ព័ត៌មាន​អន្តរជាតិ៖ ១៨ វិច្ឆិកា

នៅ​ថ្ងៃ​ទី១៨ ខែវិច្ឆិកា​នេះ លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ បារ៉ាក់ អូបាម៉ា (Barack Obama) ប្រកាស​ថា លោកស្រី​រដ្ឋមន្រ្តី​ការបរទេស​សហរដ្ឋអាមេរិក​ ហ៊ីលឡារី គ្លីនតុន នឹង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ភូមា​នៅខែធ្នូ​នេះ។​​​​​​​​

ព័ត៌មានចុងក្រោយបំផុត៖

ស.រ.អា៖ នៅ​ក្នុង​ការ​ផ្តើម​គំនិត​ខាង​ការទូត​ថ្មី​មួយ​ លោក​ប្រធានាធិបតី​ស.រ.អ.​បារ៉ាក់​ អូបាម៉ា​បាន​មាន​ប្រសាសន៍​ថា​ លោក​នឹង​បញ្ជូន​លោក​ស្រី​ Hillary Clinton ទៅ​កាន់​ប្រទេស​ភូមា​នៅ​ខែ​ក្រោយ​ដើម្បី​បំពេញ​ទស្សនកិច្ច​លើក​ទី​មួយ​ក្នុង​ប្រទេស​នៅ​ដាច់​ឯកោ​ពី​គេ​នេះ​ដោយ​រដ្ឋមន្ត្រី​ការ​បរទេស​ស.រ.អ.​ម្នាក់​ក្នុង​រយៈពេល​ជាង​៥០​ឆ្នាំ។

ភូមា៖ គណបក្ស​ប្រឆាំង​ធំ​ជាង​គេ​នៃ​ប្រទេស​ភូមា​ដឹកនាំ​ដោយ​លោកស្រី​ Aung San Suu Kyi បាន​សម្រេច​ចិត្ត​ថា​ចុះឈ្មោះ​ជា​គណក្ស​នយោបាយ​មួយ​ហើយ​នឹង​ចូល​រួម​ក្នុង​ការ​បោះឆ្នោត​ក្នុង​ពេល​អនាគត។

អាស៊ី៖ នៅ​ថ្ងៃ​សុក្រ​នេះ​ លោក​ប្រធានាធិបតី​បារ៉ាក់​ អូបាម៉ា​បាន​ធ្វើការ​ចរចា​ជាមួយ​ពួក​មេដឹកនាំ​អាស៊ី​ដែល​ចូល​រួម​ក្នុង​សន្និសីទ​កំពូល​អាស៊ី​ខាង​កើត​ក្នុង​កោះ Bali ប្រទេសឥណ្ឌូណេស៊ី​។

ស៊ិរី៖ មាន​ការ​ព្រមាន​ថ្មីៗ​ថា​ ស្ថានការណ៍​ក្នុង​ប្រទេស​ស៊ីរី​អាច​ក្លាយ​ទៅ​ជា​សង្គ្រាម​ស៊ីវិល​បាន។ លោក Ahmet Davutoglu រដ្ឋមន្ត្រី​ការ​បរទេស​ទួរគី​បាន​មាន​ប្រសាសន៍​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង​នៅ​ថ្ងៃ​សុក្រ​នេះថាការ​ប្រយុទ្ធ​រវាង​ពួក​ទាហាន​ស៊ីរី​រត់​ចោល​ជួរនិង​រដ្ឋាភិបាល​ជា​ «ការ​ប្រថុយ​ប្រថាន​មួយ​នៃ​ការ​ក្លាយ​ទៅ​ជា​សង្គ្រាម​ស៊ីវិល»។

អេហ្ស៊ីប៖ ប្រជារាស្ត្រ​អេហ្ស៊ីប​រាប់​ពាន់​នាក់​បាន​ធ្វើ​បាតុកម្ម​នៅ​ក្នុង​ទីលាន Tahrir នៃ​ក្រុង​ Le Caire ដោយ​ខឹង​សំ​បារ​នឹង​អ្វី​ដែល​ពួក​គេ​និយាយ​ថា​ជា​ការ​ប៉ុនប៉ង​ដោយ​ក្រុម​យោធា​របស់​ប្រទេស​ដើម្បី​ពង្រឹង​អំណាច​របស់​ខ្លួន។

