ​ក្នុង​ការ​ប្រកួត​ពាន់រង្វាន់​បាល់ទាត់​ពិភពលោក​ឆ្នាំ​ ២០១០ ផង​ដែរ។