Your browser doesn’t support HTML5
អ្នកវិភាគឯករាជ្យបានអះអាងថា សាលក្រមសម្រាប់អតីតមេដឹកនាំខ្មែរក្រហម ដាក់ទោសមួយជីវិតដល់ជនជាប់ចោទពីរនាក់ថ្ងៃនេះ ជាមេរៀនប្រវត្តិសាស្ត្រ សម្រាប់អ្នកដឹកនាំជំនាន់ក្រោយឲ្យដឹងថាការសម្រេចចិត្តខុសវានាំឲ្យមានផលវិបាករាប់ជំនាន់។ នេះជាការអះអាងរបស់លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគ ឯករាជ្យក្នុងប្រទេសកម្ពុជាដែលជាវាគ្មិននៃកម្មវិធីហេឡូវីអូអេកាលពីថ្ងៃ ព្រហស្បតិ៍ទី៧ ខែសីហា ឆ្នាំ២០១៤ ស្តីអំពី«សាលក្រមឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិនិងយុត្តិធម៌ក្រោយរយៈពេលជាងបីទសវត្សរ៍»។
លោកថ្លែងថា ការសម្រេចចិត្តខុសក្នុងសម័យខ្មែរក្រហមដែលមានការកាប់សម្លាប់ពលរដ្ឋជាង១.៧លាននាក់ និងទុក្ខវេទនារបស់ពលរដ្ឋនិងការប៉ះពាល់ ដល់ការកសាងនឹងការអភិវឌ្ឍប្រទេសជាតិជាដើម។ ហើយទីបំផុតមេដឹកនាំ ជាន់ខ្ពស់បំផុតទាំងពីរនាក់គឺ នួន ជា និង ខៀវ សំផន ដែលនៅរស់រានមានជីវិត ត្រូវគេកាត់ទោសដាក់គុកអស់មួយជីវិតនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៤ ក្រោយរយៈពេលជាងបីទសវត្សរ៍។
លោកថាយុត្តិធម៌ដែលកើតចេញពីសាលក្រមនៅថ្ងៃនេះមិនមែនជាយុត្តិធម៌គ្រប់គ្រាន់ដែលពលរដ្ឋចង់បានទេ។
សូមចុចស្តាប់ការបកស្រាយទាំងស្រុងក្នុងកម្មវិធីហេឡូវីអូអេនៅផ្នែកខាងលើអត្ថបទ៕
Your browser doesn’t support HTML5