ព័ត៌មាននៅពេលមុននេះ៖

មេដឹកនាំ​សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) (ពី​ឆ្វេងទៅស្តាំ) នាយក​រដ្ឋមន្រ្តី​ថៃ Yingluck Shinawatra នាយក​រដ្ឋមន្ត្រី​វៀតណាម Nguyen Tan Dung ប្រធានាធិបតី​ឥណ្ឌូនេស៊ី Susilo Bambang Yudhoyono នាយក​រដ្ឋមន្ត្រី​ខ្មែរ​ ហ៊ុន សែន ស៊ុលតង់ប្រុយណេ និងនាយករដ្ឋមន្

ភូមា ៖ ​មេ​ដឹក​នាំ​ក្នុង​តំបន់​បាន​យល់​ព្រម​តាម​សេចក្តី​សុំ​របស់​ប្រទេស​ភូមា​ដើម្បី​ធ្វើ​ជា​ប្រធាន​នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ក្នុងឆ្នាំ​ ២០១៤។

សហរដ្ឋ​អាមេរិក ៖ ​បាតុករ​នៃ​ចលនា​ Occupy​ Wal Street ជា​ច្រើន​រយ​នាក់​កំពុង​ជួប​ប្រជុំ​គ្នា​នៅ​ទី​ក្រុងញូយ៉កថ្ងៃ​ព្រហស្បត៍​ ទុក​ជា​ផ្នែក​នៃ​ទិវា​ជាតិ​មួយ​នៃ​សកម្មភាព​ដែល​បាន​ទទួល​ការ​គាំទ្រ​ពី​បាតុកម្ម​ដទៃ​ទៀត​នៅ​ពាស​ពេញ​ប្រទេស។

អឺរ៉ុប ៖ ​វិបត្តិ​ប្រាក់​បំណុល​ទ្វីប​អឺរ៉ុប​បាន​រាល​ទៅ​ដល់​អេស្ប៉ាញនិង​បារាំង​ កាល​ពី​ថ្ងៃ​ព្រហស្បត៍​នេះ​ ដោយ​ប្រទេស​ទាំង​ពីរ​ត្រូវ​បង្ខំ​ឲ្យ​បង់​ថ្លៃ​ខ្ពស់​ជាង​មុន​សម្រាប់​ផ្តល់​ហិរញ្ញវត្ថុ​ដល់​រដ្ឋាភិបាល​របស់​ខ្លួន។

សហរដ្ឋ​អាមេរិក៖ ​ប្រធានាធិបតី​អាមេរិក​ បារ៉ាក់​អូបាម៉ា​ បាន​សរសើរ​សម្ព័ន្ធភាព​រវាងអាមេរិក​និង​អូស្រ្តាលី​ក្នុង​អំឡុង​ពេល​នៃដំណើរ​បំពេញ​ទស្សនៈកិច្ច​កាល​ពី​ថ្ងៃ​ព្រហស្បត៍ទៅកាន់​បន្ទាយ​យោធា​មួយ​កន្លែង​នៅ ​ Darwin ​ជាទី​ក្រុង​មួយមាន​ទាហាន​សហរដ្ឋ​អាមេរិករហូត​ដល់​២​ពាន់​៥រយ​នាក់​នឹង​ស្ថិត​នៅទី​នោះ​ក្នុង​ពេល​ឆាប់​ៗ​នេះ។

អាហ្វហ្គានីស្ថាន៖ មន្រ្តី​អាហ្វហ្គានីស្ថាន​ និយាយ​ថា​ពួក​បះបោរ​បាន​បាញ់​គ្រាប់​រ៉ុកកែត​ដាក់កាជួប​ប្រជុំរបស់​ពួក​អ្នក​នយោ​បាយ​ មេដឹកនាំ​កុលសម្ព័ន្ធ​និង​មេដឹកនាំ​សហគមន៍​រាប់​ពាន់​នាក់​នៅ​ក្នុង​រដ្ឋធានី​កាប៊ុល​ដើម្បី​ពិភាក្សា​ការ​ផ្សះផ្សាជាតិ​ជាមួយ​ពួក​តាលីបាននិងដៃគូ​របស់​ពួកគេ​ជាមួយ​សហរដ្ឋ​អាមេរិក។

អ៊ីរ៉ង់៖ ​មហា​អំណាច​ពិភពលោក​និយាយ​ថា​ពួក​គេ​មាន​ការ​ព្រួយ​បារម្មណ៍​កាន់តែ​ខ្លាំង​ឡើង​ថា​អ៊ីរ៉ង់​ កំពុងប្រើ​ប្រាស់​កម្មវិធី​នុយ​គ្លែអ៊ែ​របស់​ខ្លួន​ដើម្បី​ធ្វើ​អាវុធ​យោធា៕