ព័ត៌មានចុងក្រោយបំផុត៖
ស.រ.អា៖ ក្រុមមេដឹកនាំស.រ.អានិងអូស្ត្រាលី បានប្រកាសអំពីកិច្ចព្រមព្រៀងដើម្បីទុកកងទ័ពស.រ.អានៅលើទឹកដីអូស្រ្តាលី។
ចិន៖ ប្រទេសចិនឲ្យដឹងថា សេចក្ដីសម្រេចរបស់ស.រ.អាចង់ពង្រីកវត្ដមានយោធារបស់ខ្លួននៅប្រទេសអូស្រ្តាលីគួរពិនិត្យមើលឲ្យបានទូលំទូលាយថែមទៀត ហើយអាចមិនត្រឹមត្រូវ។
ស៊ិរី៖ ក្រុមសកម្មជនជំទាស់ស៊ិរីនិយាយថាក្រុមអ្នករត់ចោលជួរកងទ័ពបានវាយប្រហារមូលដ្ឋានយោធានៅជិតរដ្ឋធានី Damasque ដែលទំនងជាការបះបោរ៨ខែដែលកើនឡើងប្រឆាំងរដ្ឋាភិបាលអត្ដធិបតេយ្យរបស់លោកប្រធានាធិបតី Bashar al-Assad នៃប្រទេស ស៊ិរី។
អាហ្វហ្កាននិស្ថាន៖ លោកប្រាធានាធិបតី Hamid Karzai នៃប្រទេស អាហ្វហ្កាននិស្ថាននិយាយថាប្រទេសរបស់លោកចង់យកអធិបតេយ្យភាព ហើយនឹងការបញ្ចប់ការវាយប្រហារនៅពេលយប់ធ្វើជាលក្ខខណ្ឌសម្រាប់ភាពជាដៃគូគ្នាខាងយុទ្ធសាស្ដ្រជាមួយស.រ.អា ។ យោងតាមលក្ខខណ្ឌនេះ កងទ័ពស.រ.អាខ្លះនឹងស្ថិតនៅក្នុងប្រទេស អាហ្វហ្កាននិស្ថាន។
ប៉ាគិស្ថាន៖ ក្រុមមន្ដ្រីស៊ើបការណ៍សម្ងាត់និយាយថា គេសង្ស័យថាការទម្លាក់គ្រាប់បែករបស់យន្ដហោះគ្មានអ្នកបើករបស់ស.រ.អាឬ droneនៅក្នុងប្រទេស ប៉ាគិស្ថានភាគពាយ័ព្យបានសម្លាប់ពួកសកម្មប្រយុទ្ធយ៉ាងតិច១៦នាក់។
អ៊ឺរ៉ុប៖ ក្រុមមេដឹកនាំនៃប្រទេសអ៊ីតាលី និងក្រិក ដែលទើបតែជាប់ឆ្នោតថ្មីកំពុងតែប្រឈមនឹងបទពិសោធន៍សំខាន់លើសលប់ ខណ: ដែលអស់លោកខំប្រឹងប្រែងជួយតំបន់ប្រើប្រាក់អ៊ឺរ៉ូ ចេញពីមហន្ដរាយសេដ្ឋកិច្ចដែលហៀបតែនឹងកើតឡើង។
ស.រ.អា៖ ក្រុមអ្នកតវ៉ាចលនាកាន់កាប់ Wall street បានទទួលការអនុញ្ញាតទៅកាន់សួនឧទ្យាន នៅទីក្រុង New Yorkដែលពួកគេត្រូវបានបណ្ដេញចេញនៅព្រឹកថ្ងៃអង្គារ ប៉ុន្ដែមិនអាចបោះតង់នៅថ្ងៃអង្គារទេ។
អាស៊ាន៖ ក្រុមរដ្ឋមន្ដ្រីក្រសួងការទេសនៃសមាគម ASEANផ្ដោតអារម្មណ៍លើបញ្ហាសន្ដិសុខតំបន់ នៅកិច្ចប្រជុំរបស់អស់លោកនៅប្រទេសឥណ្ឌូនេស៊ីនៅថ្ងៃពុធ។
ហ្វីលីពីន៖ ស.រ.អាឲ្យដឹងនៅថ្ងៃពុធថា គួរមានដំណោះស្រាយគ្នាអំពី ជម្លោះដណ្ដើមដែនសុទ្រនៅសមុទ្រចិនខាងត្បូងយោងតាមច្បាប់អន្ដរជាតិនៃសន្ធិសញ្ញាដែនសមុទ្រ ដែលជាឥរិយាបទដែលគាំទ្រប្រទេសហ្វីលីពីនក្នុងជម្លោះជាមួយប្រទេសចិន។
ហ្វីលីពីន៖ លោកស្រី Gloria Arroyo អតីតប្រធានាធិបតីហ្វីលីពីនគ្រោងធ្វើដំណើរដើម្បីព្យាបាលខ្លួន មួយថ្ងៃក្រោយពីរដ្ឋាភិបាលមិនធ្វើតាមបទបញ្ជារបស់តុលាការ ហើយបានរារាំងខ្ទប់ដំណើររបស់លោកស្រី។
ព័ត៌មាននៅពេលមុននេះ៖
