យន្តហោះ​គ្មាន​អ្នក​បើកបរ​សម្រាប់​បេសកម្ម​ក្រៅ​ប្រទេស​ត្រឹមត្រូវ​តាម​ច្បាប់៖ ទីប្រឹក្សា​ជាន់​ខ្ពស់​អាមេរិក

នៅក្នុង​រូបថត​ឯកសារ​ថ្ងៃទី៣១ មករា ២០១០ នេះ យន្តហោះ​គ្មាន​អ្នកបើកបរ​របស់​អាមេរិក​មួយ​គ្រឿង​ហោះកាត់​ផ្លូវអាកាស​ Kandahar នៅ​ភាគខាង​ត្បូង​អាហ្វហ្គានីស្ថាន នៅ​រាត្រី​ដែល​មាន​ពន្លឺខែ។ ជាញឹកញាប់ ​យន្តហោះ​ចម្បាំង​នេះ​ត្រូវ​បាន​គេហៅថា​ជាអាវុធ​ជម្រើស​របស់​រដ្ឋបាល​

nថ្លែង​នៅ​ក្នុង​ព្រឹត្តិការណ៍​មួយ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ​កាល​ពី​ថ្ងៃ​ច័ន្ទ​ លោក​ ចន​ប្រេណាន់ ​មន្ត្រី​សេតវិមាន​បាន​សរសើរ​អ្វី​ដែល​លោក​បាន​ហៅ​ថា​ការ​វាយ​ប្រហារ​ដោយ​យន្តហោះ​គ្មាន​អ្នក​បើក​ដែល​មាន​លក្ខណៈ​ដូច​ជា ​«ការ​វះកាត់​ចំ​គោលដៅ​ដោយ​កាំរស្មី​ laser» ដើម្បី​កាត់​យក​ចេញ​ «ដុំ​ពក​មហារីក»​ នៃ​ភេរវកម្ម​ដោយ​មិន​បំផ្លាញ ​«ជាលិកា​ស៊ីវិល» នៅ​ជុំវិញ​វា។​

លោក​ប្រេណាន់​ បាន​មាន​ប្រសាសន៍​ថា​ទោះបី​ជា​នៅ​ពេល​ខ្លះ​មាន​ជនស៊ីវិល​ស្លាប់​ក៏​ដោយ​ក៏​កាល​ពី​មុន​មិន​ដែល​មាន​អាវុធ​ណាមួយ​ដែល​អនុញ្ញាត​ឱ្យ​អាមេរិក​បញ្ជាក់​អត្តសញ្ញាណ​មេដឹកនាំ​ អាល់កៃដា​ ​ម្នាក់​ដោយ​ប្រុង​ប្រយ័ត្ន​ ហើយ​យក​ជន​នេះ​ជា​គោល​ដៅ​នៃ​ការ​វាយ​ប្រហារ​ខណៈ​ដែល​ធ្វើ​ឱ្យ​ការ​ខូចខាត​ដែល​ក្នុង​ពេល​នោះ​មានតិច​បំផុត។

អ៊ុយក្រែន៖ ​បាន​ហៅ​ថា​ជា​«​កលល្បិច​ស​ង្គ្រាម​ត្រជាក់​នូវ​វិធានការ​មួយ​ដោយ​ពួក​មន្ត្រី​ជាន់​ខ្ពស់​សហភាព​អឺរ៉ុប​ដែល​ធ្វើ​ពហិការ​មិន​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​នានា​ក្នុង​ប្រទេស​អ៊ុយក្រែន ​ដើម្បី​តវ៉ា​ដល់​ការ​ដាក់​គុក​និង​ការ​ប្រព្រឹត្ត​ទៅ​លើ​លោកស្រី​អតីត​នាយក​រដ្ឋមន្ត្រី​ យូលា ទីម៉ូសេនកូ​។​

លោក​ អីឡេ វ៉ូឡូស៊ីន ​អ្នក​នាំពាក្យ​ក្រសួង​ការអ៊ុយក្រែន ​បាន​និយាយ​ថា​លោក​សង្ឃឹម​ថា​របាយការណ៍​ដែល​ថា​លោក​ស្រី​ Angela Merkel ​អធិការបតី​អាល្លឺម៉ង់​នឹង​មិន​ទៅ​មើល​ការ​ប្រកួត​កីទ្បា​បាល់​ទាត់​ទ្វីប​អឺរ៉ុប​ឆ្នាំ​២០១២​ដែល​ត្រូវ​ចាត់​ចែង​ដោយ​អ៊ុយក្រែន ​គ្មាន​អ្វី​ក្រៅ​ពី​ការ​និយាយ​ប៉ាន់​ស្មាន​ដោយ​កាសែត​ទេ។ លោក​បាន​សុំ​ឱ្យអាល្លឺម៉ង់​កុំ​ប្រើ​វិធី​ក្នុង​សម័យ​សង្គ្រាម​ត្រជាក់​ដែល​យក​កីទ្បា​ជា​ចំណាប់​ខ្មាំង​ខាង​នយោបាយ។​

