ភ្នំពេញ —
សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មានត្រូវបានទទួលស្គាល់ថា ជាឧបករណ៍ច្បាប់ដ៏មានប្រសិទ្ធិភាពក្នុងការកាត់បន្ថយអំពើពុករលួយ និងលើកកម្ពស់ការទទួលខុសត្រូវរបស់រដ្ឋាភិបាល។ ប៉ុន្តែមកទល់ពេលនេះ ច្បាប់នេះនៅមិនទាន់លេចរូបរាងនៅឡើយ ទោះបីជាបានចំណាយពេលជិត១ទសវត្សរ៍ហើយក្តី។
ក្រុមមន្ត្រីបានជំរុញឱ្យរដ្ឋាភិបាលតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន ខណៈដែលសេចក្តីព្រាងច្បាប់នេះបានអូសបណ្លាយអស់រយៈពេលជិត១០ឆ្នាំមកហើយ។
បន្ទាប់ពីមានការពិភាក្សា និងផ្តល់យោបល់ពីប្រទេសម្ចាស់ជំនួយនៅឆ្នាំ២០០៤ រដ្ឋាភិបាលកម្ពុជាទទួលស្គាល់ពីសារៈសំខាន់នៃច្បាប់នេះ។ បន្ទាប់មក នៅឆ្នាំ២០០៧ ក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានចេញក្របខ័ណ្ឌគោលនយោបាយច្បាស់លាស់សម្រាប់ប្រទេសកម្ពុជា ទាក់ទងជាមួយសិទ្ធិទទួលព័ត៌មាន ដែលជាដំណាក់ដំបូងមុននឹងឈានដល់សេក្តីព្រាងច្បាប់សិទ្ធិទទួលបានព័ត៌មាន ប៉ុន្តែមកទល់ពេលនេះ គោលនយោបាយនេះមិនទាន់បានដាក់ជូនគណៈរដ្ឋមន្ត្រីដើម្បីអនុម័តនៅឡើយទេ។
នៅឯសិក្ខាសិលាមួយស្តីពីសិទ្ធិទទួលបានព័ត៌មាននៅកម្ពុជាដើម្បីពិភាក្សានិងជំរុញឲ្យរាជរដ្ឋាភិបាលបង្កើតច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាននៅកម្ពុជានៅថ្ងៃទី៣០-៣១ ខែឧសភានេះ លោកស្រីអាន ឡឺមេសត៍ (Ann Lemaistre) តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា ថ្លែងថា ច្បាប់សិទ្ធិទទួលព័ត៌មានជាការចាំបាច់សម្រាប់កម្ពុជា ដោយហេតុថា ច្បាប់នេះនឹងជួយកាត់បន្ថយអំពើពុករលួយ បង្កើនគណនេយ្យភាព និងការទុកចិត្តលើរដ្ឋាភិបាល និងអនុញ្ញាតឱ្យអ្នកសារព័ត៌មានទទួលបានព័ត៌មានត្រឹមត្រូវនិងមានគុណភាពសម្រាប់ផ្សព្វផ្សាយជាសាធារណៈ។
លោកប៉ា ងួនទៀង នាយកប្រតិបត្តិមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យជួយ បានគូសបញ្ញាក់បន្ថែមថា សព្វថ្ងៃនេះព័ត៌មានអំពីការវិនិយោគ ពន្ធដារ ចំណូលចំណាយរបស់រដ្ឋ ធនធានរ៉ែ និងការផ្តល់អាជ្ញាបណ្ណឱ្យក្រុមហ៊ុនវិនិយោគជាដើម មិនត្រូវបានដាក់បង្ហាញជាសារធារៈសម្រាប់អ្នកសារព័ត៌មាននិងប្រជាពលរដ្ឋនោះទេ ដូច្នេះច្បាប់នេះជាការចាំបាច់ និងបន្ទាន់សម្រាប់កម្ពុជា។
«អ្នកសារព័ត៌មានមិនមានលទ្ធភាពនៃការស្វះស្វែងរកព័ត៌មានពីស្ថាប័នសារធារណៈហ្នឹង។ ឧទាហរណ៍យើងចង់ដឹង ថាតើរដ្ឋាភិបាលបានផ្តល់អាជ្ញាប័ណ្ណដល់ក្រុមហ៊ុនរ៉ែប៉ុន្មានហើយ មកពីណាខ្លះ ហើយដាក់ដើមទុនវិនិយោគហ្នឹងប៉ុន្មាន។ល។ យើងអត់មានលទ្ធភាពរកទេ ព័ត៌មានអស់ទាំងហ្នឹង»។
