ភ្នំពេញ៖ រដូវកាលឃោសនាបោះឆ្នោតរយៈពេល៣០ថ្ងៃបានបិទបញ្ចប់ជាស្ថាពរនៅថ្ងៃសុក្រនេះ ជាមួយនឹងការហែក្បួនឃោសនារបស់គណបក្សនយោបាយយ៉ាងអធឹកអធមជាងថ្ងៃធម្មតានៅទីក្រុងភ្នំពេញ។
នៅថ្ងៃបិទបញ្ចប់នេះ គណបក្សប្រជាជនកម្ពុជាបានបើកក្បួនឃោសនារបស់ខ្លួនមុនគេជាមួយអ្នកចូលរួមច្រើនជាងមួយម៉ឺននាក់ ដោយចេញដំណើរពីកោះពេជ្រតាមក្បួនរថយន្ត ម៉ូតូ និងរឺម៉ក់កង់បីកាត់តាមបណ្តោយផ្លូវសំខាន់ៗក្នុងរាជធានីភ្នំពេញ មុននឹងត្រឡប់ទៅកន្លែងដើមវិញ នៅពេលរសៀល ហើយគ្រោងនឹងបិទបញ្ចប់យុទ្ធនាការរបស់ខ្លួនជាផ្លូវការនៅម៉ោង១០យប់ជាមួយការប្រគុំតន្ត្រី និងការរាំលេងកម្សាន្តនៅទីធ្លាសួនច្បារវត្តបទុម។
ចំណែកឯគណបក្សសង្គ្រោះជាតិបានយកសួនប្រជាធិបតេយ្យនិងបរិវេណវត្តភ្នំជាចំណុចចាប់ផ្តើមនៃក្បួនឃោសនារបស់ខ្លួន។ ក្បួនឃោសនាបានចាប់ផ្តើមនៅម៉ោង៤រសៀលជាមួយអ្នកគាំទ្រជាច្រើនម៉ឺននាក់ដែលភាគច្រើនជាយុវជន ដោយបានបំបែកជាក្រុមតូច ធំកាត់តាមផ្លូវនានានៅទីក្រុងភ្នំពេញមុននឹងត្រឡប់មកកន្លែងដើមវិញនៅម៉ោងប្រហែល៦ល្ងាច។
រីឯគណបក្សហ៊្វុនស៊ីនប៉ិច នៅថ្ងៃបញ្ចប់រយៈពេលឃោសនានេះ ក៏បានហែក្បួនរបស់ខ្លួនជាមួយអ្នកចូលរួមជាច្រើនពាន់នាក់ផងដែរ ដោយបានចេញដំណើរពីក្រុងតាខ្មៅ ខេត្តកណ្តាលចាក់មកកាន់ដងវិថីសំខាន់ៗក្នុងក្រុងភ្នំពេញ មុននឹងរំសាយនៅមុខរដ្ឋសភានៅម៉ោង៨យប់។
ក្រៅពីគណបក្សធំៗ គេសង្កេតឃើញមានគណបក្សតូចៗពីរគឺគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ និងគណបក្សខ្មែរឈប់ក្រ ក៏បានហែក្បួនទ្រង់ទ្រាយតូចរបស់ខ្លួនផងដែរ។
ដោយឡែកគណបក្សតូចៗផ្សេងទៀតពុំឃើញមានការហែក្បួនទេនៅថ្ងៃនេះ។
ចំនួនដ៏ច្រើននៃអ្នកចូលរួមហែគណបក្សបានធ្វើឱ្យមានការកកស្ទះជាច្រើនកន្លែងនៅតាមមហាវិថីធំៗក្នុងទីក្រុង ទោះបីជាមានការជួយសម្រួលចរាចរណ៍ពីកម្លាំងសមត្ថកិច្ចយ៉ាងណាក្តី។
រដូវកាលឃោសនាបោះឆ្នោតចាប់ផ្តើមពីថ្ងៃទី២៧ មិថុនាដល់២៦កក្កដា។
លោកគុល បញ្ញា នាយកអង្គការខុមហ្វ្រែល បានសង្កេតឃើញមានភាពប្រសើរឡើងមួយចំនួនសម្រាប់បរិយាកាសឃោសនាបោះឆ្នោតកន្លងមកនេះ។
លោកនិយាយថា៖ «ការសម្លាប់ និងអំពើហិង្សាដែលប៉ះពាល់ដល់ការឃោសនាមានការធូរស្បើយ។ ទីពីរការវិលត្រឡប់របស់លោកសម រង្ស៊ីដោយការលើកលែងទោសពីព្រះមហាក្សត្រ ហើយឃើញមានយុវជនចូលរួមសកម្មក្នុងការឃោសនាបោះឆ្នោត និងការប្រើប្រាស់បណ្តាញសង្គម ដែលមានការកើនឡើង»។
ប៉ុន្តែលោកគល់ បញ្ញាបានកត់សម្គាល់ឃើញថា ចំនួនករណីមិនប្រក្រតីមុនការបោះឆ្នោតមានការកើនឡើង ជាពិសេសពាក់ព័ន្ធនឹងភាពមិនឯករាជ្យរបស់អាជ្ញាធរនិងកងកម្លាំងប្រដាប់អាវុធ និង ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក៕

Your browser doesn’t support HTML5