វ៉ាស៊ីនតោន —
មេធាវីអន្តរជាតិតំណាងឱ្យជនរងគ្រោះដោយការវាយប្រហារនាពេលថ្មីៗនេះ លើបាតុកម្មអហិង្សារបស់កម្មករកំពុងប្រមូលភស្តុតាងនានាដើម្បីពិចារណាដាក់ពាក្យបណ្តឹងទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិប្រឆាំងនឹងរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោក រីឆាដ រ៉ូជឺ (Richard Rogers) មេធាវីនៃ ក្រុមហ៊ុន Global Diligence ដែលត្រូវបានគណបក្សសង្គ្រោះជាតិជួយសម្របសម្រួលឱ្យតំណាងជនរងគ្រោះបានបើកឆាកដោយការផ្ញើសំបុត្រពីរច្បាប់ក្នុងពេលដំណាលគ្នាទៅលោកសៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងលោករ័ត្ន ស្រៀង មេបញ្ជាការកងរាជអាវុធហត្ថក្រុងភ្នំពេញកាលពីសប្តាហ៍មុន។
លិខិតទាំងពីរដែលបានចែកចាយដល់បណ្តាញឃោសនាដែរបានស្នើសុំព័ត៌មានទាក់ទងនឹងបញ្ជា ដែលឧត្តមសេនីយ៍ទាំងពីររូបបានចេញទាក់ទងនឹងការបាញ់គ្រាប់ពិតលើក្រុមបាតុករ ដែលបានធ្វើបាតុកម្មនៅផ្លូវវេងស្រេងនៅ តំបន់សួនកាណាឌីយ៉ាកាលពីថ្ងៃទី ៣ខែមករា និងការដាក់ពិន័យលើមន្ត្រីរបស់ពួកគេទាក់ទងនឹងការបង្រ្កាបដែលឈានរហូតដល់មានមនុស្សរបួសនិងស្លាប់។
ថ្លែងប្រាប់វីអូអេពីការិយាល័យរបស់លោកនៅទីក្រុងប៉ារីសលោករ៉ូជឺបញ្ជាក់ថា នេះគឺជាការផ្តល់ឱកាសឱ្យកងរាជអាវុធហត្ថបានបំភ្លឺពីតួរនាទី របស់ពួកគេនិងការពារខ្លួនជាមុនដោយសារតែអ្វី ដែលបានកើតមានឡើងត្រូវការឱ្យមានការពន្យល់ឱ្យបានត្រឹមត្រូវ។
លោកបានបន្ថែមថា៖
«អ្វីដែលយើងឃើញគឺថាការវាយប្រហារនាពេលថ្មីៗនេះលើក្រុមអ្នកតវ៉ាជាជនស៊ីវិលនិងការសម្លាប់នានា និងការបាត់ខ្លួនគឺគ្រាន់តែជាបញ្ហាតូចដែលលាក់បាំងបញ្ហាធំតែប៉ុណ្ណោះ។ ការពិតទៅវាគឺជាវគ្គចុងក្រោយរបស់ប្រវត្តិនៃការរំលោភសិទ្ធិមនុស្សដ៏វែងតែប៉ុណ្ណោះ ដែលបានប្រព្រឹត្តឡើងដោយរដ្ឋាភិបាលកម្ពុជា»។
បាតុករយ៉ាងតិចណាស់បួននាក់ត្រូវបានបាញ់សម្លាប់ និងកម្មករជិត៤០នាក់ផ្សេងទៀតបានទទួលរងរបួសនៅក្នុងការបង្ក្រាបដ៏ហិង្សាមួយដោយកងកម្លាំងមានសមត្ថកិច្ចកាលពីថ្ងៃទី៣ខែមករា លើការតវ៉ារបស់កម្មករដែលទាមទារចង់បានប្រាក់ខែចំនួន១៦០ដុល្លារ។ មានយុវជនម្នាក់ទៀតបានបាត់ខ្លួនមិនដឹងថានៅទីណាហើយម្តាយឱពុករបស់គេបានសន្និដ្ឋានថាអាចនឹងស្លាប់បាត់ដែរហើយត្រូវគេយកសាកសពទៅបោះចោលដើម្បីបំបិទភស្តុតាង។
