​វ៉្លាឌីមៀរ ពូទីន​ជាប់​ឆ្នោត​ប្រវត្តិសាស្រ្ត​ជា​ប្រធានាធិបតី​រុស្ស៊ីក្នុង​អាណត្តិ​​ទី​បី

លោក​ប្រធានាធិបតី​ ឌីមីទ្រី មេដ្វេដេវ ទីពីរខាងស្តាំ និង​នាយករដ្ឋមន្ត្រីនិង​បេក្ខជន​ប្រធានាធិបតី លោក​វ៉្លាដឹមៀរ ពូទី ខាងឆ្វេង។

លោក ​វ៉្លាឌីមៀរ ពូទីន​ មានកំណត់​នឹង​វិល​ត្រទ្បប់​មក​កាន់​តំណែង​ប្រធានាធិបតី​វិញ​សម្រាប់​អណត្តិ​ទី​បី​ក្រោយ​ពី​បាន​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​បួន​ឆ្នាំ​ដែល​ដែល​ជា​តំណែង​មួយ​ដែល​មនុស្ស​ច្រើន​នាក់​បាន​និយាយ​ថា​លោក​បាន​កាន់​អំណាច​ពិត​ប្រាកដ។

លោក​ពូទីន បាន​ជា​ប្រធានាធិបតី​ពី​ឆ្នាំ​២០០០ដល់២០០៨ ​ដែល​ជា​ពេល​វេលា​មួយ​គេ​បាន​សរសើរ​លោក​ថា​បាន​ធ្វើឱ្យ​ប្រទេស​និង​សេដ្ឋកិច្ច​រុស្ស៊ី​មាន​ស្ថេរភាព​ជាង​មុន។ តែ​ដោយសារ​ការ​កម្រិត​អណត្តិ​ក្នុង​រដ្ឋធម្មនុញ្ញ​ដែល​រារាំង​លោក​មិន​ឱ្យ​បម្រើការ​ក្នុង​អណត្តិ​ទី​បី​បន្ត​បន្ទាប់​គ្នា​ លោក​បាន​ទទួល​ការ​តែងតាំង​ជា​នាយករដ្ឋមន្ត្រី ​នៅ​ក្រោម​អ្នក​បន្ត​តំណែង​ពី​លោក​និង​ជា​សម្ព័ន្ធ​មិត្ត​យូរយារ​មក​ហើយ​គឺ លោក​ឌីមីទ្រី មេដ្វេដេវ។

នៅ​ពេល​ដែល​លោក​កាន់​តំណែង ​គេ​ឃើញ​ថា​លោកពូទីន ​ក្នុង​អាយុ​៥៩​ឆ្នាំ​ជា​អ្នក​នយោបាយ​ម្នាក់​ក្នុង​បណ្តា​ពួក​អ្នក​នយោបាយ​មាន​ប្រជាប្រិយភាព​បំផុត​នៃ​ប្រទេស​រុស្ស៊ី ​ដោយសារ​របៀប​ដោះស្រាយ​តឹងរ៉ឹង​របស់​លោក​នៃ​យុទ្ធនាការ​របស់​រុស្ស៊ី​ប្រឆាំង​នឹង​ពួក​ឧទ្ទាម​ទាមទារ​បំបែក​រដ្ឋ​ក្នុង​សាធារណរដ្ឋ​ ឆេកនីយ៉ា។ ​តែទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ក៏​ពួក​មេដឹកនាំ​ប្រឆាំង​បាន​ស្តី​បន្ទោស​ការ​ដឹកនាំ​របស់​លោក ​ដោយ​លោក​បាន​តវ៉ា​ប្រឆាំង​នឹង​ការ​កែទម្រង់​ប្រជាធិបតេយ្យ​និង​ថា​លោក​គ្មាន​ជោគជ័យ​ក្នុង​ការ​ដោះស្រាយ​អំពើ​ពុក​រលួយ​ដ៏​រាលដាល​នោះ​ទេ​។

