ប្រធានាធិបតីស.រ.អលោកបារ៉ាក់ អូបាម៉ាBarack Obama បានថ្លែងសរសើរអតីតអភិបាលរដ្ឋ ម៉ាសាឈូសេតMassachusetts លោកមិត រមនី Mitt Romney ចំពោះជ័យជំនះលើការតែងតាំងជាបេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋ។
អ្នកនាំពាក្យម្នាក់របស់យុទ្ធនាការលោកអូបាម៉ា Obama និយាយថា លោកប្រធានាធិបតី នៃគណបក្សប្រជាធិបតេយ្យនិងគូប្រជែងរបស់លោកបានពិភាក្សាគ្នាបន្តិចបន្តួច ក្នុងមួយថ្ងៃបន្ទាប់ពីលោករមនី Romney បានឈ្នះការតែងតាំងដោយសារជ័យជំនះនៅក្នុងការបោះឆ្នោតបថមរបស់គណបក្សសាធារណរដ្ឋកាលពីថ្ងៃអង្គារ នៅក្នងុរដ្ឋ Texas។ លោក Romney ទទួលបានសម្លេងគាំទ្រពីប្រតិភូចំនួន ៨៨ នាក់ ពីចំណោមប្រតិភូជាង ១៥០ នាក់នៃរដ្ឋនេះ ឲ្យឡើងលើសពីចំនួន១១៤៤ ដែលលោកត្រូវការដើម្បីទទួលការតែងតាំងនៅក្នុងសន្និបាតគណបក្សនៅរដូវក្តៅនេះ។
អ្នកនាំពាក្យលោកអូបាម៉ាObama ថ្លែងថា លោកប្រធានាធិបតីសំឡឹងមើលទៅ«ការពិភាក្សាដេញដោលគ្នាដ៏សំខាន់និងការស្ថាបនាអនាគតនៃប្រទេសអាមេរិក»។ យុទ្ធនាការលោក រមនីRomney និយាយថា ការសន្ទនាតាមទូរស័ព្ទ«មានរយៈពេលខ្លីប្រកបដោយភាពស្និទ្ធិស្នាល»។
ក្នុងប្រពៃណីនយោបាយរបស់ស.រ.អថ្មីៗនេះ បេក្ខជនទាំងពីរនឹងធ្វើការពិភាក្សាដេញដោលគ្នាបីលើក ក្នុងខែតុលាហើយលោកអនុប្រធានាធិបតីចួ បៃដេនJoe Biden នឹងធ្វើការពិភាក្សាដេញដោលគ្នាមួយលើកជាមួយបេក្ខជនអនុប្រធានាធិបតីណាដែលលោក រមនីRomney តែងតាំង៕
ចិន៖ រដ្ឋមន្រ្តីការពារប្រទេសចិន លោក លាង គួងលីLiang Guanglie បានធ្វើកិច្ចប្រជុំប្តូរយោបល់ដ៏ខ្លីមួយ កាលពីយប់ថ្ងៃអង្គារជាមួយរដ្ឋមន្រ្តីការពារប្រទេសរបស់សមាគម អាស៊ាន នៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា។
ភាគីចូលរួមបានប្តូរទស្សនៈគ្នាអំពីសន្តិសុខក្នុងតំបន់ និងសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។
លោកលាងLiang បានអញ្ជើញទៅដល់ភ្នំពេញកាលពីថ្ងៃអាទិត្យសម្រាប់ទស្សនកិច្ច ៤ ថ្ងៃ តាមសេចក្តីអញ្ជើញរបស់លោកឧបនាយករដ្ឋមន្រ្តីនិងរដ្ឋមន្រ្តីការពារប្រទេស ទា បាញ់ នៃកម្ពុជា។ ក្នុងពេលស្នាក់នៅកម្ពុជាលោក លាងLiang បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការយោធាមួយជាមួយលោក ទា បាញ់ ហើយបានជួបសន្ទនារាក់ទាក់ជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។
លោក លាងLiang បានជួបជាមួយបានជួបជាមួយរដ្ឋមន្រ្តីការពារប្រទេស សឹង្ហបូរី លោក ង អេង ហេនNg Eng Hen កាលពីថ្ងៃអង្គារនៅក្រុងភ្នំពេញហើយបានប្តូរយោបល់គ្នាអំពីបញ្ហានៃផលប្រយោជន៍រួម៕
ពិភពលោក៖ អង្គការសហប្រជាជាតិសម្រាប់ស្បៀងអាហារនិងកសិកម្ម FAOប្រាប់ឲ្យដឹងថាការអភិវឌ្ឍប្រកបដោយនិរន្តភាពមិនអាចកើតមានឡើងបានទេ ប្រសិនបើភាពអត់ឃ្លាននិងការខ្វះខាតអាហាររូបត្ថម្ភមិនអាចលប់បំបាត់ចោលអស់ទេនោះ។
នៅក្នុងសេចក្តីរាយការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃពុធ ម្សិលម៉ិញ លោកចូស ក្រាហ្ស៊ីយ៉ាណូ ដា ស៊ីលវ៉ាJose Graziano da Silva ប្រធានអង្គការ FAO មានប្រសាសន៍ថា កាអភិវឌ្ឍ មិនអាចចាត់ថាមាននិរន្តភាពបានទេ ខណៈពេលដែលមនុស្សប្រហែលម្នាក់ក្នុងមនុស្ស៧នាក់នៅក្នុងពិភពលោក ត្រូវរងគ្រោះដោយសាការខ្វះអាហាររូបត្ថម្ភនោះ។
