ព័ត៌មានចុងក្រោយបំផុត៖
ថៃ៖ នាយករដ្ឋមន្រ្តីថៃ Yingluck Shinawatra កំពុងអំពាវនាវឲ្យគណបក្សនយោបាយទាំងអស់រួបរួមគ្នានៅពេលដែលទាហាននិងក្រុមកម្មករកំពុងតស៊ូទប់ទំនប់ទឹកការពារទីក្រុងបាងកកពីទឹកជំនន់។
ទួរគី៖ ពួកឧទ្ទាម Kurds បានសម្លាប់ទាហានតួកគី២៦នាក់ និងធ្វើឲ្យទាហាន១៦នាក់ទៀតរងរបួសនៅជិតព្រំដែនជាមួយប្រទេសអ៊ីរ៉ាក់ ដែលនេះជាការស្លាប់ដ៏ច្រើនបំផុតនៅក្នុងការវាយប្រហារបែបនេះក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ។
អ៊ីស្រាអែល/ប៉ាឡេស្ទីន៖ ជនប៉ាឡេស្ទីនមួយក្រុមដែលគេចាត់ទុកថាជាជននិរទេសខ្លួននៅក្រោមកិច្ចព្រមព្រៀងដោះដូរអ្នកទោសជាមួយប្រទេសអ៊ីស្រាអែលបានទៅដល់ប្រទេសកំណើតរបស់ខ្លួនហើយ។
កេនយ៉ា/សូម៉ាលី៖ កងទ័ពប្រទេសកេនយ៉ាកំពុងប្រឈមនឹងការធ្លាក់ភ្លៀងយ៉ាងខ្លាំង និងភក់នៅពេលដែលពួកគេចូលក្នុងតំបន់ពីរនៅក្នុងប្រទេសសូម៉ាលីដែលជាប្រទេសជិតខាងរបស់ខ្លួននៅក្នុងកិច្ចខិតខំប្រឹងប្រែងមួយដើម្បីតាមប្រមាញ់សមាជិកកងជីវពលអ៊ីស្លាម (al – Shabab)។
អឺរ៉ុប៖ កូដកម្មទូទៅមួយដែលមានរយៈពេល៤៨ម៉ោងបានធ្វើឡើងនៅក្នុងប្រទេសក្រិកមុនពេលការបោះឆ្នោតនៅក្នុងសភាលើវិធានការដ៏សោះកក្រោះមួយដើម្បីបញ្ចៀសការក្ស័យធន។
ជប៉ុន/កូរ៉េខាងត្បូង៖ មេដឹកនាំប្រទេសកូរ៉េខាងត្បូងនិងប្រទេសជប៉ុន បានព្រមព្រៀងគ្នាធ្វើឲ្យចំណងទាក់ទងការទូត និងសេដ្ឋកិច្ចបានប្រសើរឡើង ទោះបីមានភាពល្វីងជូរចត់ពីការត្រួតត្រារបស់ប្រទេសជប៉ុនក្នុងឧបទ្វីបកូរ៉េ និងជម្លោះដែនដីក៏ដោយ។
សហរដ្ឋអាមេរិក/កូរ៉េខាងត្បូង៖ មេបញ្ជាការថ្មីរបស់កងទ័ពសហរដ្ឋអាមេរិកក្នុងឧបទ្វីបកូរ៉េបានបំពេញទស្សនកិច្ចនៅដែនកោះជាប់ព្រំប្រទល់ប្រទេសកូរ៉េខាងត្បូងដែលជាកន្លែងវាយប្រហារផ្តាច់ជីវិតដោយកាំភ្លើងធំរបស់កងទ័ពកូរ៉េខាងជើងកាលពីចុងឆ្នាំទៅ។
បារាំង៖ អ្នកនិពន្ធបារាំងមួយរូបបានសម្រេចចិត្តទម្លាក់ចោលការចោទប្រកាន់ការចាប់រំលោភប្រឆាំងអតីតនាយកអង្គការរូបីយវត្ថុអន្តរជាតិ( IMF) លោក Dominique Strauss – Kanh ។
ព័ត៌មាននៅពេលមុននេះ៖