មេធាវីបញ្ជាក់ថាលោកនឹងពិនិត្យមើលផងដែរដល់ការរំលោភសិទ្ធិមនុស្សនានាដែលប្រព្រឹត្តដោយកងកម្លាំងសន្តិសុខរបស់រដ្ឋាភិបាលចាប់តាំងពីឆ្នាំ២០០២មក ដែលក្នុងនោះ មានការចាប់រំលោភយកដីធ្លី ការធ្វើឃាតនយោបាយ ការធ្វើទុកបុកម្នេញដោយសារហេតុផលនយោបាយ និងការធ្វើឃាតក្រោយពីការបោះឆ្នោតនិងការបាត់ខ្លួនពលរដ្ឋជាដើម។
លោករីឆាដ រ៉ូជឺបានពន្យល់ពីរបៀបដែលថ្លឹងថ្លែងលើមូលដ្ឋានពាក្យបណ្តឹងរបស់លោកដោយបញ្ជាក់ថាវិធីដែលគេពិចារណាពីការរំលោភសិទ្ធិមនុស្ស គឺ ប្រៀបដូចជាការពិចារណានៅលើជញ្ជីងមួយដែលត្រូវថ្លឹងថ្លែងរវាងការរំលោភសិទ្ធិមនុស្សដែលហួសពីនិយាមអន្តរជាតិនិងការរំលោភដែលមានទំហំជាបទឧក្រិដ្ឋអន្តរជាតិហើយបទល្មើសកន្លងមកអាចដាក់កម្ពុជាស្ថិតនៅចន្លោះណា។
លោកបានបន្ថែមថា៖
«ហើយអ្វីដែលយើងរកឃើញគឺផលប៉ះពាល់ដែលមានកាន់តែច្រើនឡើងៗនៃឧក្រិដ្ឋកម្មទាំងអស់នោះ ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះមើលទៅ ដូចជាឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ»។
ចាប់តាំងពីមានរលកហិង្សាឡើងវិញនៅក្រោយពីការបោះឆ្នោតជាតិកាលពីថ្ងៃទី២៨ខែកក្កដាឆ្នាំ២០១៣មកមានពលរដ្ឋខ្មែរយ៉ាងហោចណាស់៦នាក់ត្រូវបានបាញ់សម្លាប់និងរងរបួសរាប់សិបនាក់ព្រមទាំងបង្កការខូចខាតទ្រព្យសម្បត្តិរដ្ឋនិងឯកជនជាច្រើននៅក្នុងការប៉ះទង្គិចរវាងកងកម្លាំងសន្តិសុខរបស់រដ្ឋាភិបាលនិងក្រុមបាតុករដែលនិយមគណបក្សប្រឆាំងនិងក្រុមកម្មករដែលចង់បានប្រាក់បៀវត្សរ៍សមរម្យ។ រដ្ឋាភិបាលបានបើកការស៊ើបអង្កេតរាល់ពេលអំពើហិង្សាបានបញ្ចប់ប៉ុន្តែការស៊ើបអង្កេតទាំងនោះទទួលរងការរិះគន់ថាធ្វើឡើងគឺដើម្បីរកវិធីដាក់កំហុសលើជនរងគ្រោះ ជាជាងរកអ្នកបាញ់ពលរដ្ឋ។
គណបក្សសង្គ្រោះជាតិដែលជាគណបក្សប្រឆាំងដ៏ ធំមួយក្នុងប្រទេសកម្ពុជាបានដាក់ខ្លួនឱ្យនៅឆ្ងាយបន្តិចពីការងាររបស់មេធាវីនោះ។
