ព័ត៌មាន​អន្តរជាតិ៖ ២៣ វិច្ឆិកា

ខៀវ សំផន​ អាយុ​៨០ឆ្នាំ​ ជា​អតីត​គណ:ប្រធានរដ្ឋ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ខ្មែរ​ក្រហម។​

ព័ត៌មានចុងក្រោយបំផុត៖

កម្ពុជា៖ អតីត​គណ:ប្រធានរដ្ឋ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ខ្មែរ​ក្រហម​ ដែល​កំពុងតែ​ត្រូវ​កាត់​សេចក្ដី​ក្នុង​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិប្រកែក​ថា​ មិន​បាន​ចូល​រួម​ក្នុង​អំពើ​ឃោរឃៅ​ទេ។

លោក​ខៀវ សំផន​ដែល​មាន​អាយុ​៨០ឆ្នាំ​ ជំរាប​តុលាការ​ដែល​អសប​គាំទ្រ​នៅ​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ពុធ​ថា​ ការ​អះអាង​ប្រឆាំង​រូប​លោក​ យោង​ទៅ​តាម​ព័ត៌មាន​អាក្រក់។ លោក​ចោទ​ព្រះរាជអាជ្ញា​ថា​ ប្រឌិត​ព័ត៌មាន​ដើម្បី​ធ្វើ​ឲ្យ​លោក​មាន​ទោស។

គាត់​និយាយ​ថា​ពេល​ខ្ញុំ​ស្ដាប់​អស់លោក​ដែល​ប្រើ​រឿងរ៉ាវ​យ៉ាង​ប៉ិន​ប្រសប់​ ដើម្បី​ធ្វើ​ឲ្យ​គេ​ជឿថា​វា​ជា​រឿង​ពិត​ ខ្ញុំ​យល់ថា​អស់លោក​ពិត​ជា​ចង់​ដាក់​ក្បាល​របស់​ខ្ញុំ​លើ​ក្ដារ​កាត់​ក្បាល។

អេហ្ស៊ីប៖ វិបត្ដិន​យោបាយ​នៃ​ប្រទេស​អេហ្ស៊ីប​ កាន់​តែ​ធ្ងន់ធ្ងរ​ឡើង​ ក្រោយ​ពី​អ្នក​តវ៉ា​រាប់​ម៉ឺន​នាក់​នៅ​ទី​លាន​តារៀ​ទាម​ទារ​ឲ្យ​ក្រុម​ឧត្ដមសេនីយ៍​ថ្នាក់​ខ្ពស់​ ចុះ​ចេញ​ពី​តំណែង។ ពួក​គេ​ប្រកែក​មិន​ទទួល​យក​សំណើ​របស់​ក្រុម​ប្រឹក្សា​យោធា​កាន់កាប់​អំណាច​ថា​ ខ្លួន​នឹង​ពន្លឿន​អន្ដរកាល​ទៅ​កាន់​របប​ស៊ីវិល។

យេម៉េន៖ លោក​ Ali Abdullah Saleh​ ប្រធានាធិបតី​នៃ​ប្រទេស​យេម៉េន​ កំពុងតែ​ស្ថិត​នៅ​ទីក្រុង​រីយ៉ាត​ ដើម្បី​ចុះ​ហត្ថ​លេខា​លើ​ផែនការ​ដែល​ប្រទេស​នៅ​ឈូង​សមុទ្រ​ Perse​បាន​គាំទ្រ​ សុំ​ឲ្យ​លោកផ្ទេរ​អំណាច​ទៅ​ឲ្យ​អនុប្រធានាធិបតី​របស់​លោក។ ការ​ធ្វើ​ដូច្នេះ​គឺ​ដើម្បី​ឲ្យ​មាន​ការ​បង្កើត​រដ្ឋាភិបាល​ឯកភាព​ ដែល​នឹង​ខំ​ប្រឹង​ប្រែង​បញ្ចប់​វិបត្ដិ​នយោបាយ​ជាតិ​មួយ​ ដែល​មាន​មក​១០​ខែ​ហើយ។

លីប៊ី៖ ក្រុម​មេ​ដឹកនាំ​ជីវពល​លីប៊ី​ ដែល​ជួយ​រំលំអតីត​មេដឹក​នាំ​ Moammar Gadhafi ​នៅ​ក្នុង​ការ​បះបោរ​នៅ​ឆ្នាំ​នេះ​ បាន​ទទួល​តំណែង​ផ្នែក​សន្ដិសុខ​ថ្នាក់​ខ្ពស់​នៅ​ក្នុង​គណ:រដ្ឋមន្ដ្រី​ថ្មី​ដែល​ក្រុម​ប្រឹក្សា​អន្ដរកាល​ជាតិ​បាន​តែងតាំង។

សរអា៖ បេក្ខជន​មក​ពី​គណបក្ស​សាធារណ: ​រដ្ឋ​ជជែក​ដេញ​ដោល​គ្នា​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​នៅ​ថ្ងៃ​អង្គារ​តាម​ទូរទស្សន៍​ អំពី​មធ្យោបាយ​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រទេស​ប៉ាគីស្ថាន​ អាហ្វហ្កានីស្ថាន​ហើយនឹង​កម្មវិធី​នុយក្លេអ៊ែរ​នៃ​ប្រទេស​អ៊ីរ៉ង់។

ប៉ាគីស្ថាន៖ ប្រទេស​ប៉ាគីស្ថាន​មាន​ឯក​អគ្គរដ្ឋទូត​ថ្មី​ប្រចាំ​សរអា​ ក្រោយ​ពី រឿង​ចម្រូងចម្រាស់​អំពី​អនុសារណ:សុំ​ឲ្យ​សរអា​ជួយទប់ទល់​នឹង​យោធា​ដ៏​មាន​អំណាច​នៃ​ប្រទេស​នេះ។

