ព័ត៌មាន​អន្តរជាតិ​វីអូអេ​ ២២ មករា​ យប់

អគ្គ​លេខា​សម័្ពន្ធ​អារ៉ាប់​លោក​ Nabil Elaraby ​ពិភាក្សា​ជាមួយ​លោក​រដ្ឋ​មន្រ្តី​​ក្រសួងបរទេស​ក្វាតា​​ Hamad bin Jassim ​ស្តីពី​បញ្ហា​ប្រទេស​ស៊ីរី​នៅ​រដ្ឋ​ធានី​ឡឺគែ​ ថ្ងៃ​ទី​២២ ខែ​មករា​២០១២។

អារ៉ាប់៖ សម្ព័ន្ធ​អារ៉ាប់​ប្រជុំ​គ្នា​ក្នុង​ប្រទេស​អេហ្ស៊ីប នៅ​ថ្ងៃ​អាទិត្យ​នេះ​ដើម្បី​ពិនិត្យ​មើល​ខែ​ទី​មួយ​នៃ​បេសកកម្ម​សង្កេតការ​របស់​ពួក​គេ​ក្នុង​ប្រទេស​ស៊ីរី ដែល​បាន​ទទួល​ការ​រឹះគន់​ជា​ខ្លាំង។ គេ​រំពឹង​ថា​ប្លុក​អារ៉ាប់​នេះ​នឹង​ពន្យា​ពេល​បេសកកម្ម​របស់​ពួក​គេ​ដែល​មាន​សមាជិក​១៦៥​នាក់ និង​ពង្រីក​ទំហំ​បេសកកម្ម​នេះ​ផង​ដែរ។

អាស៊ី៖ អង្គការ​សិទ្ធិ​មនុស្ស Human Rights Watch បាន​ចេញ​ផ្សាយ​សេចក្តី​រាការណ៍​ប្រចាំ​ឆ្នាំ​របស់​ពួក​គេ​ដោយ​បង្ហាញ​ស្ថានភាពងងឹត​អាប់អួរ​នៅ​ក្នុង​តំបន់​ជា​ច្រើន​នៃ​ទ្វីប​អាស៊ី។

ក្រូអាស៊ី៖ ប្រជារាស្ត្រ​ក្រូអាស៊ី (Croatie) បោះឆ្នោត​ប្រជាមតិ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ដើម្បី​សម្រេច​ថា​តើ​ប្រទេស​របស់​ពួក​គេ​នឹង​ចូល​រួម​ក្នុង​សហភាព​អឺរ៉ុបនៅ​ឆ្នាំ​ក្រោយ​ឬទេ។

ស.រ.អ.៖ លោក​លីយ៉ុង ​ប៉ាន់នីតា (Leon Panetta) រដ្ឋ​មន្ត្រី​ការពារ​ជាតិ ស.រ.អ. បាន​មាន​ប្រសាសន៍​ថា​កងទ័ព​ជើងទឹក​នឹង​រក្សា​ទុក​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​១១​គ្រឿង និង​កង​នាវា​អម​ដំណើរ ទោះ​បី​ជា​មាន​ការ​កាត់​បន្ថយ​ថវិកា​យ៉ាង​ច្រើន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ​ក៏​ដោយ។