កម្រង​រូបភាព៖ មេធាវី​សកម្មជន​បក្ស​ប្រឆាំង​ដើរ​ចេញ​ពី​សវនាការ​តវ៉ា​នឹង​ការ​ហាមឃាត់​អ្នក​តំណាងរាស្រ្ត

សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ត្រូវ​នាំ​ចេញ​ទៅ​មន្ទីរ​ឃុំឃាំង​វិញ​បន្ទាប់​ពី​តុលាការ​លើក​ពេល​សវនាការ។

លោកស្រី មូរ សុខហួរ អ្នក​តំណាងរាស្រ្ត​គណបក្ស​សង្គ្រោះជាតិ​និង​សហការី​ដើរ​ចេញ​ពី​បន្ទប់​សវនាការ​បន្ទាប់​ពី​ចៅក្រម​ហាម​ឃាត់​មិន​ឱ្យ​ចូលរួម។

លោក​មេធាវី​ជូង ជូងី​បញ្ជាក់​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ពី​ការសម្រេច​ចិត្ត​ដើរ​ចេញ​ពី​សវនាការ​ដោយ​សារ​តែ​ចៅក្រម​បាន​ហាម​ឃាត់​អ្នក​តំណាងរាស្រ្ត​មិន​ឱ្យ​ចូល​ស្តាប់​។

អ្នកគាំទ្រ​ចេញ​មក​តវ៉ា​ឱ្យ​តុលាការ​លើក​លែង​ការ​ចោទ​ប្រកាន់​សកម្មជន​និង​ដោះលែង​ពីពន្ធនាគារ។

លោកស្រី មូរ សុខហួរ អ្នកតំណាងរាស្រ្ត​គណបក្ស​សង្គ្រោះជាតិ​បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា គ្មាន​ច្បាប់​ណា​ដែល​ហាម​ឃាត់​អ្នក​តំណាងរាស្រ្ត​មិន​ឱ្យ​ចូលរួម​ស្តាប់​សវនាការ​ទេ។

សកម្មជន​គណបក្ស​ប្រឆាំង​អឿ ណារិទ្ធ​បាន​ប្រាប់​ក្រុម​អ្នក​កាសែត​ពី​ការ​ទន្ទឹង​រង់ចាំ​យុត្តិធម៌​និង​សម្តែងការ​ខក​ចិត្ត​ដោយ​សារ​តុលាការ​លើក​ពេល​សវនាការ។