ប្រទេសគូវេត (Kuwait) កត់សំគាល់ ពីរ ទសវត្សរ៌ នៃការរំដោះខ្លួនចេញ ពីប្រទេសអ៊ីរ៉ាក់ ហើយបានរៀបចំពិធីដង្ហែរក្បួនយោធាដ៏ធំ ដែល មានការចូលរួមពីទាហានមក ពីប្រទេស សម្ពន្ឋមិត្ដដែលធ្វើសង្រ្គាមឈូងសមុទ្រប៉េស្ស ( Perse) ជាមួយគ្នា។ ប្រទេស ៣៤ បានចូលជួយបណ្ដេញកម្លាំងយោធារបស់សាដាម ហ៊ូសេនចេញពីប្រទេសគូវេត (Kuwait) កាលពី២០ឆ្នាំមុន រួចសង្រ្គាមក៏បានត្រូវចប់នៅពេលនោះ។
ការដង្ហែក្បួននៅថ្ងៃសៅរ៍ ជាពិធី រំឮកខួប៥០ ឆ្នាំ តាំងពីប្រទេសសម្បូរទៅដោយប្រេងកាតនោះ ទទួលបានឯករាជ្យពីប្រទេសអង់គ្លេស។ ប្រមុខរដ្ឋពីប្រទេសផ្សេងៗរាប់ទាំងប្រធានាធិបតី បាគីស្ថាន លោក Asif Ali Zardari និងព្រះមហាក្សត្រ អេស្បាញ Juan Carlos បានចូលរួមក្នុងពិធីនេះដែរ។ មន្ដ្រីយោធាថ្នាក់ខ្ពស់អាមេរិកាំង ឧត្ដមនាវី Mike Mullen បានចូលរួមដែរ។
កងកម្លាំងអ៊ីរ៉ាក់ ដែលចូលលុកលុយប្រទេសគូវេតនៅខែសីហា ឆ្នាំ១៩៩០ តែបានត្រូវដកចេញវិញនៅខែ កុម្ភៈក្រោយពីកងកម្លាំងដឹកនំា ដោយសរអបានបើកយុទ្ធនាការលើដី អស់រយៈពេល ១០០ម៉ោង។
វរសេនីយឯក អាមេរិកាំង Gerald O’hara បានចូលរួមក្នុងកិច្ចប្រតិបត្ដិការ ហើយពេលនេះ បានបំរើជា នាយកកិច្ចការសាធារណៈឲ្យ យោធា សរអ មានប្រសាសន៍ថា៖
“នេះជាព្រឹត្ដការណ៍ដ៏ជោគជ័យមូយ។ គូវេត បានទទួលជោគជ័យ។ ខ្ញុំយល់ ដូចអតីតយុទ្ធជនដទៃទាំងអស់ដែលចូលរួមក្នុងកិច្ចប្រតិបត្ដិការយោធានោះកាលពី ២០ឆ្នាំមុនដែលសមនឹងទទួលយកនូវមោទនភាព”។
Jamal Al Turkit អតីតយុទ្ធជនក្នុងសង្រ្គាមគូវេតនៅឈូងសមុទ្រ ប៉េស្ស (Perse) ថ្លែងថាលោក និង មិត្ដភ័ក្ដិ ច្រើនតែនិយាយរំឮកអំពីការបំរើក្នុងកងយោធាក្រោយពីការលុកលុយដ៏ភ្ញាក់ផ្អើលរបស់កងទ័ពអីរាកវាយប្រហារ មកលើប្រទេសគូវេត។
“ នៅពេលខ្លះ យើងមានអារម្ភថា វាដូចជាយូរហើយប៉ុន្ដែ បើនរណាមួយបានចូលរួមក្នុងសង្រ្គាមនោះ ថា ដូចជាម្សិលម៉ិញ។ យើងមានសំណាង ដោយសារ អសប បានគាំទ្រយើង រួចយើងបានចាប់ផ្ដើមកិច្ចការ ថ្មី ពេលវេលាថ្មី នៅក្នុងប្រទេសយើង។
ពលរដ្ឋគូវេតដែលចូលរួមក្នុងពិធីបុណ្យ ឯករាជ្យ ៥០ឆ្នាំ និងបុណ្យខួប ២០ ឆ្នាំពីការ រំដោះពីអ៊ីរ៉ាក់ និយាយថា រយៈពេលក្រោយសង្គ្រាម បានផ្ដល់ ឪកាសល្អ ដើម្បីប្រារព្ធពិធីបុណ្យ។ ប្រទេសគូវេត ជាប្រទេសអ្នកមានទ្រព្យសម្បត្ដិច្រើនជាងគេមូយក្នុងពិភពលោក បើគិតពីប្រាក់ចំណូលម្នាក់ៗ ហើយ ធនាគារពិភពលោក បានចាត់ទុកប្រទេសនោះ ថា មានថវិកាចំណូលសេដ្ឋកិច្ចដ៏ខ្ពស់បំផុតដែរ។
ប្រែសម្រួលដោយ អ៊ូ ធួក