លោក​ប្រធានាធិបតីអាមេរិក បារ៉ាក់​ អូបាម៉ា

អ៊ីរ៉ង់៖ លោក​ប្រធានាធិបតី បារ៉ាក់​ អូបាម៉ា បាន​បញ្ជាក់​ជា​ថ្មី​ពី​ការ​ប្តេជ្ញា​របស់​លោក​ក្នុង​ការ​លើក​ឡើង​ជម្រើសទាំងអស់​មក​ពិភាក្សា ​ដោយមាន​រួម​បញ្ចូល​ទាំង​ជម្រើស​ការ​ប្រើ​យោធា​ផង​ដែរ​ នៅ​ពេល​មួយ​ដែល​គេ​ត្រូវ​រារាំងអ៊ីរ៉ង់​មិន​ឱ្យ​មាន​អាវុធ​បរមាណូ។

ស៊ីរី៖ គណៈកម្មាធិការ​កាកបាទក្រហម​អន្តរជាតិ​បាន​និយាយ​ថា​ពួក​អ្នក​ធ្វើការ​ផ្នែក​ផ្តល់​ជំនួយ​នៅ​ស៊ីរី​បាន​ចាប់​ផ្តើម​ប្រគល់​ជំនួយ​សង្គ្រោះ​ឱ្យ​ដល់ភូមិ​មួយ​ដែល​ផ្តល់​ជម្រក​ឱ្យ​ដល់​ក្រុម​ជន​ភៀស​ខ្លួន​ពី​ការ​វាយ​លុក​របស់​រដ្ឋាភិបាល​អស់​មួយ​ខែ​មក​ហើយ​ទៅ​លើ​សង្កាត់​បាបា អាមរ៍ ​Baba Amr នៃ​ក្រុង​ហោមស៍។

កុងហ្គោ៖ ពួក​មន្ត្រី​រដ្ឋាភិបាល​និង​ពួក​មន្ត្រី​មន្ទីរ​ពេទ្យ​ក្នុង​សាធារណរដ្ឋ​កុងហ្គោ​ និយាយ​ថា​ការ​ផ្ទុះជា​បន្ត​បន្ទាប់នៅ​ក្នុង​ឃ្លាំង​អាវុធ​មួយ​ក្នុង​រដ្ឋធានី​ប្រាហ្សាវីល​ បាន​បណ្តាល​ឱ្យ​មនុស្ស​ប្រមាណ​២០០​នាក់​ស្លាប់​និង​រងរបួស​ជិត​២០០នាក់​ទៀត​។

អ៊ីរ៉ង់៖ ពួកអ្នក​អភិរក្ស​និយមអ៊ីរ៉ង់​ដែល​ជា​អ្នក​រិះគន់​លោក​ប្រធានាធិបតី​ម៉ាម៉ូឌ អាម៉ាឌីណាចាត​ ​បាន​ទទួល​ជ័យជំនះ​លើ​ពួក​អ្នក​គាំទ្រ​លោក​ប្រធានាធិបតី​នៅ​ក្នុង​អាសនៈ​ច្រើន​បំផុត​ក្នុង​សភា​ដែល​ពួក​អ្នក​មាន​ជ័យជំនះ​បាន​ត្រូវ​ប្រកាស​នៅ​ក្នុង​ការ​បោះឆ្នោត​សភា​របស់​ប្រទេស​។

យេម៉ែន៖ មន្ត្រី​យេម៉ែន ​និង​ពួក​ពេទ្យ​បាន​និយាយ​ថា​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​សាហាវ​មួយ​រវាង​ពួក​ទាហាន​រដ្ឋាភិបាល​និង​ពួក​សកម្ម​ប្រយុទ្ធអាល់កៃដា ​នៅ​ក្នុងផ្នែក​ខាង​ត្បូង​ប្រទេស​បានបណ្តាល​ឱ្យ​ទាហាន​យ៉ាង​តិច​ណាស់​៣៥​នាក់​និង​ពួក​ជន​សកម្ម​ប្រយុទ្ធ​២០​នាក់​ស្លាប់។