កម្រងរូបភាព៖ បូជនីយដ្ឋានគោរពប្រវត្តិសាស្ត្រនៃជនភៀសខ្លួនខ្មែរលើទឹកដីអាមេរិក
បូជនីយដ្ឋានដែលបង្ហាញរូបស្ត្រីជនភៀសខ្លួនខ្មែរម្នាក់កំពុងពរកូននៅក្នុងដៃ ត្រូវបានសាងសង់ឡើង នៅទីក្រុងឡូវែល រដ្ឋម៉ាសាឈូសេត (Massachusetts) សហរដ្ឋអាមេរិក ដើម្បីរំឭកប្រវត្តិនៃជនភៀសខ្លួនខ្មែរមកទឹកដីសហរដ្ឋអាមេរិក នៅថ្ងៃអាទិត្យ ទី២៤ ខែកញ្ញា ឆ្នាំ២០១៧។ (រូបថតដកស្រង់ពីហ្វេសប៊ុក)
ពលរដ្ឋខ្មែរអាមេរិកាំងនៅទីក្រុងឡូវែល ជាមួយលោក Rodney Elliott ចូលរួមពិធីសម្ពោធបូជនីយដ្ឋានជនភៀសខ្លួនខ្មែរ នៅសាលាក្រុងឡូវែល នៅថ្ងៃអាទិត្យ ទី២៤ ខែកញ្ញា ឆ្នាំ២០១៧។ (រូបថតដកស្រង់ពីហ្វេសប៊ុក Kimyoung Chea)
ឈ្មោះអ្នកចូលរួមជាវិភាគទានត្រូវបានឆ្លាក់នៅលើដុំឥដ្ឋនៃជុំវិញបូជនីយដ្ឋានជនភៀសខ្លួនខ្មែរ ដែលត្រូវបានសាងសង់ឡើងដើម្បីរំឭកប្រវត្តិសាស្ត្រនៃជនភៀសខ្លួនខ្មែរនៅទឹកដីសហរដ្ឋអាមេរិក នៅទីក្រុងឡូវែល រដ្ឋម៉ាសាឈូសេត កាលពីថ្ងៃអាទិត្យ ទី២៤ ខែកញ្ញា ឆ្នាំ២០១៧។ (រូបថតដកស្រង់ពីហ្វេសប៊ុក Sovanna Devin Pouv)
បូជនីយដ្ឋានដែលបង្ហាញរូបស្ត្រីជនភៀសខ្លួនខ្មែរម្នាក់កំពុងពរកូននៅក្នុងដៃ ត្រូវបានសាងសង់ឡើង នៅទីក្រុងឡូវែល រដ្ឋម៉ាសាឈូសេត (Massachusetts) សហរដ្ឋអាមេរិក ដើម្បីរំឭកប្រវត្តិនៃជនភៀសខ្លួនខ្មែរមកទឹកដីសហរដ្ឋអាមេរិក នៅថ្ងៃអាទិត្យ ទី២៤ ខែកញ្ញា ឆ្នាំ២០១៧។ (រូបថតដកស្រង់ពីហ្វេសប៊ុក Rodney Elliott)
លោក Rodney Elliott អតីតចៅហ្វាយក្រុងឡូវែល (ឆ្វេង) និងលោក យ៉ារី លីវ៉ាន់ (Yary Livan) សាស្ត្រាចារ្យខ្មែរដ៏មានកេរ្តិ៍ឈ្មោះមួយរូបផ្នែកកុលាលភាជន៍នៃមហាវិទ្យាល័យសហគមន៍ Middlesex Community College ក្នុងឱកាសសម្ពោធបូជនីយដ្ឋានជនភៀសខ្លួនខ្មែរ នៅសាលាក្រុងឡូវែល។ លោក Elliott បានផ្តួចផ្តើមការសាងសង់បូជនីយដ្ឋានជនភៀសខ្លួនខ្មែរ ដោយមានការចូលរួមជាវិភាគទាន និងគាំទ្រពីពលរដ្ឋខ្មែរអាមេរិកាំង និងពលរដ្ឋអាមេរិកាំងទូទៅ នៅទីក្រុងឡូវែល រដ្ឋម៉ាសាឈូសេត។ (រូបថតដកស្រង់ពីហ្វេសប៊ុក Rodney Elliott)
លោក យ៉ារី លីវ៉ាន់ (Yary Livan) សាស្ត្រាចារ្យខ្មែរដ៏មានកេរ្តិ៍ឈ្មោះមួយរូបផ្នែកកុលាលភាជន៍នៃមហាវិទ្យាល័យសហគមន៍ Middlesex Community College ថ្លែងនៅក្នុងឱកាសសម្ពោធបូជនីយដ្ឋានជនភៀសខ្លួនខ្មែរ នៅសាលាក្រុងឡូវែល កាលពីថ្ងៃអាទិត្យ ទី២៤ ខែកញ្ញា ឆ្នាំ២០១៧។ បូជនីយដ្ឋានជនភៀសខ្លួនខ្មែរនេះ គឺជាស្នាដៃឆ្លាក់របស់លោក និងក្រុមការងាររបស់លោក យ៉ារី។ (រូបថតដកស្រង់ពីហ្វេសប៊ុក Paul Ratha Yem
លោក Paul Ratha Yem បេក្ខជនខ្មែរអាមេរិកាំងដែលឈរឈ្មោះសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាក្រុងឡូវែលឆ្នាំ២០១៧ (អាវធំពណ៌ខៀវ) បានចូលរួមក្នុងពិធីសម្ពោធបូជនីយដ្ឋានជនភៀសខ្លួនខ្មែរ នៅសាលាក្រុងឡូវែល នៅថ្ងៃអាទិត្យ ទី២៤ ខែកញ្ញា ឆ្នាំ២០១៧។ (រូបថតដកស្រង់ពីហ្វេសប៊ុក Paul Ratha Yem)
ពលរដ្ឋខ្មែរអាមេរិកាំងនៅទីក្រុងឡូវែល ជាមួយលោក Rodney Elliott ចូលរួមពិធីសម្ពោធបូជនីយដ្ឋានជនភៀសខ្លួនខ្មែរ នៅសាលាក្រុងឡូវែល នៅថ្ងៃអាទិត្យ ទី២៤ ខែកញ្ញា ឆ្នាំ២០១៧។ (រូបថតដកស្រង់ពីហ្វេសប៊ុក Rodney Elliott)