ភូមា៖ សំណើ​ឲ្យតំឡើង​ប្រាក់ខែ​ដល់​មន្រ្តីស៊ីវិល

美国罗德岛州一条街道上的居民开始铲雪。一场带有飓风威力的巨大的暴风雪一夜间横扫了美国东北部地区。

ភូមា៖ ទីភ្នាក់ងារ​ព័ត៌មាន​បារាំង​ AFP ​បាន​ផ្សាយ​ថា​កាល​ពី​ថ្ងៃ​អង្គារ​មន្ត្រី​ភូមា​ជាន់​ខ្ពស់​ម្នាក់​បាន​ស្នើ​ឲ្យ​តម្លើង​ប្រាក់​បៀវត្ស​សម្រាប់​ពួក​បុគ្គលិក​នៃ​សេវាកម្ម​ស៊ីវិល​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​នៅ​ក្នុង​ចំណាត់​វិធានការ​មួយ​ដែល​មាន​ប្រជាប្រិយភាព ​នៅ​ពេល​ដែល​ប្រទេស​ធ្វើ​ចលនា​ឆ្ពោះ​ទៅ​កាន់​ការ​បោះឆ្នោត​ដ៏​សំខាន់​មួយ។​ លោក​ ស្វេ ម៉ាន ​Shwe Mann ​ប្រធាន​សភា​ជាន់ទាប​ដែល​ជា​សមាជិក​ទី​បី​នៃ​អតីត​ក្រុមប្រឹក្សា​យោធា​ដែល​បាន​ត្រូវ​ចាត់​ទុក​ថា​ជា​អ្នក​កែទម្រង់​សំខាន់​ម្នាក់​របស់​ប្រទេស​បាន​និយាយ​ថា​ប្រាក់បៀវត្ស​របស់​មន្រ្តី​រាជការ​មិន​ទាន់​គ្រប់គ្រាន់​សម្រាប់​«ចំណាយ​ជា​មូលដ្ឋាន​ប្រចាំ​ថ្ងៃ​ទេ»។

ចិន៖ លោក​អនុប្រធានាធិបតី​ចិន​ស៊ី ជីងពីង Xi Jinping មាន​គំរោង​នឹង​មក​ធ្វើ​ទស្សនកិច្ច​រដ្ឋធានីវ៉ាស៊ីនតោន​នៅ​សប្តាហ៍​ក្រោយ​។ ​បុគ្គល​ដែល​គេ​ជឿជាក់​ថា​នឹង​ក្លាយ​ទៅ​ជា​មេដឹកនាំ​ប្រទេស​ចិននឹង​អញ្ជើញ​មក​ដល់​សហរដ្ឋអាមេរិក នៅ​ពេល​មានការ​ខ្វែង​គំនិត​គ្នា​យ៉ាង​ខ្លាំង​ជាមួយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោនអំពី​ប្រទេស​ស៊ីរី​និង​ដែនដី​ទីបេត៍។

ភូមា៖ លោក​ស្រី​អង​សាន ​ស៊ូ​ជី​ មេដឹកនាំ​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យភូមា​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​ដី​សណ្ត​ទន្លេ​ឥរ៉ាវ៉ាឌី ​ជា​លើក​ដំបូង​ចាប់​តាំង​ពី​ឆ្នាំ​១៩៨៩​មក​ ដោយ​មាន​មហាជន​ប្រកប​ដោយ​ក្តី​សោមនស្ស​រីករាយ​អបអរ​សាទរ​ទទួល​លោក​ស្រី ​នៅ​ពេល​លោក​ស្រី​ប៉ុនប៉ង​ប្រមែប្រមូល​ការ​គាំទ្រ​សម្រាប់​គណបក្ស​លោកស្រី​នៅ​ក្នុង​ការ​បោះឆ្នោត​ខាង​មុខ​នេះ។​

ស៊ីរី៖ លោក​រដ្ឋមន្ត្រី​ក្រសួង​ការបរទេសរុស្ស៊ី​បាន​និយាយ​ថា​ប្រធានាធិបតី​ស៊ីរី​បាសារ អាល់ អាសាដ ​Bashar al-Assad នឹ​ង​ជំរុញ​ឲ្យ​មាន​ការ​កែទម្រង់​តាម​ការ​សន្យា​ហើយ​ក្នុង​ពេល​ឆាប់​ៗ​នេះ​លោក​នឹង​កំណត់​កាលបរិច្ឆេទ​សម្រាប់​ធ្វើការ​បោះឆ្នោត​ប្រជាមតិ​អំពី​រដ្ឋធម្មនុញ្ញ​ថ្មីមួ​យ​ដែល​មាន​គោលដៅ​ពង្រីក​ការ​ចូលរួម​ខាង​នយោបាយ​។

ក្រិក៖ កាល​ពី​ថ្ងៃ​អង្គារពួក​ប៉ូលីស​ក្រិក​បាន​ប៉ះ​ទង្គិច​ជាមួយ​ពួក​កម្មករ​មួយ​ចំនូន​ក្នុង​ចំណោម​ក្រុម​កម្មករ​រាប់​ពាន់​នាក់​ដែល​ធ្វើ​បាតុកម្ម​នៅ​ក្នុង​ក្រុង​អាថែន ​ដែល​តវ៉ា​អំពី​វិធានការ​ត្បិតត្បៀត​កាល​ពី​ពេល​ថ្មី​ៗ​បំផុត​នេះ​ដោយ​រដ្ឋាភិបាល​បាន​ស្វះស្វែង​ដាក់​កំហិត​ដើម្បី​បំពេញ​តាម​បំណង​របស់​ពួក​ម្ចាស់​ឥណទាន​របស់​ប្រទេស។