កញ្ញាកឹម មនោវិទ្យា អគ្គនាយករងផ្នែកកិច្ចការសាធារណៈរបស់គណបក្សសង្គ្រោះជាតិដែលកំពុងតែធ្វើដំណើរជួបជាមួយនឹងអ្នកគាំទ្រនៅក្នុងសហរដ្ឋអាមេរិកបានបញ្ជាក់ថាគណបក្សនេះមិនមានជាប់ពាក់ព័ន្ធក្នុងការប្តឹងផ្តល់នេះទេ គឺគ្រាន់តែជាអ្នកជួយរកមេធាវីឱ្យជនរងគ្រោះនោះតែប៉ុណ្ណោះ។
នាងបានពន្យល់ថាហេតុអ្វីបានជាគណបក្សនេះសម្រេចឈានមកពឹងពាក់មេធាវីក្រៅប្រទេសដើម្បីតំណាងឱ្យជនរងគ្រោះដោយមិនប្រើប្រាស់យន្តការក្នុងស្រុក។
«មិនមែនតែគណបក្សសង្គ្រោះជាតិទេសូម្បីតែប្រជាពលរដ្ឋខ្មែរទូទៅជាពិសេសប្រជាពលរដ្ឋខ្មែរដែលជាជនរងគ្រោះ នៅក្នុងរបបសព្វថ្ងៃនេះគឺយើងទាំងអស់គ្នាគ្មានជំនឿទៅលើប្រព័ន្ធយុត្តិធម៌នៅក្នុងប្រទេសកម្ពុជាសព្វថ្ងៃទេ។ យើងឃើញជាក់ស្តែងនាពេលថ្មីៗនេះមានការរំលោភបំពានទៅលើសិទ្ធិរបស់ជនរងគ្រោះតាមរយៈអាជ្ញាធរដោយប្រើប្រាស់ប្រព័ន្ធយុត្តិធម៌នេះមកបង្រ្កាបមកសំឡុតមកបំភ័យប្រជាពលរដ្ឋខ្មែរទៅវិញ។ ឧទាហរណ៍ដូចជាការចាប់ដាក់គុកដោយខុសច្បាប់ដោយបំពានទៅលើជនរងគ្រោះក្នុងរយៈពេលមួយខែពីរខែកន្លងមកនេះឬក៏ដូចជាការកោះហៅថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិឯកឧត្តមសម រង្ស៊ី ឯកឧត្តមកឹម សុខាឡើងតុលាការពីខែមុននោះ ទាំងនេះហើយបានសរបញ្ជាក់ថាតុលាការនៅក្នុងប្រទេសកម្ពុជា ប្រព័ន្ធយុត្តិធម៌នៅក្នុងប្រទេសកម្ពុជាគឺមិនអាចជឿទុកចិត្តបានទេក្នុងការរកយុត្តិធម៌ពិតប្រាកដ។ វាគ្រាន់តែជាឧបករណ៍ប្រើប្រាស់របស់គណបក្សកាន់អំណាចសព្វថ្ងៃតែប៉ុណ្ណោះ»។
មានក្រុមគ្រួសារជនរងគ្រោះមួយចំនួនបានទាមទាររកយុត្តិធម៌សម្រាប់កូន ម្តាយនិងប្តី របស់ពួកគេដែលបានស្លាប់បាត់បង់ជីវិតប៉ុន្តែហាក់មានការស្ទាក់ស្ទើរក្នុងការដាក់ពាក្យប្តឹងទៅតុលាការក្នុងស្រុក។
ក្នុងពេលជាមួយគ្នានោះ ដែរសហគមន៍ខ្មែរក្នុងនិងក្រៅប្រទេសបានតវ៉ាទាមទារជាច្រើនរហូតដល់មានបង្កើតជាយុទ្ធនាការឱ្យនាំយកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនទៅ តុលាការឧក្រិដ្ឋកម្មអន្តរជាតិជាដើម។