លោកជាម យៀប តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ក៏បានថ្លែងក្នុងសិក្ខាសិលានេះ ដោយទទួលស្គាល់ពីសារៈសំខាន់នៃច្បាប់នេះផងដែរ។ ប៉ុន្តែលោកបញ្ជាក់ថា រដ្ឋាភិបាលនឹងគាំទ្រ ប្រសិនបើច្បាប់នេះអនុលោមតាមរដ្ឋធម្មនុញ្ញប៉ុណ្ណោះ ហើយព័ត៌មានមួយចំនួនដែលបានចាត់ទុកថា ជាការសម្ងាត់ និងទាក់ទងនឹងសន្តិសុខសាធារៈ សុខភាពបុគ្គល និងការសម្ងាត់ពាណិជ្ជកម្មជាដើម នឹងមិនអាចដាក់ជាសាធារណៈបានទេ។
ដោយសារតែមានការអូសបណ្លាយដ៏យូរនេះ គណបក្សសម រង្ស៊ីដែលជាគណបក្សប្រឆាំងធំបង្អស់ បានធ្វើសេចក្តីស្នើច្បាប់នេះចំនួនពីរដងគឺនៅឆ្នាំ២០១០និង២០១២ ប៉ុន្តែត្រូវបានគណបក្សកាន់អំណាចច្រានចោលដោយពុំមានការពិភាក្សា។
សេចក្តីស្នើច្បាប់របស់គណបក្សសម រង្ស៊ីនោះបានស្នើឱ្យស្ថាប័នរដ្ឋដាក់របាយការណ៍ថវិកា ការដេញថ្លៃ ការវិនិយោគ និងគម្រោងនានាជាសាធារណៈ ហើយបានគូសបញ្ជាក់ពីសិទ្ធិរបស់សារធារណជននិងអ្នកសារព័ត៌មានក្នុងការទទួលបានព័ត៌មានដែលមានប្រយោជន៍ជាសាធារណៈពីស្ថាប័នរដ្ឋតាមការស្នើ និងករណីកិច្ចរបស់ស្ថាប័នទាំងនោះក្នុងការឆ្លើយតបមិនឱ្យលើសពី៣០ថ្ងៃ និងការពារសិទ្ធិអ្នកដែលបានចែករំលែកព័ត៌មានទាំងនោះជាដើម។
លោកយឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ ថ្លែងប្រាប់វីអូអេ ខេមរភាសាថា សេចក្តីស្នើច្បាប់នេះបានទទួលការពិភាក្សាពីអង្គការជាតិ អន្តរជាតិ និងភាគីពាក់ព័ន្ធជាច្រើន មុននឹងដាក់ជូនរដ្ឋសភាពិភាក្សានិងអនុម័ត។ ប៉ុន្តែលោកចោទថា មានកង្វះឆន្ទៈនយោបាយសម្រាប់ការជំទាស់នេះ។
«ចង់បញ្ជាក់ថា គណបក្សប្រជាជន គេមិនចង់ឱ្យច្បាប់ហ្នឹងចេញទេ។ អញ្ចឹងគេយកលេសមិនចេះអស់មិនចេញហើយ។ ឮសូរតែព្រាង តែ១០ឆ្នាំហើយនៅតែមិនចេញទៀត។ បើខ្វះយើងបន្ថែម។ បើខុសយើងកែលម្អ។ ប៉ុន្តែបន្ថែមក៏អត់ទទួល កែលម្អក៏អត់ទទួលយក មានន័យថា អត់ចង់ធ្វើ ពីព្រោះច្បាប់ហ្នឹងជាឧបករណ៍សំខាន់ណាស់សម្រាប់ប្រឆាំងអំពើពុករលួយ»។
នាយកវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ លោកណេប ស៊ីនថៃថ្លែងទទួលស្គាល់ពីភាពចាំបាច់នៃសេចក្តីព្រាងក្របខ័ណ្ឌគោលនយោបាយ ប៉ុន្តែរដ្ឋាភិបាលគួរតែរំកិលទៅពិភាក្សាច្បាប់ម្តងហើយ។
«អ្វីដែលយើងនិយាយថ្ងៃនេះត្រូវតែមានក្របខ័ណ្ឌគោលនយោបាយនិងក្របខ័ណ្ឌច្បាប់។ ប៉ុន្តែអ្វីដែលយើងបានជជែកតាំងពីឆ្នាំ២០០៤មកដល់ឥឡូវគឺល្មមដល់ពេលយើងឈានទៅនិយាយរឿងច្បាប់។ ប៉ុន្តែរដ្ឋាភិបាល ជាពិសេសក្រសួងទំនាក់ទំនងសភា និងអធិការ កិច្ច លោកនៅតែផ្តោតលើក្របខណ្ឌគោលនយោបាយ»។
លោកប៉ា ងួនទៀងថ្លែងថា ច្បាប់នេះត្រូវតែជំរុញឱ្យអនុម័តឲ្យបានឆាប់ ទាមទារឱ្យមានការលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋពីសារៈសំខាន់នៃច្បាប់នេះ និងគៀងគរការគាំទ្រពីសហគមន៍ម្ចាស់ជំនួយ៕