ភាពតានតឹងការទូតពីបណ្តាប្រទេសអាមេរិកឡាទីនកើតឡើងចំពេលមានជម្លោះអ៊ីស្រាអែល-ហាម៉ាស់
Your browser doesn’t support HTML5
រដ្ឋាភិបាលអាមេរិកឡាទីនមួយចំនួនកំពុងធ្វើសកម្មភាពដោយការព្រួយបារម្ភអំពីចំនួនអ្នកស្លាប់ជនស៊ីវិលប៉ាឡេស្ទីននៅក្នុងជម្លោះអ៊ីស្រាអែល-ហាម៉ាស់កាន់តែកើនឡើង។ ជាលើកទីពីរក្នុងរយៈពេលតិចជាង២០ ឆ្នាំ បូលីវី បានផ្តាច់ទំនាក់ទំនងការទូតជាមួយអ៊ីស្រាអែល ខណៈដែលកូឡុំប៊ី និងឈីលីបានកោះហៅឯកអគ្គរដ្ឋទូតរបស់ពួកគេនៅអ៊ីស្រាអែល ដោយមានប្រទេសជាច្រើនទៀតអំពាវនាវឱ្យមានបទឈប់បាញ់។ អ្នកស្រី Veronica Villafañe រាយការណ៍ ហើយលោក ម៉ែន គឹមសេង ជូនសេចក្តីប្រែសម្រួល៕