សហភាព​អឺរ៉ុបផ្តល់​ប្រាក់​១៧២​ពាន់​លាន​ដុល្លារ​សម្រាប់​ស្រោចស្រង់ក្រិក

តើ​វិធានការ​នេះ​នឹង​ធ្វើ​ឲ្យ​ប្រទេស​នោះ​អាច​ងើប​ឡើង​វិញ​បាន​ឬ​ទេ?

ក្រិក៖ ប្រាក់​ជំនួយ​១៧២​ពាន់​លាន​ដុល្លារ​សម្រាប់​ក្រិក​ បាន​ជួប​ប្រទះនូវ​ប្រតិកម្ម​ចម្រុះកាល​ពី​ថ្ងៃ​អង្គារ ដោយពល​រដ្ឋ​ក្រិកបាន​សម្តែងនូវ​ភាព​ធូរ​ស្រាលនិងមន្ទិល​សង្ស័យ​ថាតើ​វិធានការ​នេះ​នឹង​ធ្វើ​ឲ្យ​ប្រទេស​នោះ​អាច​ងើប​ឡើង​វិញ​បាន​ឬ​ទេ?

ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​រដ្ឋមន្រ្តី​ហិរញ្ញវត្ថុ​តំបន់​ប្រើ​ប្រាស់​ប្រាក់​ អឺរ៉ូ​ បាន​អនុម័ត​វិធានការ​នោះបាតុករ​ បាន​តម្រង់​ជួរ​គ្នា​នៅ​ប្រាក់​ជំនួយ​១៧២​ពាន់​លាន​ដុល្លា​សម្រាប់ប្រទេសក្រិក​ បាន​ជួប​ប្រទះនូវ​ប្រតិកម្ម​ចម្រុះកាល​ពី​ថ្ងៃ​អង្គារ ដោយ​ប្រជាពល​រដ្ឋ​ក្រិកបាន​សម្តែងនូវ​ភាព​ធូរ​ស្រាលនិងមន្ទិល​សង្ស័យ​ថាតើ​វិធានការ​នេះ​ នឹង​ធ្វើ​ឲ្យ​ប្រទេស​នោះ​អាច​ងើប​ឡើង​វិញ​បាន​ឬ​ទេ។

ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​រដ្ឋមន្រ្តី​ហិរញ្ញវត្ថុ​តំបន់​ប្រើ​ប្រាស់​ប្រាក់​ អឺរ៉ូ​ បាន​អនុម័ត​វិធានការ​នោះបាតុករ​ បាន​តម្រង់​ជួរ​គ្នា​នៅ​ខាង​មុខក្រសួង​ការងារ​ដោយ​ស្រែក​និង​កាន់​បដាដែល​មាន​សញ្ញា​ Troika ដែល​សំដៅ​ដល់​សហភាព​អឺរ៉ុប​ ធនាគារ​កណ្តាល​អឺរ៉ុបនិង​អង្គការ​មូលនិធិ​រូបីយវត្ថុ​អន្តរជាតិ​ (IMF)​ថា​ជា​ពួក​ចោរ​រត់ពន្ធ។​ ពួកគេ​បាន​ស្តី​បន្ទោស​អ្វី​ៗ​មកលើ​យើង​ឯ​ពួក​គេ​បែរ​ជា​រួច​ខ្លួន​ដោយ​អភ័យឯកសិទ្ធិ​។ខាង​មុខក្រសួង​ការងារ​ដោយ​ស្រែក​និង​កាន់​បដាដែល​មាន​សញ្ញា​ Troika ដែល​សំដៅ​ដល់​សហភាព​អឺរ៉ុប​ ធនាគារ​កណ្តាល​អឺរ៉ុបនិង​អង្គការ​មូលនិធិ​រូបីយវត្ថុ​អន្តរជាតិ​ (IMF)​ថា​ជា​ពួក​ចោរ​រត់ពន្ធ។​ ពួកគេ​បាន​ស្តី​បន្ទោស​អ្វី​ៗ​មកលើ​យើង​ឯ​ពួក​គេ​បែរ​ជា​រួច​ខ្លួន​ដោយ​អភ័យឯកសិទ្ធិ​។

សហរដ្ឋអាមេរិក៖ លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ បារ៉ាក់​ អូបាម៉ា​ បាន​សរសើរ​សភា​ចំពោះ​ការ​បន្ត​ការ​កាត់​បន្ថយ​ពន្ធ​លើ​ប្រាក់​បៀវត្សន៍ តែ​លោក​និយាយ​ទៀត​ថា​ មាន​ការងារ​ច្រើន​ទៀត​ដែល​ត្រូវ​ធ្វើ​ដើម្បី​ជួយ​ពលរដ្ឋអាមេរិកាំង​ដែល​កំពុងស្ថិត​ក្នុង​ស្ថានភាព​លំបាក​និង​អ្នក​នៅ​វណ្ណៈ​កណ្តាល។