លោកបានអំពាវនាវឲ្យមានការបង្កើនផលិតផលកសិកម្ម ហើយនៅខណៈនោះដែរ មានការថែរក្សាបរិស្ថានដើម្បីចិញ្ចឹមប្រជាពលរដ្ឋដែលត្រូវគេរំពឹងនឹងមានដល់ទៅ៩ពាន់លាននាក់នៅឆ្នាំ២០៥០។ ដើម្បីចិញ្ចឹមប្រជាពលរដ្ឋអង្គការ FAOបង្ហាញឲ្យដឹងថាគេចាំបាច់បង្កើនទិន្នផលកសិកម្មយ៉ាងហោចណាស់ក៏៦០ភាគរយ ដែរនៅក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ខាងមុខនេះ។
សេដ្ឋវិទូជាន់ខ្ពស់ម្នាក់របស់អង្គការ FAO បានប្រាប់ VOA ថាទីភ្នាក់ងារម្ហូបអាហាររបស់អង្គការសហប្រជាជាតិ ត្រូវតែធ្វើឲ្យប្រាកដថា ការលប់បំបាត់ភាពអត់ឃ្លាននៅតែមានសារៈសំខាន់ជាទីបំផុត៕
ចិន៖ ប្រទេសចិនបានច្រានចោលសេចក្តីរាយការណ៍ព័ត៌មានរបស់ជប៉ុន ដែលថ្លែងថា អ្នកការទូតចិនម្នាក់បានធ្វើចារកម្មលើពាណិជ្ជករនិងអ្នកនយោបាយក្នុងប្រទេសជប៉ុន។
អ្នកនាំពាក្យក្រសួងការបរទេសលីវ វៃមិន Liu Weimin ថ្លែងកាលពីថ្ងៃពុធថា ពាក្យចោទប្រកាន់ប្រឆាំងអ្នកការទូត ដែលលោកសំគាល់ឈ្មោះថាលី ជុងគួង Li Chunguang គឺគ្មានហេតុផលសោះ។
ប៉ាគីស្ថាន៖ វេជ្ជបណ្ឌិតប៉ាគិស្ថានដែលបានជួយស.រ.អតាមដាន អូសាម៉ា ប៊ីន ឡាដិនOsama bin Laden បានទទួលទោសជាប់ពន្ធនាគារ មិនមែនដោយសារធ្វើការជាមួយភ្នាក់ងារសេអ៊ីអា ទេ តែចំពោះការទាក់ទងជាមួយជនសកម្មប្រយុទ្ធទៅវិញ។ កាលពីសប្តាហ៍មុនតុលាការកុលសម្ព័ន្ធមួយបានកាត់សេចក្តីឲ្យលោកសាគី អាហ្រ្វ៊ីឌី Shakil Afridi មានទោសជាប់គុក ៣៣ ឆ្នាំ ពីបទធ្វើយុទ្ធនាការចាក់ថ្នាំក្លែងក្លាយមួយដើម្បីជួយទីភ្នាក់ងារសេអ៊ីអា ប្រមូលយកគំរូDNA ពីមេដឹកនាំអាល់កៃដាal-Qaida និងគ្រួសារសម្រាប់បញ្ជាក់វត្តមានរបស់ប៊ីន ឡាដិន bin Laden នៅក្នុងផ្ទះមួយក្នុងទីក្រុងអាបុត្តាបាត Abbottabad ប្រទេស ប៉ាគិស្ថាន។
អាហ្វហ្កានិស្ថាន៖ អ.ស.បនិយាយថាចំនួនជនស៊ីវិលស្លាប់នៅក្នុងសង្គ្រាមមួយទសវត្យរ៍របស់អាហ្វហ្កានិស្ថាន បានចុះថយជាង២០% ក្នុងពេលបួនខែដំបូងនៃឆ្នាំនេះ បើប្រៀបធៀបទៅនិងរយៈពេលដដែលកាលពិឆ្នាំ ២០១១។
ស៊ីរី៖ ជំនួយការរបស់ប្រេសិតអន្តរជាតិលោក ខូហ្វ៊ី អាណាន់Kofi Annan បានរាយការណ៍ត្រួសៗជូនក្រុមប្រឹក្សាសន្តិសុខអ.ស.ប ដែលមានសមាជិក១៥ប្រទេស ស្តីអំពីទស្សនកិច្ចរបស់លោកអាណាន់Annan ទៅកាន់ប្រទេសស៊ីរីដែលធ្វើឲ្យអ្នកការទូតម្នាក់ ហៅស្ថានការណ៍បច្ចុប្បន្នថាជា«ចំណុចដ៏ទាបបំផុតនៅក្នុងជម្លោះ»ក្នុងប្រទេសនេះ។
លីប៊ីរី៖ តុលាការពិសេសមួយបានកាត់សេចក្តី អតីតប្រធានាធិបតី ប្រទេស លីប៊ីរីLiberia, លោកឆាល ថាយល័រCharles Taylor ឲ្យជាប់ពន្ធនាគារ ៥០ ឆ្នាំអំពីបទឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។
ទីបេ៖ ក្រុមនិរទេសខ្លួននិយាយថាម្តាយម្នាក់ដែលមានកូនបីនាក់ នៅក្នុងតំបន់មួយក្នុងប្រទេសចិនភាគនិរតីដែលមានជនជាតិទីបេ រស់នៅច្រើន បានបាត់បង់ជីវិតបន្ទាប់ពីគាត់បានដុតខ្លួនហាក់ដូចជាក្នុងគោលបំណងតវ៉ាប្រឆាំងការគ្រប់គ្រងរបស់ចិន។