រដ្ឋាភិបាលកម្ពុជាបាននិយាយជាច្រើនដងថាពួកគេមិនខ្វល់នឹងការប្តឹងផ្តល់នោះទេហើយថាឧក្រិដ្ឋកម្មកន្លងមកស្ថិតនៅក្រៅយុត្ថាធិការរបស់តុលាការអន្តរជាតិ។
យ៉ាងណាក៏ដោយ មេធាវីជើងចាស់ដូចលោកសុខ សំអឿន ដែលជាប្រធានអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជាបានមើលឃើញ ពីផលប៉ះពាល់វិជ្ជមានដល់ការពង្រឹងនីតិរដ្ឋនៅកម្ពុជានិងស្ថានភាពសិទ្ធិមនុស្សសម្រាប់ពលរដ្ឋកម្ពុជា។
លោកបានបញ្ជាក់ថា៖
«ទោះបីជាបានផលឬមិនបានផលក្តី ក៏ អាចធ្វើឱ្យអាជ្ញាធរយើងមានការប្រុងប្រយ័ត្នហើយចាប់ផ្តើមយល់ដឹងថាអ្វីដែលធ្វើនោះមិនមែនចេះតែធ្វើសេ្រចចិត្តដោយ តាមទំនើងចិត្តបានទេ ទោះបីជាវាមិនស្ថិតក្នុងច្បាប់ក្នុងស្រុកក៏ វាអាចពាក់ព័ន្ធនឹងច្បាប់អន្តរជាតិដែរ។ ដូច្នេះអ្វីដែលលោកមេធាវីគាត់ធ្វើនេះក៏ អាចជាការពញ្ញាក់ដល់ការអនុវត្តច្បាប់ក្នុងស្រុកយើងដែរ»។
កងរាជអាវុធហត្ថលើផ្ទៃប្រទេសបានទទួលស្គាល់ថាលិខិតនោះបានទៅដល់ដៃរបស់កងរាជអាវុធហត្ថហើយប៉ុន្តែមិនចាត់ការទេព្រោះ វាជាកិច្ចការរបស់ ក្រសួងការពារជាតិឬក៏ រាជរដ្ឋាភិបាល។
លោកខេង ទីតូ អ្នកនាំពាក្យកងរាជអាវុធហត្ថជាតិបានបញ្ជាក់ការពារចំណាត់ការកន្លងមកថា៖
«តួរនាទីរបស់កងរាជអាវុធហត្ថក្រៅពីអនុវត្តតាមច្បាប់ អនុវត្តតាមបទបញ្ជាគឺយើងធ្វើតែតាមតួរនាទីភារៈកិច្ចដែលកងរាជអាវុធហត្ថមានដូច្នេះការដែលបង្រ្កាបហើយនឹងការប៉ះទង្គិចនោះ គឺជាតួរនាទីរបស់កងរាជអាវុធហត្ថដែលត្រូវតែធ្វើហើយ។ អនុវត្តតាមតួរនាទីរបស់យើងប៉ុន្តែមានការប៉ះទង្គិចជាមួយពួកអាណាធិបតេយ្យដែលបង្កឱ្យមានអំពើហិង្សាហ្នឹង»។
កងរាជអាវុធហត្ថក្រោមការដឹកនាំរបស់លោករ័ត្ន ស្រៀង មេបញ្ជាការកងរាជអាវុធហត្ថរាជធានី ភ្នំពេញបានដឹកនាំការបង្រ្កាបនៅពេលនោះ។
លោក មេធាវី រីឆាដ រ៉ូជឺ បានបញ្ជាក់ថាលោកមានគម្រោងផ្ញើលិខិតស្រដៀងគ្នានេះទៅមេបញ្ជាការកងទ័ពឆ័ត្រយោង៩១១ផងដែរដោយសារតែការសង្ស័យថាពួកគេមានជាប់ពាក់ព័ន្ធនៅក្នុងអំពើហិង្សាក្នុងពេលកន្លងមក។
ក្រុមមេធាវីរំពឹងថាការប្រមូលភស្តុតាងនឹងចប់សព្វគ្រប់ដែលផ្តល់លទ្ធភាពឱ្យពួកគេអាចដាក់ពាក្យបណ្តឹងនៅខែមេសាខាងមុខ៕