ចិន៖ កំពុង​ច្រាន​ចោលការ​អង្វរ​របស់​កូរ៉េ​ខាង​ត្បូង​កុំ​ឲ្យបញ្ជូនត្រឡប់​ទៅ​វិញ​នូវ​ជន​ជាតិ​កូរ៉េ​ខា​ងជើង៣០​នាក់​ដែល​ត្រូវ​បាន​ឃាត់​ខ្លួន​កាល​ពី​ពេល​ថ្មី​ៗ​នេះនៅ​ក្នុង​ទឹកដី​ចិន។

សហរដ្ឋ​អាមេរិក​៖ កំពុង​ចរចា​ជាមួយ​ប្រទេស​សំខាន់​ៗ​ដែល​នាំ​ប្រេង​ចូល​មកពី​ អ៊ីរ៉ង់​ ​ដោយរួមមានកូរ៉េ​ខាង​ត្បូង​និង​ជប៉ុន​ អំពី​ការ​កាត់​បន្ថយ​ការ​ទិញ​របស់​ខ្លួនដែល​ជាផ្នែក​មួយ​នៃ​ការ​ដាក់​ទណ្ឌកម្ម​ដែល​សំដៅលើ​ធនាគារ​កណ្តាល​របស់​អ៊ីរ៉ង់។

វៀតណាម៖ ទីភ្នាក់​ងារ​ព័ត៌មាន​វៀតណាម​ VNA ប្រាប់​ឲ្យ​ដឹង​ថាគណៈកម្មាធិការ​កិច្ចការ​បរទេស​វៀត​ណាម​និង​សភា​កម្ពុជា​ បាន​ព្រម​ព្រៀង​គ្នា​បង្កើន​ការ​ផ្លាស់​ប្តូរ​គណៈប្រតិភូ​ និង​រៀប​ចំ​សន្និសីទ​រួម​គ្នានៃ​គណៈកម្មកាធិការ​កិច្ចការ​បរទេស​នៃ​រដ្ឋសភា​របស់​ប្រទេស​វៀត​ណាម​ កម្ពុជា​ និង​ឡាវ នៅ​ខែ​កក្កដា​នៅ​វៀតណាម។​

សូម៉ាលី៖ មហាអំណាច​អឺរ៉ុប​ អាច​នឹង​ពង្រីក​យុទ្ធនាការណ៍​របស់​ខ្លួន​ប្រឆាំងសកម្មភាព​ប្លន់​តាម​សមុទ្រនៅ​ក្នុង​ឈូង​សមុទ្រអាដែន​ ​និង​ផ្ទៃទឹក​ផ្សេង​ៗ​ទៀតនៅ​ជិតសូម៉ាលី។

អាហ្វហ្គានីស្ថាន៖ ហ្វូង​បាតុករ​ដែល​មាន​ការ​ខឹង​សម្បារយ៉ាង​ហោច​ណាស់​ក៏​២​ពាន់​នាក់​ដែរ​ បាន​ប្រមូល​ផ្តុំគ្នា​នៅ​ខាង​ក្រៅបន្ទាយ​កង​ទ័ព​ដ៏​សំខាន់​មួយរបស់សហរដ្ឋ​អាមេរិកនៅ​ក្នុង​ប្រទេស​កាល​ពី​ថ្ងៃ​អង្គារ​ បន្ទាប់​ពីមាន​សេចក្តី​រាយការណ៍ថា​កងទ័ព​បរទេសនៅ​ខាង​ក្នុង​បន្ទាយ​នោះ​បាន​បោះចោល​សៀវភៅ​កូរ៉ាន Quran ។

ស៊ីរី៖ កង​កម្លាំង​សន្តិសុខ​ស៊ីរី​បាន​បាញ់​ផ្តក់​យ៉ាង​ខ្លាំងចូល​ក្នុង​តំបន់​នានា​ដែល​ពួក​ឧទ្ទាម​កាន់​កាប់នៅ​ក្នុង​ទីក្រុង​ហូម​កាល​ពី​ថ្ងៃ​អង្គារ ដោយ​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​ក៏​១៦​នាក់​ដែរ ​ហើយធ្វើ​ឲ្យ​មនុស្ស​ជាង​២​រយ​នាក់​រង​របួស​ខណៈ​ដែលការ​ភ័យ​ខ្លាច​កាន់​តែ​កើន​ឡើង​ចំពោះ​ការ​វាយប្រហារ​លើ​កន្លែង​ធ្វើ​បាតុកម្ម​។

អាហ្វហ្គានីស្ថាន៖ ​ប្រធានាធិបតីអាហ្វហ្គានីស្ថាន​ហាមីដ​ កាហ្សាយ បាន​អញ្ជើញ​ មេដឹកនាំ​តាលីបាន​ធ្វើ​ការ​ចរចា​ដោយ​ផ្ទាល់ជាមួយ​រដ្ឋាភិបាល​របស់​លោក នៅ​ខណៈ​នោះ​ដែ​រ​ លោក​ក៏​សុំ​ឲ្យ​ប៉ាគីស្ថាន​គាំទ្រ​និង​សម្រប​សម្រួល​ការ​ចរចា​ទាំង​នោះ​ដែល​មាន​គោល​បំណង​បញ្ចប់​សង្គ្រាមរយៈពេល​មួយ​ទសវត្សរ៍​កន្លង​មក​។