ភូមា ៖ រដ្ឋមន្រ្តីក្រសួងការបរទេសភូមិភាគអាស៊ីអាគ្នេយ៍បានផ្តល់ការយល់ព្រមការស្វះស្វែងរបស់ភូមាធ្វើជាប្រធានសមាគមប្រទេសជាតិអាស៊ីអគ្នេយ៍ក្នុងឆ្នាំ២០១៤។
ភូមា ៖ ក្រុមអង្គការសិទ្ធិមនុស្សកំពុងសម្តែងនូវការសង្ស័យលើការអះអាងរបស់គណកម្មការសិទ្ធិមនុស្សថ្មីរបស់ភូមាថាអ្នកទោស៣រយនាក់នៃអ្នកទោសនយោបាយទាំងអស់ចំនួន៣ពាន់នាក់ស្ថិតនៅគុកនៅឡើយនោះ។
ស៊ីរី ៖ ក្រុមអង្គការសិទ្ធិមនុស្សស៊ីរីប្រាប់ឲ្យដឹងថាកងកម្លាំងសន្តិសុខស៊ីរីបានសម្លាប់មនុស្សជាង៨០នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ដោយធ្វើឲ្យការសម្លាប់នេះក្លាយជាការស្លាប់ដ៍ច្រើនបំផុតក្នុងការបះបោររយៈពេល៨ខែប្រឆាំងប្រធានាធិបតី Bashar al – Assad។
អាហ្វហ្គានីស្ថាន ៖ មន្រ្តីអាហ្គានីស្ថាននិយាយថាអង្គការមូលនិធិរូបីប័ណ្ណអន្តរជាតិ ( IMF) បានឈោងដល់កិច្ចព្រមព្រៀងមួយដើម្បីស្តារកម្មវិធីឥណទានសម្រាប់ប្រទេសអាហ្គានីស្ថាន ជាងរយៈពេលមួយឆ្នាំបន្ទាប់ពីប្រទេសនោះបានបាត់ប្រាក់អន្តរជាតិរាប់លានដុល្លាបណ្តាលមកពីរឿងអាស្រូវធនាគារក្រុងកាប៊ុល។
អ៊ីរ៉ាក់ ៖ មន្រ្តីយោធាកំពូលសហរដ្ឋអាមេរិកម្នាក់និយាយថា លោកមានការព្រួយកង្វល់អំពីអនាគតអ៊ីរ៉ាក់បន្ទាប់ពីការដកកងទ័ពសហរដ្ឋអាមេរិកចេញពីប្រទេសនោះ។
អ៊ីតាលី ៖ សេដ្ឋកិច្ចតំបន់ចាយប្រាក់ Euro រីកចម្រើនតិចតួចបំផុតពីខែកក្កដាដល់ខែកញ្ញាដែលបណ្តាលមកពីវិបត្តិហិរញ្ញវត្ថុដ៍ធ្ងន់ធ្ងរនៃប្រទេសក្រិកនិងប្រទេសអ៊ីតាលី។
សហរដ្ឋអាមេរិក ៖ អភិបាលក្រុងញូយ៉ក Michael Bloomberg មានប្រសាសន៍ថាពួកបាតុករនៃចលនាកាន់កាប់ Wall Street នឹងត្រូវអនុញ្ញាតិឲ្យវិលត្រឡប់ទៅកាន់សួនឧទ្យាននៅកណ្តាលក្រុងវិញ ជាទីកន្លែងពួកគេបានបោះជំរុំអស់រយៈពេល២ខែ តែពួកគេនឹងមិនអនុញ្ញាតិឲ្យយកតង់ស្នាក់នៅឬស្បោងសម្រាប់ដេកទៅជាមួយទេ។
សហរដ្ឋអាមេរិក ៖ ការលក់ទំនិញរាយរបស់សហរដ្ឋអាមេរិក បានកើនឡើងយឺតៗក្នុងខែតុលា ដោយមកពីការចំណាយរបស់ពួកអ្នកប្រើប្រាស់ទំនិញបានឡើងជាមធ្យមដែលធ្វើឲ្យសេដ្ឋកិច្ចសហរដ្ឋអាមេរិកមានសកម្មភាពបំផុត។
សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា កំពុងធ្វើតំណើរទៅកាន់ប្រទេសអូស្រ្តាលីដែលជាតំណើរបំពេញទស្សនៈកិច្ចដែលបានពន្យាពេលជាយូរយាមកហើយដើម្បីពិភាក្សាការព្រួយកង្វល់ខាងសេដ្ឋកិច្ចនិងសន្តិសុខ។
ឥណ្ឌានិងប៉ាគីស្ថាន៖ បានព្រមព្រៀងគ្នាធ្វើឲ្យពាណិជ្ជកម្មមានភាពជាប្រក្រតីឡើងវិញ ដែលជាទំនាក់ទំនងដ៍សំខាន់រវាងគូប្រកួតប្រជែងបរមាណូទាំងពីរ៕