ព័ត៌មានចុងក្រោយបំផុត៖
កម្ពុជា៖ ក្រុមព្រះរាជអាជ្ញានិយាយថា អតីតមេដឹកនាំខ្មែរក្រហមបីនាក់ដែលត្រូវកាត់ក្តីពីបទសម្លាប់ប្រល័យពូជសាសន៍និងប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិនៅក្នុងប្រទេសកម្ពុជា មាន «ការត្រួតត្រាទាំងស្រុង» នៅក្នុងប្រទេសក្នុងរយៈពេលនៃការគ្រប់គ្រងប្រកបដោយមហាភ័យរបស់ពួកនេះក្នុងទសវត្សរ៍ឆ្នាំ១៩៧០។
សហព្រះរាជអាជ្ញា Andrew Cayley បាននិយាយនៅថ្ងៃអង្គារនេះថា អតីតមេដឹកនាំខ្មែរក្រហមចាស់ជរា និងមានជំងឺទាំងបីនាក់នេះជាអ្នកសម្របសម្រួល «ទីវាលពិឃាត» ប្រកបដោយការបង្ហូរឈាមដែលបានបណ្តាលឱ្យមនុស្សរហូតដល់២លាននាក់បាត់បង់ជីវិត។
អេហ្ស៊ីព៖ ពួកសកម្មជនអេហ្ស៊ីពបានអំពាវនាវឱ្យមានមហាបាតុកម្មនៅថ្ងៃអង្គារនេះដើម្បីទាមទារឱ្យពួកអ្នកគ្រប់គ្រងយោធារបស់ប្រទេសប្រគល់អំណាចឱ្យអាជ្ញាធរស៊ីវិលមួយនៅពេលដែលមានភាពមិនច្បាស់លាស់ច្រើនទ្បើងៗអំពីការបោះឆ្នោតសភាដែលមានកំណត់នឹងចាប់ផ្តើមធ្វើនៅសប្តាហ៍ក្រោយ។
លីប៊ី៖ លោក Abdurrahim el-Keib នាយករដ្ឋមន្ត្រីអន្តរកាលនៃប្រទេសលីប៊ីប្រុងប្រៀបតែងតាំងគណៈរដ្ឋមន្ត្រីថ្មីមួយដែលនឹងគ្រប់គ្រងប្រទេសរហូតដល់ឆ្នាំក្រោយដែលនៅពេលនោះរដ្ឋាភិបាលនេះគ្រោងនឹងរៀបចំការបោះឆ្នោតលើកទីមួយរបស់ប្រទេសចាប់តាំងពីការបណ្តេញអ្នកកាន់អំណាចផ្តាច់ការ Moammar Gadhafi ចេញពីអំណាចកាលពីខែសីហាមក។
ស៊ិរី៖ ប្រេសិតនៃប្រទេសស៊ីរីប្រចាំអ.ស.ប.បានរិះគន់យ៉ាងខ្លាំងដល់សេចក្តីព្រាងសេចក្តីសម្រេចចិត្តមួយដោយប្រទេសអាល្លឺម៉ង់ដាក់ជូនគណៈកម្មាធិការសិទ្ធិមនុស្សនៃមហាសន្និបាតអ.ស.ប.ដែលថ្កោលទោសការបង្ក្រាប៨ខែលើបាតុកម្មរបស់ក្រុមប្រឆាំង។
សរអា៖ គណៈកម្មាធិការពិសេសរបស់សភាស.រ.អ.ដែលមានកាតព្វកិច្ចរកវិធីដើម្បីកាត់បន្ថយឱនភាពសហព័ន្ធចំនួន១,២លានលានដុល្លារក្នុងទសវត្សរ៍ខាងមុខ គ្មានជោគជ័យទេ ក្នុងការធ្វើឱ្យមានកិច្ចព្រមព្រៀងមួយ។
ព័ត៌មាននៅពេលមុននេះ៖
គុយបា ៖ រដ្ឋាភិបាលគុយបានឹងអនុញ្ញាតិឲ្យកសិករលក់ផលិតផលរបស់ខ្លួនដោយផ្ទាល់ទៅឲ្យសណ្ឋាគារនិងសហគ្រាសទេសចរណ៍ផ្សេងៗទៀតនៅក្រោមនយោបាយថ្មីដែលនឹងចូលជាធរមាននៅថ្ងៃទី១ ខែធ្នូ។
ចិន ៖ មន្រ្តីសេដ្ឋកិច្ចកំពូលចិនម្នាក់ បានអំពាវនាវឲ្យមានកិច្ចសហប្រតិបត្តិការក្នុងអំឡុងពេលនៃការចរចារជាមួយប្រតិភូសហរដ្ឋអាមេរិកកាលពីថ្ងៃច័ន្ទម្សិលម៉ិញក្នុងទីក្រុង Chengdu ភាគនារតីប្រទេសចិន។
សហរដ្ឋអាមេរិក ៖ កិច្ចខិតខំប្រឹងប្រែងរបស់សភាចុងក្រោយបង្អស់ដើម្បីកាត់បន្ថយបំណុលរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ទំនងជាបញ្ចប់ដោយបរាជ័យ។
អេហ្ស៊ីព ៖ ពួកមន្រ្តីអេហ្ស៊ីបនិយាយថា ការប៉ះទង្គិចគ្នារយៈពេល៣ថ្ងៃរវាងប៉ូលីសនិងបាតុករនិយមលទ្ធិប្រជាធិបតេយ្យបានសម្លាប់មនុស្សយ៉ាងហោចណាស់ក៏២២នាក់ដែរនៅទូទាំងប្រទេសជាតិ។
អ៊ីរ៉ង់ ៖ ប្រទេសលោកខាងលិចកំពុងបង្កើនការកៀបសង្កត់ខាងសេដ្ឋកិច្ចប្រឆាំង អ៊ីរ៉ង់នៅក្នុងការឆ្លើយតបដល់ការព្រួយកង្វល់របស់អន្តរជាតិថារដ្ឋាភិបាលទីក្រុង តេរ៉ង់កំពុងអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរ។
សហរដ្ឋអាមេរិក ៖ ប៉ូលីសក្នុងទីក្រុងញូយ៉កបានចាប់ខ្លួនបុរសម្នាក់ដែលពួកគេនិយាយថាមានផែនការវាយប្រហារការិយាល័យប្រៃសណីយ រថយន្តប៉ូលីសនិងទាហានដែលវិលត្រឡប់មកពីបម្រើការងារនៅក្នុងប្រទេសអ៊ីរ៉ាក់និងអាហ្វហ្គានីស្ថាន។
ស៊ីរី ៖ ពួកជនប្រដាប់អាវុធក្នុងតំបន់ខាងជើងស៊ីរីបានបាញ់ប្រហារកាលពីថ្ងៃច័ន្ទទៅលើក្បួនរថយន្តក្រុងដែលដឹកធម្មយាត្រាជាតិតួកគីដែលវិលត្រឡប់មកពីបុណ្យអ៊ីស្លាម Hajj នៅអារ៉ាប់ ប៊ីសាអូឌីតដោយធ្វើឲ្យមនុស្ស២នាក់រងរបួស៕