លោក​ ចូសេ មានូអ៊ែល បារ៉ូសូ​Jose Manuel Barroso ​ប្រធាន​គណៈកម្មការ​សហភាព​អឺរ៉ុប​បាន​និយាយ​ថា​លោក​នឹង​ធ្វើ​តាម​លោកស្រី​ វីវាន រ៉េឌីង​Viviane Reding ​ស្នងការ​យុត្តិធម៌​នៃ​សហភាព​អឺរ៉ុប​ដែល​បាន​ថ្លែង​ថា​លោកស្រី​នឹង​មិន​ចូល​រួម​ក្នុង​ពិធី​បើក​ការ​ប្រកួត​កីទ្បា​នេះ​ទេ។

ស៊ីរី៖ ក្រុមសកម្មជន​ស៊ីរី​មួយ​បាន​និយាយ​ថា​ការ​វាយ​ប្រហារ​២​លើក​ដោយ​គ្រាប់​បែក​នៅ​ជិត​អគារ​សន្តិសុខ​ក្នុង​ក្រុង​អ៊ីតលីប​ នា​ប៉ែក​ពាយ័ព្យ​ប្រទេស​បាន​បណ្តាល​ឱ្យ​មនុស្ស​យ៉ាង​តិច​ណាស់​២០​នាក់​ស្លាប់ ​នៅ​ពេល​ដែល​យុទ្ធនាការ​បំផ្ទុះ​គ្រាប់​បែក​ប្រឆាំង​នឹង​ទី​ដៅ​របស់​រដ្ឋាភិបាល​ស៊ីរី​បាន​កើន​ខ្លាំង​ទ្បើង​ៗ។​

នីហ្សេរីយ៉ា៖ អាជ្ញាធរ​នៅ​ផ្នែក​ខាង​កើត​នៃ​ប្រទេស​នីហ្សេរីយ៉ា បាន​និយាយ​ថា​ការ​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​មួយ​ដែល​បាន​យក​មន្ត្រី​ប៉ូលីស​ម្នាក់​ជា​គោល​ដៅ​នៃ​ការ​វាយ​ប្រហារ​បាន​បណ្តាល​ឱ្យ​មនុស្ស​១១​នាក់​ស្លាប់។​

សហរដ្ឋអាមេរិក៖ លោក​ប្រធានាធិបតីបារ៉ាក់ ​អូបាម៉ា​ និង​លោក​នាយក​រដ្ឋមន្ត្រី​ជប៉ុន​យូស៊ីហ៊ីកូ ណូដា ​បាន​ប្រកាស​អំពី​ទស្សនវិស័យ​រួម​គ្នា​ថ្មី​មួយ​ដែល​បាន​ត្រូវ​រចនា​ទ្បើង​ដើម្បី​ពង្រឹង​សម្ព័ន្ធភាព​របស់​ប្រទេសពួក​គេ​ទាំងពីរដែល​បាន​ចុះ​ខ្សោយ​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​នេះ​និង​ជួយ​ធ្វើ​ឱ្យតំបន់​អាស៊ីប៉ាស៊ីហ្វិក​មាន​ភាព​ល្អ​ប្រសើរ​ជាង​មុន។​

តៃវ៉ាន់៖ សមាជិក​សភា​កោះ​តៃវ៉ាន់​មួយ​ក្រុម​បាន​ទៅ​ទស្សនា​ប្រជុំ​កោះ​មាន​ជម្លោះ​មួយ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ដើម្បី​បង្ហាញ​ជាថ្មី​ការ​ទាមទារ​របស់​តៃវ៉ាន់​ក្នុង​តំបន់​នោះ។​

ឥណ្ឌា៖​ អាជ្ញាធរ​បាន​និយាយ​ថា​មាន​មនុស្ស​យ៉ាង​តិច​ណាស់​៦៨​នាក់​បាន​ស្លាប់​ហើយ​១៣០​នាក់់​ទៀត​បាន​បាត់​ខ្លួន ​ក្រោយ​ពី​នាវា​ចម្លង​មួយ​គ្រឿង​បាន​ក្រទ្បាប់​លិច​ក្នុង​ប៉ែក​ឦសាន​នៃប្រទេស។

ចិន៖ លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិកបាន​ប្រកែក​មិន​ព្រម​បញ្ជាក់​ថា​តើ​អ្នក​ប្រឆាំង​ចិន​ពិការ​ភ្នែក​ម្នាក់​ដែល​បាន​រត់​គេច​ខ្លួន​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ចេញ​ពី​ការ​ឃុំឃាំង​ក្នុង​ផ្ទះ​ក្នុង​ក្រុង​ប៉េកាំង​ឋិត​នៅ​ក្រោម​កិច្ច​ការពារ​របស់​អាមេរិកយ៉ាងណា​ឬ​បែប​ណា​។​

បង់ក្លាដេស៖ ពួក​ប៉ូលីស​បាន​ចោទ​ប្រកាន់​ពួក​សកម្មជន​ប្រឆាំង​យ៉ាង​តិច​ណាស់​២៨​នាក់បង់ក្លាដេស ​ក្រោយ​ពី​មាន​ការ​បំផ្ទុះ​គ្រាប់​បែកមួយ​ចំនួន​ក្នុង​រដ្ឋធានី។