ប៉ាគីស្ថាន៖ យោធា​នៃ​ប្រទេស​ប៉ាគីស្ថានបដិសេធ​សេចក្ដី​រាយការណ៍​របស់​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ដែល​ថា ខ្លួន​ធ្វើ​ការ​ចរចា​គ្នា​ជា​មួយ​ពួក​តាលីបាន​ ឬ​ក៏​ជាមួយ​ក្រុម​សកម្ម​ប្រយុទ្ធ​ដែល​ជា​សាខា​របស់​ពួក​នោះ។

ព័ត៌មាននៅពេលមុននេះ៖

មន្រ្តី​ប៉ូលីស​ម៉ាឡេស៊ី​បង្រ្កាប​ហ្វូង​បាតុករ​ដោយ​បាញ់​ឧស្ម័ន​ឲ្យ​ហូរ​ទឹក​ភ្នែក​នៅ​ឯសម្ព័ន្ធ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយស្អាតស្អំ​និង​ត្រឹមត្រូវ ក្នុង​ការ​ដើរក្បួន​មួយ​ក្នុង​ក្រុងកួឡាឡាំពួរ ម៉ាឡេស៊ី ថ្ងៃ​ទី៩ កក្កដា ២០១១។

ម៉ាឡេស៊ី​៖ រដ្ឋាភិបាលម៉ាឡេស៊ីបាន​ស្នើឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ការរឹតត្បិត​លើ​ការ​ជួប​ប្រជុំ​សាធា​រ​ណៈ​ តែ​ក្រុម​ប្រឆាំង​ខ្លះ​និយាយ​ថា​ច្បាប់​ថ្មី​នឹង​ធ្វើ​ឲ្យ​មានការ​រីក​លូតលាស់​យឺត​ៗ​ដល់​សេរី​ភាព​នៃ​ការ​បញ្ចេញ​មតិនៅ​ក្នុង​ប្រទេស។

អេហ្ស៊ីប​៖ ពួក​មេដឹកនាំ​យោធា​អេហ្ស៊ីប​ បាន​ព្រម​ព្រៀង​គ្នា​បង្កើតរដ្ឋាភិបាល​ថ្មីមួយហើយ​បាន​សន្យាផ្ទេរ​អំណាចទៅ​ឲ្យរដ្ឋាភិបាល​ស៊ីវិល​នៅ​ខែ​កក្កដា​។

លីប៊ី​៖ ប្រធាន​រដ្ឋអាជ្ញា​តុលាការ​ឧក្រិដកម្ម​អន្តរជាតិ​ និយាយ​ថា​កូន​ប្រុស​របស់​ Moammar Gadhafi ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ អាច​ត្រូវ​កាត់​ទោស​នៅ​ក្នុង​ប្រទេស​លីប៊ី​ជាជាង​ក្នុងទីក្រុងឡាអេរ៍​ ដរាបណា ការកាត់ទោស​នោះ​ បំពេញ​ទៅតាម​បទដ្ឋាន​អន្តរជាតិ។

សហរដ្ឋ​អាមេរិក​៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ បារ៉ាក់​ អូបាម៉ា បាន​អំពាវនាវ​សភា​កាលពី​ថ្ងៃ​អង្គារ​ឲ្យ​បន្ត​ហើយ​នឹង​បង្កើន​ការ​កាត់​បន្ថយ​ពន្ធ​ដល់​កម្មករ​អាមេរិកាំង​ដែល​ផុត​កំណត់​នៅ​ខែ​ក្រោយ។

ស៊ីរី​៖ ប្រធានាធិបតី​ស៊ីរី Bashar al- Assad កំពុង​ប្រឈមមុខការ​កៀបសង្កត់​ពី​អន្តរជាតិ​កាន់​តែ​ខ្លាំង​ឡើងឲ្យ​បញ្ចប់ការ​បង្ក្រាប​របស់​លោកលើ​ពួក​ប្រឆាំង​នៅពេល​ដែល​ចំនួន​មនុស្ស​ស្លាប់​ពី​អំពើ​ហិង្សានៅ​ក្នុង​ប្រទេស​បន្ត​កើនឡើង។

ប៉ាគីស្ថាន​៖ យោធា​ប៉ាគីស្ថាន​បាន​ច្រាន​ចោល​សេចក្តី​រាយការណ៍​របស់​បណ្តាញ​ផ្សាយ​ព័ត៌មាន​ថា​ ខ្លួន​កំពុង​ធ្វើ​ការ​ចរចារ​សន្តិភាព​ជាមួយ​ពួក​តាលីបាន​ប៉ាគីស្ថាន​។

ក្រិក​៖ សហភាព​អឺរ៉ុប​បាន​ប្រាប់​រដ្ឋាភិបាល​ក្រិក​ថា​ខ្លួន​នឹង​មិន​ទទួល​ប្រាក់​សម្រាប់​សង​បន្តិច​ម្តងៗ​ចំនួន​១១​ពាន់​លាន​ដុល្លា​មកពី​ប្រាក់​ជួយ​សង្គ្រោះ​កាល​ពី​ឆ្នាំ​ទៅ បើ​មេដឹកនាំ​នយោបាយ​បែក​បាក់​របស់​ប្រទេស​នោះ​មិន​បាន​ចុះហត្ថ​លេ​ខា​លើ​សេចក្តី​ថ្លែង​ការណ៍​ជាលាយ​លក្ខណ៍​អក្ស​រដើម្បី​ប្តេជ្ញា​អនុវត្ត​វិធានាការណ៍​ថ្មី​តឹង​រឹង​ដើម្បី​កាត់​បន្ថយបំណុល​របស់​ប្រទេស​នោះទេ៕