អាស៊ីអាគ្នេយ៍៖ អង្គការ សហប្រជាជាតិឲ្យដឹងថាមនុស្សជាង៧រយនាក់បានត្រូវសម្លាប់ ហើយ៨លាននាក់ទៀតបានប៉ះពាល់ដោយសារទឹកជំនន់នៅពាសពេញតំបន់អាស៊ី អាគ្នេយ៍។ ហើយអង្គការនោះប្រាប់ទៀតថាខ្លួនបានប្រុងប្រៀបជាស្រេចហើយដើម្បី ផ្តល់ជំនួយមនុស្សធម៌។
ចិន៖ អង្គការសិទ្ធិមនុស្សកំពូលមួយឲ្យដឹងថា ព័ត៌មានដែលបានរាយការណ៍ថាដូនជីព្រះពុទ្ធសាសនាជាតិទីបេដែលបានដុត ខ្លួនហើយបានស្លាប់ បង្ហាញពីកម្រិតនៃការប្រឆាំងតវ៉ាដ៏ខ្លាំងថ្មីមួយប្រឆាំងនយោបាយ ចិននៅក្នុងតំបន់នោះ។
សហរដ្ឋអាមេរិក៖ ភ្នាក់ងារសហព័ន្ធបាននិរទេសចំនួនមនុស្សចេញពីសហរដ្ឋអាមេរិកឡើងដល់កម្រិតមួយគួរឲ្យកត់សម្គាល់។
អ៊ីស្រាអែល៖ ទាហានអ៊ីស្រាអែលម្នាក់ ដែលត្រូវបានដោះលែងដោយពួកកងជីវពលហាម៉ាសដែលបានចាប់ខ្លួនលោកកាល ពី៥ឆ្នាំមុន បានទទួលការស្វាគមន៍ប្រកបដោយការរីករាយនៅក្នុងទីក្រុងកំណើតរបស់ លោក នៅខណៈនោះដែរជនជាតិប៉ាឡេស្ទីនរាប់ម៉ឺននាក់នៅក្នុងតំបន់ Gaza Strip បានអបអរ ពួកអ្នកទោសប៉ាឡេស្ទីនរាប់រយនាក់ដែលអ៊ីស្រាអែលបានដោះលែង ដែលជាការដោះដូរជាមួយទាហានអ៊ីស្រាអែលម្នាក់នោះ។
លីប៊ី៖ លោកស្រីរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកហ៊ីលឡារី គ្លីនតុនបានទៅបំពេញទស្សនៈកិច្ចប្រទេសលីប៊ីកាលពីថ្ងៃអង្គារ ដើម្បីជួបជាមួយមេដឹកនាំថ្មីរបស់ប្រទេសនោះ ខណៈដែលពួកអ្នកប្រយុទ្ធរដ្ឋាភិបាលបណ្តោះអាសន្នលីប៊ីបានចាប់ផ្តើម វាយប្រហារទីតាំងដ៍រឹងមាំនានាដែលនៅសេសសល់ចុងក្រោយរបស់អតីត មេដឹកនាំ Moammar Gadhafi។
កែនយ៉ា៖ កងកម្លាំងកែនយ៉ាបានចូលផ្នែកទី២នៃប្រទេសសូម៉ាលីខាងត្បូងដែល ជាផ្នែកមួយនៃកិច្ចប្រតិបត្តិការប្រឆាំងក្រុមកងជីវពល al – Shabab។
សកលលោក៖ អង្គការសុខភាពពិភពលោក រាយការណ៍ថា ចំនួនមនុស្សស្លាប់ដោយសារជំងឺគ្រុនចាញ់ជុំវិញពិភពលោក បានធ្លាក់ចុះជាង២០ភាគរយចាប់តាំងពីឆ្នាំ ២០០០មក។
ហ្វីលីពីន៖ អាជ្ញាធរក្នុងតំបន់ខាងត្បូងប្រទេសហ្វីលីពីន ប្រាប់ឲ្យដឹងថាទាហានយ៉ាងហោចណាស់ក៏១២នាក់បានស្លាប់ហើយ១០នាក់ ទៀតកំពុងបាត់ខ្លួនបន្ទាប់ពីការប្រយុទ្ធជាមួយពួកអ្នកប្រយុទ្ធ រាប់រយនាក់មកពីក្រុមឧទ្ទាមអ៊ីស្លាមដ៏ធំបង្អស់នៅក្នុងតំបន់៕