ជម្រើស​ថា​តើ​ត្រូវ​ដាក់​ខ្លួន​ឲ្យ​បុគ្គល​គ្រប់គ្រង ឬ​ប្រជាពលរដ្ឋ​ជា​អ្នក​គ្រប់គ្រង?

  • អ៊ឹម សុធារិទ្ធ

ព្រះតេជគុណ​ ហឿន សំនៀង (រូបថត​ដោយ​ព្រះតេជគុណ​ហឿន សំនៀង)

ព្រះតេជគុណ​សំនៀង បាន​មាន​សង្ឃដីកា​ថា «បើយើង​បម្រើ​បុគ្គល​ វា​បាន​ប្រយោជន៍​ត្រឹម​តែ​បុគ្គល។ បើយើង​យក​ចំណេះ​ដឹង​ទៅ​បម្រើ​ប្រទេស​ជាតិ វានឹង​បាន​ប្រយោជន៍​ដល់​ប្រទេស​ជាតិ»។
វ៉ាស៊ីនតោន៖ ព្រះពុទ្ធ​សាសនា​ត្រូវ​បាន​មើល​ឃើញ​ថា បាន​ចូលរួម​អភិវឌ្ឍ​សង្គម​គួរ​ឲ្យ​កត់សម្គាល់។ ជា​អាថ៌ ព្រះតេជគុណ​ ហឿន សំនៀង ដែល​ប្រសូត្រ​នៅ​ឆ្នាំ ១៩៨០ នោះ បាន​បង្កើត​សមាគម​ជីវិត និង​ក្តី​សង្ឃឹម និង​ជា​នាយក​ប្រតិបត្តិ​នៃ​សមាគម​នេះ​តាំងពី​ឆ្នាំ ២០០៥។ ​សមាគមន៍​នេះ​បាន​ជួយ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ និង​ផ្តល់​ក្តី​សង្ឃឹម​ដល់កុមារ និង​ស្រ្តី​ក្រីក្រ​កម្ពុជា​ជា​ច្រើន​តាម​រយៈ​គម្រោង​មជ្ឈមណ្ឌល​អភិវឌ្ឍ​កុមារ​កំព្រា​ កម្មវិធី​បណ្តុះ​បណ្តាល​ដេរ​ប៉ាក់ ភាសា​បរទេស និង​គម្រោង​និរន្តរភាព​សហគមន៍។ បច្ចុប្បន្ន​ព្រះតេជគុណ​ ហឿន សំនៀង ​កំពុង​សិក្សា​យក​បរិញ្ញាបត្រ​ជាន់​ខ្ពស់ (អនុបណ្ឌិត) នៅ​សាកល​វិទ្យាល័យ​ហាវដ (Harvard) ដ៏​ល្បីល្បាញ​របស់​សហរដ្ឋ​អាមេរិក។ ព្រះតេជគុណ​ក៏មាន​ស្នាដៃ​ជា​ច្រើន​ទៀត​ក្នុង​ការ​អភិវឌ្ឍ​សង្គម​ដូចជា ធ្វើ​ជា​ចៅអធិការ​រង​នៅ​វត្ត​ដំណាក់​ខេត្ត​សៀមរាប ប្រធាន​គណៈកម្មការ​នាយក​នៃ​អង្គការ​ ហ្យូររ៉េដូ (HURREDO) ប្រធាន​បណ្តាញ​អង្គការ​ក្រៅ​រដ្ឋាភិបាល​នៅ​ខេត្ត​សៀមរាប ប្រធាន​បណ្តាញ​សង្គម​ស៊ីវិល​ប្រឆាំងនឹង​ពលកម្ម​កុមារ​នៅ​ខេត្ត​សៀមរាប និង​ប្រធាន​សាខា​កម្មវិធី​មជ្ឈមណ្ឌល​សង្គ្រោះ​កម្ពុជា​។ល។

នៅ​ក្នុង​កម្ម​វិធី​សំឡេង​ជំនាន់​ថ្មី​ទី​១២​នេះ ព្រះតេជគុណ​សំនៀង បាន​មាន​សង្ឃដីកា​ថា «បើយើង​បម្រើ​បុគ្គល​ វា​បាន​ប្រយោជន៍​ត្រឹម​តែ​បុគ្គល។ បើយើង​យក​ចំណេះ​ដឹង​ទៅ​បម្រើ​ប្រទេស​ជាតិ វានឹង​បាន​ប្រយោជន៍​ដល់​ប្រទេស​ជាតិ។ ដូច្នេះវាអាស្រ័យ​លើ​បុគ្គល​ម្នាក់ៗ [ថាតើត្រូវ] ឲ្យ​តម្លៃ​ខ្លួន​ឯង​ត្រឹម​តែ​ជា​ខ្ញុំ​របស់​បុគ្គល ឬ​ក៏​ជាខ្ញុំ​របស់​ជាតិ​យើង។ បើ​យើង​ដាក់​តម្លៃ​ខ្លួន​យើង​ធ្វើ​ជា​មនុស្ស​របស់​បុគ្គល​ យើង​ត្រូវ​បាន​បុគ្គល​គ្រប់​គ្រង ហើយ​បើ​យើង​ធ្វើ​ខ្លួន​យើង​ជា​មនុស្ស​របស់​ប្រ​ទេស​យើង ប្រជា​ជន​របស់​យើង​ជា​អ្នក​គ្រប់​គ្រង​យើង»។

Your browser doesn’t support HTML5

ជម្រើស​ថា​តើ​ត្រូវ​ដាក់​ខ្លួន​ឲ្យ​បុគ្គល​គ្រប់គ្រង ឬ​ប្រជាពលរដ្ឋ​ជា​អ្នក​គ្រប់គ្រង?