ហ្វីលីពីន៖ មន្ត្រីហ្វីលីពីននិយាយថាមានការររញ្ជួយផែនដីដ៏ខ្លាំងមួយនៅភាគកណ្តាល ប្រទេស ដែលបណ្តាលឲ្យមនុស្សយ៉ាងតិចណាស់៤៣នាក់ស្លាប់ ព្រមទាំងនាំឲ្យមានការខូចខាតជាច្រើននិងមានដាច់ចរន្តអគ្គិសនីផងដែរ។ ក្រុមអ្នកស្រាវជ្រាវភូគព្ភសាស្ត្រសហរដ្ឋអាមេរិកឈ្មោះថា Geological Survey និយាយថាការរញ្ជួយផែនដីដែលមានកម្លាំង៦,៨បានកើតមានទ្បើងកាលពីព្រឹកថ្ងៃច័ន្ទនៅក្នុងជម្រៅ២០គ.ម.។ ការរញ្ជួយផែនដីនេះមានចំនុចស្នូលនៅក្នុងច្រកសមុទ្រចង្អៀតមួយនៅទល់មុខកោះនេហ្ក្រូស។
សហរដ្ឋអាមេរិក៖ បានបិទស្ថានទូតរបស់ខ្លួនក្នុងប្រទេសស៊ីរីហើយបានដកពួកអ្នកការទូតទាំងអស់ដែលនៅសេសសល់ចេញពីប្រទេសនេះដោយនិយាយយោងដល់ស្ថានភាពសន្តិសុខដែលកាន់តែអាក្រក់ទៅ។ចំណាត់ការនេះបានធ្វើទ្បើងនៅពេលដែលកងកម្លាំងរដ្ឋាភិបាលបានបង្កើនការបាញ់កាំជ្រួចrocket និងកាំភ្លើងត្បាល់ដាក់ក្រុង ហូម Homs ដែលកំពុងតែមានចលាចល។
ភូមា៖ គណៈកម្មការរៀបចំការបោះឆ្នោតនៃប្រទេសភូមាបានអនុញ្ញាតជាផ្លូវការឲ្យលោកស្រីអោង សានស៊ូជីមេដឹកនាំក្រុមប្រឆាំងឈរឈ្មោះក្នុងការបោះឆ្នោតក្នុងពេលខាងមុខនេះ។ គេយល់ឃើញថាវិធានការនេះជាជំហានសំខាន់មួយឆ្ពោះទៅកាន់ការកែទម្រង់ប្រជាធិបតេយ្យរបស់ប្រទេស។
កូរ៉េខាងជើង៖ បណ្តាញផ្សាយព័ត៌មានកូរ៉ខាងត្បូងរាយការណ៍ថាកូរ៉េខាងជើងកំពុងអភិវឌ្ឍយន្តហោះវាយប្រហារគ្មានមនុស្សបើក ដោយប្រើបច្ចេកវិជ្ជាអាមេរិកាំងនាំចូលពីតំបន់មជ្ឈឹមបូព៌ា។ សេចក្តិរាយការណ៍ផ្សាយដោយទីភ្នាក់ងារព័ត៌មានយុនហាប់ Yonhap បានឲ្យថាយន្តហោះគ្មានមនុស្សបើកនេះយកគំរូមូលដ្ឋានលើយន្តហោះគ្មានមនុស្សបើកធុន MQM-107D Streaker target drones ដែលគេមានជំនឿថាបានទៅដល់ក្រុង ព្យុងយ៉ាង Pyongyang តាមរយៈប្រទេសស៊ីរី។
សហរដ្ឋអាមេរិក៖ ការស្ទង់មតិថ្មីមួយបង្ហាញថាលោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា នឹងឈ្នះលោក មិត រ៉មនី Mitt Romney ដែលជាបេក្ខជនប្រធានាធិបតីនាំមុខគេខាងគណបក្សសាធារណរដ្ឋនៅក្នុងការប្រកួតប្រជែងបោះឆ្នោតជាសម្មតិកម្មមួយ។ ការស្ទង់មតិរបស់ទូរទស្សន៍អាមេរិកាំង ABC News និងកាសែត Washington Post បង្ហាញថាលោកប្រធានាធិបតី អូបាម៉ានាំមុខដោយមានសម្លេងឆ្នោតគាំទ្រ៥១ភាគរយហើយលោករ៉មនី Romeny មានអ្នកគាំទ្រតែ៤៥ភាគរយក្នុងចំណោមក្រុមអ្នកបោះឆ្នោតដែលបានចុះឈ្មោះ និងទទួលបានមាន៥២ភាគរយទល់នឹង៤៣ភាគរយក្នុងចំណោមពលរដ្ឋអាមេរិកាំងទាំងអស់។
ទីបេត៍៖ ចិនបានព្រមានដល់ពួកមន្ត្រីក្នុងដែនដីទីបេត៍ថាពួកគេត្រូវតែថែរក្សាស្ថិរភាពនៅមុនខួបឆ្នាំទីបួននៃកុបកម្មដ៏ប្រល័យក្នុងធានី ឡាសាLhasa នៃដែនដីទីបេត៍។ អាជ្ញាធរចិនបានបង្កើនកិច្ចការពារសន្តិសុខក្នុងដែនដីទីបេត៍និងខេត្តដែលនៅជិតខាងក្រោយមានការដុតខ្លួនឯងជាបន្តបន្ទាប់និងមានបាតុកម្មមួយៗប្រឆាំងនឹងការគ្រប់គ្រងរបស់ចិន។
ប៉ាឡេស្ទីន៖ ពួកមេដឹកនាំនៃចលនានៅប៉ាលេស្ទីនPalestine ឈ្មោះថា ហ្វាតា Fatah និងហាម៉ាស Hamas ដែលជាគូប្រជែងគ្នាបានប្រកាសថាពួកគេបានព្រមព្រៀងគ្នាបង្កើតរដ្ឋាភិបាលឯកភាពបណ្តោះអាសន្នមួយដឹកនាំដោយលោក ម៉ាមូដ អាបាសMahmoud Abbas ដែលជាប្រធាននៃអាជ្ញាធរ ប៉ាលេស្ទីនPalestine។
អឺរ៉ុប៖ ប្រទេសអាល្លឺម៉ង់និងប្រទេសបារាំងបានបង្ខំប្រទេសក្រិកដែលមានវិបត្តិហិរញ្ញវត្ថុឲ្យសម្រេចកិច្ចព្រមព្រៀងឲ្យបានឆាប់រហ័សដើម្បីកាត់បន្ថយបំណុលរបស់ខ្លួននិងដាក់កំហិតវិធានការត្បឹតត្បៀតចំណាយដែលគ្មានប្រជាប្រិយភាពកាន់តែខ្លាំងឡើង។
ស៊ូដង់៖ ពួកឧទ្ទាមស៊ូដង់បាននិយាយថា«ក្នងពេលឆាប់ៗនេះ”ពួកគេនឹងដោះលែងពួកកម្មករចិន២៩នាក់ដែលបានត្រូវចាប់ពង្រត់ក្នុងរដ្ឋ កូដូហ្វាន់Kordofan ខាងត្បូងកាលពីជាងមួយសប្តាហ៍មុននេះ»។